27 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

1190 POSTS
0 COMMENTS

ពលរដ្ឋ និងសាធារណជនកំពុងមានចម្ងល់ ចំពោះលិខិតជូនដំណឹងស្តីពីការអនុវត្តសាលដីកា របស់សាលាកំពូល

ពលរដ្ឋចំនួន ១៦គ្រួសារ រស់នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានចម្ងល់ថា ក្រោយស្ងប់ស្ងាត់រឿងជម្លោះដីធ្លី នៅតំបន់សហគមន៍អូរខ្សាច់មួយរយៈពេលកន្លងមក ក៏ស្រាប់តែកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ អាជ្ញាសាលា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចេញលិខិតជូនដំណឹងមួយ ស្តីអំពីការអនុវត្តសាលដីកា របស់សាលាកំពូលតាំងពីឆ្នាំ២០១៤ បានលើកយកមកអនុវត្តនៅទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដែលក្រសួងយុត្តិធម៌ ប្រកាសឲ្យផ្អាក នាពេលកន្លងមក។ តាមលិខិតជូនដំណឹង ស្តីពីការអនុវត្តសាលដីកា ដោយស្ម័គ្រចិត្ត មានការចុះហត្ថលេខា...

អតីតមេបក្សប្រឆាំងនៅក្រៅស្រុកថ្កោលទោសរដ្ឋាភិបាលលោក ហ៊ុន សែន ថាបានរំលោភច្បាប់ជាតិ និងអន្តរជាតិ ដោយរំលាយគណបក្សសង្គ្រោះជាតិ

អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី រិះគន់ថា ខណៈគណបក្សសង្គ្រោះជាតិលែងមានវត្តមាននៅកម្ពុជា រដ្ឋាភិបាលឯកបក្សរបស់លោក ហ៊ុន សែន បានប្រើអំណាចផ្តាច់មុខគ្មានដែនកំណត់ដែលបាន រំលោភលើច្បាប់ជាតិ និងច្បាប់អន្តរជាតិ នានា ជាពិសេសគឺ រំលោភរដ្ឋធម្មនុញ្ញ និងរំលោភកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ឆ្នាំ១៩៩១ យ៉ាងធ្ងន់ធ្ងរ។ អតីតមេបក្សប្រឆាំងដែលកំពុងនិរទេសខ្លួនរស់នៅក្រៅប្រទេស បានចោទថា គណបក្សប្រជាជនកម្ពុជារបស់ លោក ហ៊ុន សែន ជាគណបក្សកុម្មុយនីស ដែលបានជាប់ពាក់ព័ន្ធនឹងការកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរជាង...

សហភាពអឺរ៉ុបសម្រេចបន្តដាក់ទណ្ឌកម្មលើរបបផ្ដាច់ការនៅវេណេហ្សូអេឡាមួយឆ្នាំទៀត

របបផ្ដាច់ការនៅវេណេហ្សូអេឡា បន្តរស់រៀនមានជីវិតពិតមែនប៉ុន្តែរស់យ៉ាងវេទនាបំផុត។ សេដ្ឋកិច្ចរបស់ប្រទេសនេះ ត្រូវបានមូលនិធីរូបីយវត្ថុអន្តរជាតិ IFM អោយដឹងថា បានដើរដល់ ចំណុចដួលរំលំហើយ។ សេដ្ឋកិច្ចរបស់ប្រទេសនេះដែលពឹងផ្អែកទាំងស្រុងលើការផលិតប្រេងលក់ទៅក្រៅប្រទេស បានជួបគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរដូចនេះ គឺដោយសារតែការដាក់ទណ្ឌកម្មពីសំណាក់សហគមន៍អន្តរជាតិ ក្នុងនោះមានសហរដ្ឋអាមេរិក កាណាដា ប្រទេសជប៉ុន និងប្រទេសទាំង២៧នៃសហភាពអឺរ៉ុប។ ដោយសារស្ថានភាពនេះ ពលរដ្ឋរបស់ប្រទេសនេះ បាននាំគ្នារត់ភៀសខ្លួន ទៅនៅប្រទេសជិតខាងចំនួនជាង៥លាននាក់ ហើយក្នុងនោះមានទាំងសកម្មជននយោបាយក្រុមប្រឆាំង ដែលពុំអាចទ្រាំរស់បានដោយសារគាបសង្កត់សិទ្ធិសេរីភាព និងធ្វើទុក្ខបុកម្នេញ ជាខ្លាំង។ ក្រុមគាំទ្រមេបក្សប្រឆាំងលោក វ័ន្តកៃដូ រាប់ម៉ឺននាក់តែងតែធ្វើបាតុកម្មទម្លាក់...

ក្រសួងមហាផ្ទៃ ថាការបែងចែកព្រំប្រទល់ថ្នាក់រាជធានី-ខេត្ត មិនបានច្បាស់លាស់នាំឱ្យមានការដណ្តើមសមត្ថកិច្ចគ្នាក្នុងការគ្រប់គ្រង

ក្រសួងមហាផ្ទៃ បានលើកឡើងថា ការកំណត់ព្រំប្រទល់រដ្ឋបាលរាជធានី-ខេត្ត មិនបានច្បាស់លាស់ ជាហេតុនាំឱ្យមានការប្រទាញប្រទង់ដណ្តើមសមត្ថកិច្ចគ្នាក្នុងការគ្រប់គ្រង។ លើសពីនេះ វានឹងជះឥទ្ធិពលមិនល្អដល់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការរៀបចំផែនការអភិវឌ្ឍ ការការពារសន្តិសុខសណ្តាប់ធ្នាប់ និងកិច្ចការផ្សេងៗទៀតនៅតំបន់ទាំងនោះជាដើម។ យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី ១៣ខែវិច្ឆិកា ដែលបានជម្រាបជូនអភិបាលរាជធានី-ខេត្តទាំងអស់ បញ្ជាក់ថា តាមស្ថានភាព ជាក់ស្តែងនាពេលបច្ចុប្បន្ន ព្រំប្រទល់រដ្ឋបាលថ្នាក់ក្រោមជាតិនៅតំបន់មួយចំនួនបានធ្វើការកំណត់ច្បាស់លាស់រួចហើយ ប៉ុន្តែតំបន់ខ្លះនៅមិនទាន់បានសិក្សា និងកំណត់ឱ្យបានច្បាស់លាស់ នៅឡើយ។ ក្រសួងបន្តថា ការកំណត់មិនបានច្បាស់លាស់នេះ នាំឱ្យមានការដណ្តើមអំណាចគ្នាក្នុងការគ្រប់គ្រង ដែលជាហេតុជះឥទ្ធិពលអាក្រក់ ដល់ការផ្តល់សេវាសាធារណៈជូនពលរដ្ឋ...

សាច់ញាតិអតីតមន្ត្រីគណបក្សសង្រ្គោះជាតិស្វែងរកកិច្ចអន្តរាគមន៍ពីព្រះមហាក្សត្រជាលើកទី២ ក្រោយបរាជ័យលើកទី១

សាច់ញាតិអតីតសកម្មជនបក្ស និងមន្ត្រីគណបក្សសង្រ្គោះជាតិ បានស្វែងរកកិច្ចអន្តរាគមន៍ពីព្រះមហាក្សត្រ សម្តេចព្រះបាទនរោត្តមសីហមុនី ជាលើកទី២ នៅថ្ងៃទី១៣ខែវិច្ឆិកានេះ។ ការស្វែងរកកិច្ចអន្តរាគមន៍ទៅព្រះមហាក្សត្រជាលើកទី២នេះ ក្រោយពេលពួកគេបានព្យាយាមថ្វាយលិខិតអន្តរាគមន៍ទៅព្រះអង្គលើកទី១ ប៉ុន្តែត្រូវបានបរាជ័យ ដោយសារអាជ្ញាធររាជធានីភ្នំពេញរារាំង។ នៅព្រឹកថ្ងៃសុក្រនេះ ក្រុមសាច់ញាតិអតីតមន្ត្រីបក្សប្រឆាំងទាំងនោះបាននាំគ្នាយកញត្តិទៅដាក់នៅព្រះបរមរាជវាំង ដើម្បីស្នើសុំព្រះមហាក្សត្រព្រះរាជទានជួយអន្តរាគមន៍ទៅស្ថាប័នពាក់ព័ន្ធ ឱ្យមានការដោះលែងស្វាមី និងឪពុករបស់ពួកគេដែលកំពុងជាប់ឃុំនៅពន្ធនាគារដោយអយុត្តិធម៌។ យ៉ាងណាក្តី ពួកគាត់ដែលភាគច្រើនជាស្ត្រីទាំងនេះ ទទួលបរាជ័យសារជាថ្មីទៀត ក្នុងការដាក់ញត្តិថ្វាយព្រះមហាក្សត្រ ព្រោះអាជ្ញាធរខណ្ឌដូនពេញទប់ស្កាត់ និងរារាំងមិនឱ្យក្តីបំណងរបស់ពួកគេបានសម្រេចឡើយ។ ក្រុមសាច់ញាតិអតីតសកម្មជនបក្សប្រឆាំង បានងាកមកស្វែងរកព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រវិញនេះ ក្រោយពីពួកគេបរាជ័យក្នុងការទាមទារឱ្យតុលាការ និងប្រមុខរដ្ឋាភិបាលដោះលែងឪពុក និងស្វាមីរបស់ខ្លួនឱ្យមានសេរីភាពវិញ ព្រមទាំងទម្លាក់ចោលការចោទប្រកាន់ដែលមានចរឹកនយោបាយនេះទេ។ ពួកគាត់...

Human Rights Watch ជំរុញឱ្យរដ្ឋាភិបាលរំលាយចោលសេចក្តីព្រាងច្បាប់គ្រប់គ្រងអ៊ិនធឺណិត

អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ជំរុញឲ្យ រដ្ឋាភិបាលកម្ពុជា ទម្លាក់ចោលឬ រំលាយចោលសេចក្ដីព្រាងច្បាប់ស្តីពីការច្បាប់គ្រប់គ្រងបណ្ដាញអ៊ិនធឺណិត ព្រោះថាសេចក្ដីព្រាងច្បាប់នេះគំរាមកំហែងដល់អ្នកប្រើប្រាស់អ៊ិនធឺណិត។ លើសពីនេះ ជាការរំលោភដល់សិទ្ធិឯកជន និងសេរីភាពបញ្ចេញមតិតាមបណ្ដាញអ៊ិនធឺណិតថែមទៀតផង។ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិមួយនេះ បានចេញសេចក្ដីថ្លែងការណ៍របស់ខ្លួននៅថ្ងៃទី១៣វិច្ឆិកា ដោយអះអាងថា សេចក្តីព្រាងច្បាប់គ្រប់គ្រងបណ្ដាញអ៊ិនធឺណិត មិនត្រូវបានចែករំលែកឱ្យសាធារណជនដឹងទេ ហើយក៏មិនបានពិគ្រោះយោបល់ជាមួយសង្គមស៊ីវិល ឬអ្នកជំនាញនោះឡើយ។ Human Rights Watch លើកឡើងទៀតថា រដ្ឋាភិបាលកម្ពុជាគួរតែរំលាយចោលសេចក្ដីព្រាងច្បាប់នេះ ពីព្រោះវាជាគំរាមកំហែងកាន់តែខ្លាំងទៅលើការឃ្លាំមើលអ្នកប្រើប្រាស់អ៊ិនធឺណិត សិទ្ធិឯកជន និងសេរីភាពបញ្ចេញមតិតាមអនឡាញ។ ក្រុមនេះក៏បានជម្រុញឲ្យសហគមន៍អន្តរជាតិគប្បីមានការដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា...

IDEA TALK៖ តើការកំទេចអាគារយោធាជើងទឹកនៅរាមដែលសង់ឡើងក្រោមជំនួយរបស់អាមេរិកអាចនាំឱ្យមានការប៉ះទង្គិចយ៉ាងណាដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ?

Idea Talk: សំរាប់រាត្រីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ ស្តីអំពី៖ តើការកំទេចអាគារយោធាជើងទឹកនៅរាមដែលសង់ឡើងក្រោមជំនួយរបស់អាមេរិកអាចនាំឱ្យមានការប៉ះទង្គិចយ៉ាងណាដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ?

IDEA TALK៖ តើក្រុមហ៊ុនរបស់ឧកញ៉ា លី យ៉ុងផាត់ អាចប្រឈមនឹងការដាក់ទណ្ឌកម្មពីស.រ.អាដូក្រុមហ៊ុន UDG ដែរឬទេ ទៅអនាគត?

Idea Talk: សំរាប់រាត្រីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ ស្តីអំពី៖តើក្រុមហ៊ុនរបស់ឧកញ៉ា លី យ៉ុងផាត់ អាចប្រឈមនឹងការដាក់ទណ្ឌកម្មពីស.រ.អាដូក្រុមហ៊ុន UDG ដែរឬទេ ទៅអនាគត?

ចិនសន្យាជាមួយអាស៊ានថាត្រូវរួមគ្នាដោះស្រាយសមុទ្រចិនខាងត្បូង

ដំណើរទស្សនកិច្ចក្នុងប្រទេសជាសមាគមអាស៊ាន ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសចិន លោកឧត្តមសេនីយ៍ Wei Fenghe បានប្រាប់អ្នកសារព័ត៌មានថា បានសច្ចាជាមួយសមាគម             អាស៊ានថា ត្រូវរួមគ្នាដោះស្រាយសមុទ្រចិនខាងត្បូង។ តាមសារព័ត៌មានរបស់ចិន Global Times លោក Wei Fenghe បានទៅធ្វើទស្សនកិច្ច នៅប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី ព្រុយណេ និងហ្វីលីពីនកាលពីថ្ងៃសប្ដាហ៍កន្លងមកនេះ។ ប៉ុន្តែលោកមិនបានទៅធ្វើទស្សនកិច្ចនៅប្រទេសវៀតណាមនោះទេ។ ប្រទេសវៀតណាម គឺជាសមាជិកអាស៊ានដែលហ៊ានប្រឈមខ្លាំងជាងគេ បើប្រៀបធៀបនឹងប្រទេសក្នុងសមាគមអាស៊ានដែលមានជម្លោះដែនទឹកជាមួយចិន។ ដំណើរទស្សនកិច្ចរបស់...

IDEA TALK៖ តើព្រំដែនខ្មែរ-វៀតណាម ក្នុងខេត្តកំពតមានភាពមិនប្រក្រតីអ្វីខ្លះ?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ស្តីអំពី៖ តើព្រំដែនខ្មែរ-វៀតណាម ក្នុងខេត្តកំពតមានភាពមិនប្រក្រតីអ្វីខ្លះ?

Latest news