ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃទី១២ ខែឧសភា បានបើកកិច្ចប្រជុំបន្ទាន់មួយទៀតអំពី ការបើកសង្រ្គាម រវាងកងទ័ពអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់នៃដែនដីប៉ាឡេស្ទីន។ កិច្ចប្រប្រជុំបន្ទាន់នេះ ក្រោមការសម្របសម្រួល ដោយតំណាងប្រទេសចិន ព្រោះចិន ជាប្រធានសម្រាប់ ប្រចាំខែឧសភា។ សេចក្ដីរាយការណ៍របស់ ទីភ្នាក់ងារសារព័ត៌មាន AFP បានចុះផ្សាយថា កិច្ចប្រជុំនេះ ពុំបានរកការឯកភាពគ្នាដើម្បីថ្កោលទោស អ៊ីស្រាអែលនោះទេ គឺគ្រាន់តែបានចេញសេចក្ដីថ្លែងការណ៍ ត្រឹមសម្ដែងការព្រួយបារម្ភប៉ុណ្ណោះ ដោយសមាជិក ១៤ប្រទេស ក្នុងចំណោម១៥ប្រទេសបានគាំទ្រខណៈអាមេរិកជំទាស់។ ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីព ដោយការទម្លាក់គ្រាប់បែកពីកងទ័ពអាកាសរបស់អ៊ីស្រាអែល និងបាញ់គ្រាប់រ៉ុក្កែត ដាក់គ្នា បណ្ដាលបានស្លាប់មនុស្សជាច្រើន។ បន្ទាប់ពីហេតុការណ៍ប៉ះទង្គិចគ្នាខ្លាំងក្លាបែបនេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំបន្ទាន់ ។ ទីភ្នាក់ងារព័ត៌មាន AFPបានធ្វើសេចក្ដីរាយការណ៍មកថា សមាជិកក្រុមប្រឹក្សាសន្តិសុខចំនួន១៤ ប្រទេស បានឯកភាព ក្នុងការអនុម័តសេចក្តីថ្លែងការណ៍រួម ដែលមានបំណងកាត់បន្ថយភាពតានតឹងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន តែសហរដ្ឋអាមេរិកមិនបានបង្ហាញការជំទាស់ណាមួយដែលថាអ៊ីស្រាអែល រំលោភបំពាន ប៉ាឡេស្ទីន នោះទេ។ តែបែបណា សហរដ្ឋអាមេរិក ត្រូវបានរាយការណ៍មកថា បានធ្វើទំនាក់ទំនងការទូតជាមួយនឹងប្រទេស ក្នុងក្រុមប្រឹក្សាសន្តិសុខដោយសំដៅកាត់បន្ថយភាពតានតឹងរវាងអ៊ីស្រាអែល និងពួកសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន។ … Continue reading ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកកិច្ចប្រជុំបន្ទាន់ករណីអ៊ីស្រាអែលនិងហាម៉ាស់ប៉ាឡេស្ទីនបាញ់ផ្លោងដាក់គ្នា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed