27 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

1190 POSTS
0 COMMENTS

អង់គ្លេស​ប្រកាស​ពង្រាយ​នាវា​ចម្បាំង​ពីរ​គ្រឿង​នៅ​សមុទ្រ​អាស៊ី​ទប់ទល់​នឹង​ការ​វាតទី​របស់​ចិន

មហាអំណាច​ជើងទឹក​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ចក្រភព​អង់គ្លេស នៅ​ពេល​នេះ​បាន​ប្រកាស​ថា​ខ្លួន​នឹង​ដាក់​ពង្រាយ​នាវា​ចម្បាំង​ចំនួន ២​គ្រឿង​ដាក់​ជា​អចិន្ត្រៃយ៍​នៅ​ក្នុង​ដែនទឹក​អាស៊ី គឺ​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​សមុទ្រ​ចិន​ខាងកើត។ ការប្រកាស​នេះ ធ្វើឡើង​ខណៈ​នាវា​ដឹក​យន្តហោះ HMS Queen Elisabeth នឹង​មក​ដល់​សមុទ្រ​ប្រទេស​ជប៉ុន ក្នុង​ខែ​កញ្ញា នេះ​ហើយ ក្នុង​នោះ​នាវា​ចម្បាំង​ចំនួន ២​គ្រឿង​របស់​ប្រទេស​មហាអំណាច​នេះ​ដែល​នឹង​ពង្រាយ​នៅ​សមុទ្រ​អាស៊ី នឹង​មក​ដល់​ទន្ទឹម​គ្នា។ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ជប៉ុន ធ្លាប់​បាន​ទទូច​ដល់​បណ្តា​ប្រទេស​នៅ​អឺរ៉ុប ឱ្យ​មាន​ការចូលរួម​ផ្នែក​យោធា​កាន់តែ​សកម្ម​នៅ​អាស៊ី​ប៉ាស៊ីហ្វិក។ រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន​រូប​នេះ គឺ​លោក Nobuo Kishi។ លោក​បាន​អំពាវនាវ​ដល់​សហភាព​អឺរ៉ុប ឱ្យ​ពង្រឹង​ការ​ប្ដេជ្ញាចិត្ត​របស់​ខ្លួន​ចំពោះ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែល​លោក​ថា...

ជនជាតិ​ចិន​៤​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ខេត្ត​ព្រះសីហនុ​ពាក់ព័ន្ធ​ករណី​ចាប់​ជំរិត​ជនជាតិ​ចិន​ដូចគ្នា

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​សុក្រ ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២១ កម្លាំង​ជំនាញ​របស់​លោក បាន​កសាង​សំណុំរឿង​បញ្ជូន​ជន​សង្ស័យ​ជនជាតិ​ចិន ៤​នាក់ និង​ភស្តុតាង​ទៅកាន់​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​ផ្ដន្ទាទោស​ពាក់ព័ន្ធ​បទល្មើស​ចាប់​ជំរិត​មនុស្ស​ទារ​ប្រាក់។ លោក ជួន ណារិន បាន​បន្ត​ថា កម្លាំង​ជំនាញ​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ជា​ជនជាតិ​ចិន ៤​នាក់​កាលពី​ថ្ងៃ​ទី​២១ ខែ​កក្កដា ដែល​បាន​ធ្វើ​សកម្មភាព​ចាប់​ជនជាតិ​ចិន​ម្នាក់​ញាត់​បញ្ចូល​ក្នុង​រថយន្ត រួច​ក៏​បើក​បម្រុង​គេច​ខ្លួន ប៉ុន្តែ​ត្រូវ​កម្លាំង​ជំនាញ​ដេញ​តាម និង​ឈាន​ទៅ​ឃាត់​ខ្លួន​ជនល្មើស​ទាំង ៤​នាក់ ហើយ​រំដោះ​ជនរងគ្រោះ​ដោយ​សុវត្ថិភាព។ លោក ជួន...

មន្ត្រី​និង​ពលរដ្ឋ​ស្រុក​មុខកំពូល​ស្នើ​ស៊ើប​អង្កេត​អំពើ​ពុករលួយ​របស់​លោក ចាន់ ស៊ីណាត លើ​គម្រោង​ស្ដារ​បឹងបែកក្អម

មន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ព្រែកអញ្ចាញ ស្រុក​មុខកំពូល ខេត្ត​កណ្តាល ស្នើ​ស្ថាប័ន​ជាតិ​ដែល​ពាក់ព័ន្ធ​ស៊ើប​អង្កេត​ការងារ និង​ទង្វើ​ពុករលួយ​របស់​លោក ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ដែល​ជា​អ្នក​កាន់​កម្មវិធី​គម្រោង «ស្ដារ​បឹងបែកក្អម»។ ពលរដ្ឋ​ភាគច្រើន​នៅ​ឃុំ​ព្រែកអញ្ចាញ ទទូច​ដល់​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ត្រួតពិនិត្យ​សកម្មភាព​ការងារ​របស់​លោក ចាន់ ស៊ីណាត ដែល​បាន​យក​ទីតាំង​បង្កបង្កើនផល​កសិកម្ម​របស់​ពួកគាត់​យក​លក់​ឲ្យ​ឈ្មួញ​ជីក​យក​ដី​ក្នុង​មួយ​ហិកតារ​ចំនួន ៣​ម៉ឺន​ដុល្លារ​អាមេរិក ក្រោម​ហេតុផល​គម្រោង «ស្ដារ​បឹងបែកក្អម» ដែល​ជា​គម្រោង​គោល​នយោបាយ​សាច់ប្រាក់​ពលកម្ម​របស់​រាជរដ្ឋាភិបាល​កម្ពុជា។ មន្ត្រី​មាន​ឋានៈ​ខ្ពស់​ម្នាក់​នៅ​ក្រសួង​ធនធាន​ទឹក ស្នើ​មិន​បញ្ចេញ​ឈ្មោះ...

នាយករដ្ឋមន្ត្រី​ប្រកាស​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​លើ​កុមារ​និង​យុវវ័យ​អាយុ ១២​ឆ្នាំ​ដល់ ១៧​ឆ្នាំ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ស៊ីណូវ៉ាក់​លើ​កុមារ និង​យុវវ័យ​ចាប់ពី​អាយុ ១២​ឆ្នាំ​ដល់ ១៧​ឆ្នាំ នៅ​ថ្ងៃ​ទី​០៦ ខែ​សីហា ខាងមុខ​នេះ។ សារព័ត៌មាន​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​កម្ពុជា Fresh News បាន​ដកស្រង់​សម្ដី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២១ ថា លោក​នឹង​បើក​ពិធី​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​កុមារ និង​យុវវ័យ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត នៅ​ថ្ងៃ​ទី​០៦ ខែ​សីហា ឆ្នាំ​២០២១ ខាងមុខ​នេះ។ ក្នុង​នោះ...

មន្ត្រី​បក្ស​ប្រឆាំង៖ កម្ពុជា​បច្ចុប្បន្ន​ក្លាយ​ជា​ទីលាន​ប្រជែង​នយោបាយ​ដោយ​គ្មាន​ភាព​ស្មោះត្រង់​ពី​មេដឹកនាំ​នយោបាយ​ធំៗ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង រិះគន់​ថា កម្ពុជា​បច្ចុប្បន្ន​បាន​ក្លាយ​ជា​ទីលាន​ប្រជែង​ផ្នែក​នយោបាយ​ដោយ​គ្មាន​ភាព​ស្មោះត្រង់​នោះ​ទេ ព្រោះ​តែ​ការ​កេង​ចំណេញ​នយោបាយ​រៀងៗ​ខ្លួន បាន​ធ្វើ​ឲ្យ​បាត់បង់​នូវ​សីលធម៌ និង​គុណធម៌​របស់​មេដឹកនាំ​នយោបាយ​ទាំង​ភាគី​អតីត​មេ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី និង​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា ថា មេដឹកនាំ​នយោបាយ​កាន់​អំណាច​អាង​កម្លាំង​កម្ទេច ខណៈ​មេដឹកនាំ​ខាង​ប្រឆាំង​អាង​ឆ្កឹះឆ្កៀល​ឲ្យ​អ្នក​កាន់​អំណាច​លោត​តាម​ការ​ចង់​បាន​របស់​ខ្លួន ប៉ុន្តែ​ល្បែង​របស់​មេដឹកនាំ​ទាំង​ពីរ​នេះ​បាន​បង្ក​វិបត្តិ​នយោបាយ​ផ្ទៃក្នុង​ជាតិ ដែល​នាំ​ឲ្យ​ខ្មែរ​បែកបាក់​សាមគ្គី​យ៉ាង​ធ្ងន់ធ្ងរ។ លោក​អះអាង​ថា ការ​ធ្វើ​នយោបាយ​បែប​ឆ្កឹះឆ្កៀល​របស់​លោក...

អ្នកឃ្លាំមើល​សង្គម​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​អនុវត្ត​វិធានការ​សុខាភិបាល​ដោយ​យកចិត្ត​ទុកដាក់

មន្ត្រី​ជាន់ខ្ពស់​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ដែល​ហៅ​កាត់​ថា សង់ត្រាល់ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​អនុវត្ត​វិធានការ​សុខាភិបាល​ដោយ​យកចិត្ត​ទុកដាក់​ជាទីបំផុត ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធភាព​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​វីរុស Covid-19 បាន ១០០%។ នាយក​ប្រតិបត្តិ​អង្គការ​សង់ត្រាល់ លើកឡើង​បែប​នេះ​គឺ​បន្ទាប់ពី​ក្រសួង​សុខាភិបាល​កម្ពុជា ប្រកាស​ឲ្យ​ប្រើប្រាស់​សេវា​កក់​សណ្ឋាគារ​ធ្វើ​ចត្តាឡីស័ក​សម្រាប់​អ្នក​ដំណើរ​ទៅ​ពី​បរទេស​ដែល​ចូល​ទៅ​ក្នុង​ប្រទេស​កម្ពុជា កាលពី​ពេល​ថ្មីៗ​នេះ។ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា ថា កម្ពុជា​អាច​មាន​បទពិសោធន៍​គ្រប់គ្រាន់​ក្នុង​ការ​អនុវត្ត​វិធានការ​សុខាភិបាល​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​វីរុស...

ក្រុម​បញ្ញវន្ត​ខ្មែរ​ក្រៅ​ស្រុក​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​ការ​ចាប់ខ្លួន​អតីត​មេឃុំ​បក្ស​ប្រឆាំង​កញ្ញា កឹម តុលា

ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (SMD) ថ្កោលទោស​ដាច់អហង្ការ​លើ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ដែល​បាន​ចាប់ខ្លួន​អតីត​មេឃុំ​ជាប់ឆ្នោត​មកពី​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា កឹម តុលា ថា​ជា​ការ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​គោលការណ៍​សិទ្ធិមនុស្ស និង​រដ្ឋធម្មនុញ្ញ​កម្ពុជា។ ការ​លើកឡើង​របស់​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ គឺ​បន្ទាប់ពី​សមត្ថកិច្ច​ខេត្ត​កំពង់ស្ពឺ បាន​ចាប់ខ្លួន​មេឃុំ​ជាប់ឆ្នោត​មកពី​គណបក្ស​សង្គ្រោះ​ជាតិ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍​នេះ។ ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ដែល​មាន​មូលដ្ឋាន​នៅ​ក្រៅ​ប្រទេស បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ជុំវិញ​ការ​ចាប់ខ្លួន​អតីត​មេឃុំ​ជាប់ឆ្នោត​របស់​បក្ស​ប្រឆាំង នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២១ ថា ការ​ចាប់ខ្លួន​មេឃុំ​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ...

របប​រដ្ឋប្រហារ​ភូមា​បន្ត​ទាមទារ​អាសនៈ​នៅ​អង្គការ​សហប្រជាជាតិ ទោះ​ជា​ដឹង​ថា​នឹង​បរាជ័យ​ម្ដង​ទៀត

របប​សឹក​នៅ​ប្រទេស​ភូមា គ្មាន​តម្លៃ​ការទូត​ទេ​នៅ​លើ​ឆាក​អន្តរជាតិ។ ចាប់តាំង​ពី​រដ្ឋប្រហារ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១ មក របប​សឹក​នេះ​បាន​បណ្ដេញ​មន្ត្រី​ទូត​នៃ​រដ្ឋាភិបាល​ជាប់ឆ្នោត​ដែល​ដឹកនាំ​ដោយ​អ្នកស្រី អ៊ុងសាន ស៊ូជី រាប់​សិប​នាក់។ តែ​នៅ​ពេល​ជាមួយ​គ្នា​នេះ ឯកអគ្គរដ្ឋទូត​ខ្លះ​ទៀត​បាន​សម្រេច​ប្រឆាំង​នឹង​របប​សឹក​នេះ ដោយ​មិន​ដើរ​ចេញ​ពី​តំណែង​នោះ​ទេ ខណៈ​ប្រទេស​ជាច្រើន​មិនព្រម​ទទួល​សារតាំង​ថ្មី​នៃ​របប​សឹក​មួយ​នេះ។ អាសនៈ​នៅ​អង្គការ​សហប្រជាជាតិ គឺជា​របស់​រដ្ឋាភិបាល​ដែល​ពួក​យោធា​ប្លន់​អំណាច​តាមរយៈ​ការ​លើក​ទ័ព​ចូល​រដ្ឋធានី​យ៉ាំងហ្គន ហើយ​ផ្ដួល​រំលំ​អំណាច​របស់​រដ្ឋាភិបាល​កើត​ចេញពី​ឆន្ទៈ​របស់​ប្រជាជន​តែម្ដង​ជាមួយ​នឹង​ការ​ចាប់​ឃុំ​ខ្លួន​មេដឹកនាំ​រដ្ឋាភិបាល គឺ​អ្នកស្រី ស៊ូជី ប្រធានាធិបតី និង​គណៈរដ្ឋមន្ត្រី អ្នក​តំណាងរាស្ត្រ​រាប់​រយ​នាក់។ អ្នកស្រី ស៊ូជី និង​ប្រធានាធិបតី Win...

សកម្មជន​បក្ស​ប្រឆាំង៖ ប្រជាជន​ខ្មែរ​តែង​មាន​សេចក្តី​ស្រឡាញ់ និង​មាន​ភាព​ស្មោះ​ជាមួយ​មិត្ត​បរទេស​ទាំងអស់

សកម្មជន​បក្ស​ប្រឆាំង អះអាង​ថា ប្រជាជន​ខ្មែរ​តែង​មាន​សេចក្តី​ស្រឡាញ់ និង​មាន​ភាព​ស្មោះត្រង់​ជាមួយ​មិត្ត​បរទេស​ទាំងអស់ ហើយ​ក៏​រីករាយ និង​ស្វាគមន៍​ជានិច្ច​នូវ​រាស់​សេចក្តី​ស្រឡាញ់​ដ៏​ស្មោះត្រង់​ពី​បណ្តា​ប្រទេស​ជា​មិត្ត​របស់​កម្ពុជា។ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា ថា ក្នុង​នាម​លោក​ជា​ពលរដ្ឋ​ខ្មែរ​មួយ​រូប លោក​សូម​សាទរ​នូវ​សេចក្តី​ស្រឡាញ់​របស់​លោក​អតីត​ឯកអគ្គរដ្ឋទូត​ប្រទេស​វៀតណាម លោក វូ ក្វាងមិញ (Vu Quang Minh)...

IDEA TALK៖ ការ​ផុង​ខ្លួន​នៃ​ប្រទេស​កម្ពុជា​ចូល​ក្នុង​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​ថ្មី​ក្នុង​តំបន់

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០២១ ស្តីអំពី៖ «ការ​ផុង​ខ្លួន​នៃ​ប្រទេស​កម្ពុជា​ចូល​ក្នុង​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​ថ្មី​ក្នុង​តំបន់»។

Latest news