នាយករដ្ឋមន្ត្រីកម្ពុជា ចេញបញ្ជាឲ្យបើកយុទ្ធនាការចាក់វ៉ាក់សាំងក្នុងតំបន់ក្រហម
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបទបញ្ជាទៅកាន់មន្ត្រីរដ្ឋាភិបាលពាក់ព័ន្ធទាំងអស់ ឲ្យផ្អាកបញ្ជូនវ៉ាក់សាំងការពារជំងឺCovid-19 ចេញទៅតាមបណ្តាខេត្តនានា ដើម្បីរក្សាទុកវ៉ាក់សាំងទាំងនោះចាក់ជូនពលរដ្ឋក្នុងតំបន់ក្រហមក្នុងទីក្រុងភ្នំពេញ ហើយលោកបានជំរុញឲ្យអាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធទាំងអស់ត្រៀមខ្លួនដើម្បីធ្វើយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋក្នុងតំបន់បិទខ្ទប់ឲ្យបានឆាប់។ ប្រមុខរដ្ឋាភិបាលកម្ពុជា បានចេញបទបញ្ជា កាលពីយប់ថ្ងៃពុធ ទី២៧ ខែមេសា នេះ ទៅកាន់មន្ត្រីរដ្ឋាភិបាលពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានទាំងអស់ឲ្យ ត្រៀមខ្លួនដើម្បីបើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺ Covid-19 ជូនពលរដ្ឋក្នុងតំបន់បិទខ្ទប់ ជាពិសេសពលរដ្ឋដែលរស់នៅក្នុងតំបន់ក្រហមដែលត្រូវផ្តល់អាទិភាព ក្នុងការចាក់វ៉ាក់សាំងប្រឆាំងវីរុសCovid-19 មុនគេ ឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន។ លោក ហ៊ុន សែន បញ្ជាក់ យុទ្ធនាការចាក់វ៉ាក់សាំងនេះនឹងចាក់ជូន ពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ទោះពួកគេជាជនបរទេសក៏ដោយ។ លោកថា ការធ្វើដូច្នេះ គឺដើម្បីបង្កើតជាតិស៊ាំឲ្យបានឆាប់សហ័ស និងកាន់តែច្រើន សម្រាប់ប្រជាជនដែលរស់នៅក្នុងទីក្រុងភ្នំពេញ និងខេត្តកណ្តាល ខណៈដែលពួកគេទើបតែនឹងទទួលបានការចាក់ថ្នាំបង្ការដូសទី១ ក្នុងយុទ្ធនាការនេះប៉ុណ្ណោះ។ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីសម្រេច កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ នេះ ដែលបានកំណត់ ភូមិ និងសង្កាត់ខ្លះនៃខណ្ឌមួយចំនួនដូចជា ខណ្ឌទួលគោក ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌឫស្សីកែវ និងខណ្ឌពោធិ៍សែនជ័យ ដែលត្រូវបានដាក់ឲ្យស្ថិតនៅក្នុងតំបន់ក្រហម … Continue reading នាយករដ្ឋមន្ត្រីកម្ពុជា ចេញបញ្ជាឲ្យបើកយុទ្ធនាការចាក់វ៉ាក់សាំងក្នុងតំបន់ក្រហម
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed