មន្ត្រីសង្គមស៊ីវិលថា វិស័យទេសចរណ៍កម្ពុជា អាចនឹងងើបឡើងវិញ ប្រសិនបើក្រសួងទេសចរណ៍អនុវត្តតាមលក្ខខ័ណ្ឌបច្ចេកទេសសុខាភិបាលឲ្យបានត្រឹមត្រូវ

មន្ត្រីជាន់ខ្ពស់របស់អង្គការអភិវឌ្ឍន៍ផ្នត់គំនិត លើកឡើងថា គម្រោងជំរុញឲ្យដំណើរការឡើងវិញនៃវិស័យទេសចរណ៍នៅកម្ពុជា អាចធ្វើទៅបាន ប្រសិនបើរដ្ឋាភិបាលអាចបង្ហាញពីប្រសិទ្ធភាពក្នុងការគ្រប់គ្រងនៃការចម្លងវីរុសCovid-19 ឲ្យបានត្រឹមត្រូវទៅតាមលក្ខខណ្ឌបច្ចេកទេសរបស់ក្រសួងសុខាភិបាល។ នាយកប្រតិបត្តិ នៃអង្គការអភិវឌ្ឍន៍ផ្នត់គំនិត បណ្ឌិត សេក សុជាតិ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៩ ខែមេសា នេះថា ផែនការទទួលភ្ញៀវទេសចរអន្តរជាតិដែលបាន ចាក់វ៉ាក់សាំងបង្ការ ជំងឺCovid-19 របស់ក្រសួងទេសចរណ៍ គឺដើម្បីសង្គ្រោះ     ឧស្សាហកម្មទេសចរណ៍របស់កម្ពុជា ឡើងវិញ ដែលជារឿងត្រឹមត្រូវប៉ុន្តែកម្ពុជាខ្លួនឯងត្រូវត្រៀមខ្លួនឲ្យបានរួចរាល់ទុកជាមុន ចៀសវាងឧប្បត្តិហេតុនៃការឆ្លងដោយចៃដន្យណាមួយ ដែលមិនអាចគ្រប់គ្រងបាន។ លោកអះអាងថា ដើម្បីធានាសុវត្ថិភាព និងប្រសិទ្ធភាពនៃផែនការនេះ កម្ពុជា មិនត្រឹមតែបើកទទួលភ្ញៀវអន្តរជាតិដែលបានទទួលវ៉ាក់សាំងបង្ការជំងឺCovid-19 គ្រប់ចំនួនដូសនោះទេ ប៉ុន្តែត្រូវរៀបចំកន្លែងធ្វើចត្តាឡីស័កឲ្យបានច្បាស់លាស់ រួមនឹងការប្រើឧបករណ៍តេស្ដរហ័ស Rapid Test ផងដែរ។ លោក សេក សុជាតិ បញ្ជាក់ថា អ្វីដែលកម្ពុជា គួរតែប្រុងប្រយ័ត្នបន្ថែមទៀតនោះ គឺការផ្តល់វ៉ាក់សាំងបង្កើតភាពស៊ាំនៃការប្រឆាំងវីរុស Covid-19ជូន ពលរដ្ឋរបស់ខ្លួនឲ្យបានច្រើនជាទីបំផុត ជាពិសេស ពលរដ្ឋដែលពាក់ព័ន្ធនឹង ការបម្រើសេវាក្នុងវិស័យទេសចរណ៍គ្រប់ទីកន្លែង។ លោកបន្តថា ធ្វើដូច្នេះទើបកម្ពុជា អាចទទួលជោគជ័យក្នុងការជំរុញវិស័យនេះឲ្យងើបឡើងវិញបាន។ ការអះអាងនេះធ្វើឡើងបន្ទាប់ពី … Continue reading មន្ត្រីសង្គមស៊ីវិលថា វិស័យទេសចរណ៍កម្ពុជា អាចនឹងងើបឡើងវិញ ប្រសិនបើក្រសួងទេសចរណ៍អនុវត្តតាមលក្ខខ័ណ្ឌបច្ចេកទេសសុខាភិបាលឲ្យបានត្រឹមត្រូវ