29 C
Phnom Penh

ក្រសួង​សុខាភិបាល​ជំរុញ​ឲ្យ​មន្ទីរ​សុខាភិបាល​តាម​ខេត្ត​ត្រៀម​ខ្លួន​ចាក់​វ៉ាក់សាំង​នៅ​តាម​បណ្ដា​ខេត្ត​របស់​ខ្លួន

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​របស់​ក្រសួង​សុខាភិបាល រំឭក​ឲ្យ​មន្ត្រី​សុខាភិបាល​ថ្នាក់ក្រោម​ជាតិ​ទាំងអស់​ត្រៀម​លក្ខណៈ​ឲ្យ​បាន​រួច​សម្រេច ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​នៅ​តាម​គោលដៅ​សំខាន់ៗ​របស់​ខ្លួន​ក្នុង​ពេល​ឆាប់ៗ​នេះ។

អ្នកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​នៃ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ-១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស បាន​ថ្លែង​នៅ​ឯ​ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០២១ សុំ​ឲ្យ​មន្ត្រី​សុខាភិបាល​ថ្នាក់ក្រោម​ជាតិ និង​មន្ត្រី​សុខាភិបាល​តាម​ខេត្ត​ទាំងអស់​ត្រៀម​លក្ខណៈ​ឲ្យ​បាន​រួចរាល់​ជាស្រេច ដើម្បី​ពន្លឿន​នៃ​ការ​ចាក់​វ៉ាក់សាំង។

អ្នកស្រី​បាន​ថ្លែង​ទៀត​ថា តាម​ខេត្ត​នីមួយៗ​ប្រសិនបើ​ខ្វះខាត​កម្លាំង​គ្រូពេទ្យ​ដើម្បី​បំពេញ​ការងារ​នេះ គឺ​សុំ​ឲ្យ​អង្គភាព​ថ្នាក់ក្រោម​ជាតិ​ធ្វើ​សំណើ​មក​គណៈកម្មការ​ចំពោះ​កិច្ច ដើម្បី​សម្រួល​ដល់​ដំណើរការ​ចាក់​វ៉ាក់សាំង​នៅ​តាម​គោលដៅ​នីមួយៗ​តាម​បណ្ដា​ខេត្ត​នីមួយៗ​ឲ្យ​បាន​ស្រួល មិន​មាន​ការ​រាំងស្ទះ។

ទាក់ទង​នឹង​បញ្ហា Covid-19 ក្រសួង​សុខាភិបាល បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០២១ ថា នៅ​ថ្ងៃ​នេះ​ក្រសួង​បាន​រក​ឃើញ​អ្នក​ឆ្លង Covid-19 ថ្មី​ចំនួន ៦៧៨​នាក់ ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ផ្ទុក​ជំងឺ Covid-19 សរុប​មាន​ចំនួន​ជាង ៤​ម៉ឺន ៤​ពាន់​នាក់ (៤៤១២៤​នាក់) ចំណែក​ឯ​អ្នក​ជាសះស្បើយ​មាន​ចំនួន ៧៦៣​នាក់ ហើយ​អ្នក​ជាសះស្បើយ​សរុប​មាន​ចំនួន​ជិត ៣​ម៉ឺន ៩​ពាន់​នាក់ (៣៨៧៦៦​នាក់) និង​ចំនួន​អ្នក​ស្លាប់​ថ្មី​ចំនួន ៥៨​នាក់ ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្លាប់​សរុប​ដោយសារ​ជំងឺ Covid-19 មាន​ចំនួន ១៧៩​នាក់៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស