មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន GDP ប្រកាសជំហរ គាំទ្រសេចក្តីថ្លែងរបស់អង្គការសមាគមន៍ជិត ៤០ស្ថាប័ន ដែលស្នើឲ្យប្រមុខរដ្ឋាភិបាលកម្ពុជា ជួយសម្រួលជីវភាពនិយោជិតកម្មករឲ្យបានល្អប្រសើរនៅតាមកន្លែងការងារក្នុងអំឡុងនៃវិបត្តិសកលនេះ។ ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា រដ្ឋាភិបាលគួរពិចារណាប្រមូលទិន្នន័យកម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធ ដែលទទួលផលប៉ះពាល់ធ្ងន់ធ្ងរដោយសារជំងឺCovid-19 ដោយការកំណត់មុខសញ្ញា និងទីតាំងឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការដាក់ចេញនូវវិធានការជំនួយសង្គមនានាដល់ពួកគេឲ្យបានទាន់ពេលវេលា។ លោកអះអាងថា រដ្ឋាភិបាលមានកាតព្វកិច្ចយ៉ាងសំខាន់ដើម្បីធានាបាននូវសុខមាលភាពសាធារណៈជូន ពលរដ្ឋ លើសពីនេះការធានានូវសន្តិសុខស្បៀងសម្រាប់ពលរដ្ឋ ក៏ជារឿងចាំបាច់ផងដែរ ព្រោះថា បន្ទាប់ពីកម្មករនិយោជិត និងពលរដ្ឋខ្មែរទូទាំងប្រទេសរងការរាតត្បាតនៃជំងឺសកលនេះ ពួកគេបានជួបវិបត្តិសេដ្ឋកិច្ចក្នុងគ្រួសារធ្ងន់ធ្ងរ ជាពិសេស គឺត្រូវប្រឈមនឹងបំណុលធនាគារថែមទៀត។ បណ្ឌិត យ៉ង សាំងកុមារ បញ្ជាក់ថា ក្នុងស្ថានភាពដ៏លំបាកនេះ តំណាង អង្គការសង្គមស៊ីវិល សហជីព សហគមន៍ សមាគមន៍ អាចរួមចំណែកស្រង់ទិន្នន័យតាមស្ថាប័នរបស់ខ្លួន ដូចជាតាមរោងចក្រ ជាដើម ដើម្បីប្រមូលរបាយការណ៍ទាំងនោះដាក់ជូនរដ្ឋាភិបាល និងសប្បុរសជននានា ឲ្យជួយដោះស្រាយការលំបាករបស់កម្មករនិយោជិតទាំងនោះឲ្យបានទាន់ពេលវេលា។ អង្គការសមាគមន៍ និងសហជីព សរុបជិត ៤០ស្ថាប័នបានចេញសេចក្តីថ្លែងការណ៍រួមមួយ កាលពីថ្ងៃទី២៨ ខែមេសា … Continue reading គណបក្សក្រៅរដ្ឋាភិបាល គាំទ្រអង្គការសមាគម ដែលស្នើឲ្យរដ្ឋាភិបាលជួយសម្រួលជីវភាពនិយោជិតកម្មករក្នុងការរីករាលដាលនៃជំងឺCovid-19
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed