ក្រុមអ្នកការពារសិទ្ធិសិទ្ធមនុស្សនៅកម្ពុជា រិះគន់ថា សេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជាអំពីការតម្រូវឲ្យពលរដ្ឋក្នុងតំបន់បិទខ្ទប់បង់លុយថ្លៃភ្លើង គ្រាន់តែបង្ហាញពីភាពខ្វះការទទួលខុសត្រូវរដ្ឋាភិបាលតែប៉ុណ្ណោះ និងជាការដាក់បន្ទុកធ្ងន់ធ្ងរទៅដល់ពលរដ្ឋក្នុងស្ថានភាពនេះវិបត្តិសង្គមដ៏ធ្ងន់ធ្ងរនេះ។ នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៣ ឧសភា នេះថា លិខិតអគ្គិសនីកម្ពុជានេះបង្ហាញយ៉ាងច្បាស់ថា រដ្ឋាភិបាលមិនបានយកចិត្តទុកដាក់ និងជួយដោះស្រាយវិបត្តិរបស់ ពលរដ្ឋដែលកំពុងជួបការលំបាកឲ្យបានទូលំទូលាយនៅឡើយទេ។ លោក អះអាងថា អគ្គិសនីកម្ពុជា គឺជាសេវាកម្មរបស់រដ្ឋដូច្នេះស្ថាប័នមួយនេះគួរតែធ្វើជាគំរូក្នុងការជួយដោះស្រាយការលំបាកដល់ ពលរដ្ឋក្នុងពេលនេះ ព្រោះថា កាតព្វកិច្ចរបស់រដ្ឋត្រូវទទួលរ៉ាប់រងទាំងស្រុង ក្នុងកិច្ចគាំពារសង្គម។ លោកថាប្រសិនបើរដ្ឋាភិបាលខ្លួនឯងមិនអាចធ្វើជាគំរូដើម្បីជួយសម្រួលការខ្វះខាតរបស់ពលរដ្ឋផង ថាតើឲ្យវិស័យឯកជនជួយសម្បទានដល់ប្រជាពលរដ្ឋយ៉ាងម៉េចនឹងកើត។ លោក បញ្ជាក់ថា ប្រសិនបើ រដ្ឋាភិបាលមិនអាចជួយបន្ធូរបន្ថយការលំបាករបស់ពលរដ្ឋបានទាំងស្រុងទេ ក៏គួរតែជួយសម្រួលក្នុងលក្ខខណ្ឌសមស្របណាមួយផងដែរ ដើម្បីកុំឲ្យបន្ទុកទាំងនោះធ្លាក់ទៅលើពួកគាត់ទាំងស្រុង ជាពិសេសអ្នកដែលមានចំណូលទាបរដ្ឋាភិបាលគួរតែយកចិត្តទុកឲ្យកាន់តែខ្លាំងជាទីបំផុត។ ការអះអាងនេះធ្វើឡើងដើម្បីរិះគន់ទៅលើអគ្គិសនីកម្ពុជាដែលទាមទារឲ្យប្រជាពលក្នុងតំបន់បិទខ្ទប់ និងពលរដ្ឋដែលកំពុងជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរផ្សេងទៀត ឲ្យទៅបងថ្លៃប្រើប្រាស់ថាមពលអគ្គិសនីក្នុងពេលថ្មីៗនេះ។ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ នេះ ដល់ប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ ក្នុងទីក្រុងភ្នំពេញ និងក្រុងតាខ្មៅ ឲ្យទៅទូទាត់ថ្លៃប្រើប្រាស់ថាមពលអគ្គិសនី ឲ្យបានឆាប់ និងតាមវិធីដែល អគ្គិសនីកម្ពុជា បានណែនាំ។ អគ្គនាយកអគ្គិសនីកម្ពុជា លោក … Continue reading សង្គមស៊ីវិលថា ការអំពាវនាវរបស់អគ្គិសនីកម្ពុជាឲ្យពលរដ្ឋក្នុងតំបន់បិទខ្ទប់ទៅបង់ថ្លៃប្រើប្រាស់អគ្គសនី គឺបង្ហាញពីការមិនទទួលខុសត្រូវរបស់រដ្ឋ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed