មន្ត្រីសង្គមស៊ីវិលថា អាជ្ញាធរគួរតែបញ្ឈប់ការលាបពណ៌លើប្រជាពលរដ្ឋខ្លួនឯងដែលកំពុងតែត្រូវការស្បៀង

សង្គមស៊ីវិលក្នុងស្រុកអំពាវនាវ ឲ្យអាជ្ញាធរបញ្ឈប់ការលាបពណ៌ពលរដ្ឋបន្តទៀត ព្រោះថានេះ ជាកំហុសដ៏ធ្ងន់ធ្ងរមួយក្នុងការបញ្ជូនសារទៅកាន់ប្រមុខរដ្ឋាភិបាល ដែលកាន់ធ្វើឲ្យពលរដ្ឋ និងលោក ហ៊ុន សែន មានការយល់ច្រឡំគ្នាទៅវិញទៅមក។ នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៣០ ខែមេសា នេះថា អាជ្ញាធរមូលដ្ឋានគួរតែបញ្ចប់ការលាបពណ៌ ពលរដ្ឋដែលបានតវ៉ាសុំជំនួយសង្គមពីរដ្ឋាភិបាលថា ជាការធ្វើឡើងក្នុងរបៀបវារៈនយោបាយបន្តទៀតទៅ ព្រោះថា បើអាជ្ញាធរនៅតែបន្តការលាបពណ៌បែបនេះ នោះពលរដ្ឋកាន់តែមានកំហឹងនឹងរដ្ឋាភិបាល ហើយរដ្ឋាភិបាល ក៏កាន់តែបាត់បង់ប្រជាប្រិយភាពផងដែរ។ លោកអះអាងថា ការទាមទារស្បៀងរបស់ពលរដ្ឋ គឺដោយសារការ អនុវត្តចែកស្បៀងរបស់រដ្ឋាភិបាលកន្លងមក នៅមិនទាន់បានដល់ដៃជនរងគ្រោះឲ្យបានគ្រប់ៗគ្នា និងតាមសេចក្តីត្រូវការរបស់ពួកគេនៅឡើយទេ ដូច្នេះរដ្ឋាភិបាលគួរពិចារណាបង្កើនផែនការនៃការចែកស្បៀងទៅពលរដ្ឋដែលកំពុងត្រូវការសង្គ្រោះស្បៀងអាហារទាំងនោះ ជាបន្ទាន់ ត្បិតពួកគេកំពុងដាច់បាយបណ្តើរៗហើយ។ លោកបញ្ជាក់ថា ដើម្បីដោះស្រាយការលំបាករបស់ពលរដ្ឋឲ្យបានទាន់ពេលវេលា រដ្ឋាភិបាលគួរអំពាវនាវឲ្យអង្គការក្រៅរដ្ឋាភិបាល និងសមាគមន៍នានា ដែលមានគម្រោងធ្វើកម្មវិធីសម្បុរធម៌ ផ្តល់ជំនួយសង្គមទៅដល់ពលរដ្ឋ ដែលកំពុងជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរទាំងនោះឲ្យបានឆាប់រហ័ស។ លើសពីនេះ រដ្ឋាភិបាលគួរជួយដោះស្រាយបន្ធូរបន្ថយ ថ្លៃទឹក ភ្លើង ផងដែរ ព្រោះថា ក្នុងស្ថានភាពនេះ ពលរដ្ឋមិនមែនត្រឹមតែខ្វះស្បៀងអាហារប៉ុណ្ណោះទេ ថែមទាំង ត្រូវប្រឈមលើការចំណាយផ្សេងៗទៀតដូចជា … Continue reading មន្ត្រីសង្គមស៊ីវិលថា អាជ្ញាធរគួរតែបញ្ឈប់ការលាបពណ៌លើប្រជាពលរដ្ឋខ្លួនឯងដែលកំពុងតែត្រូវការស្បៀង