27 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

1429 POSTS
0 COMMENTS

គណបក្សហ្វ៊ុនស៊ិនប៉ិច ថ្កោលទោសលោក សម រង្ស៊ី ចំពោះការប្រមាថព្រះមហាក្សត្រ

គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលជាគណបក្សចេញពីសែស្រឡាយរាជវង្ស បានថ្កោលទោស អតីតមេបក្សសង្រ្គោះជាតិលោក សម រង្ស៉ី ដែលតែងចេញសារប្រមាថអង្គ ព្រះមហាក្សត្រខ្មែរម្តងហើយម្តងទៀត។ សេចក្តីថ្លែងការណ៍ របស់គណបក្សហ៊្វុនស៊ិនប៉ិច កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២១នេះ ថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះលោក សម រង្ស៉ី ដោយបានចាត់ទុកខ្លឹមសារ ដែលអតីតមេបក្សប្រឆាំងរូបនេះ បានផ្សព្វផ្សាយជាសាធារណៈ តាមបណ្តាញសង្គមហ្វេសប៊ុក គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរ និងបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងចំពោះព្រះរាជកិត្តិនាមរបស់អង្គព្រះមហាក្សត្រខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃពលរដ្ឋខ្មែរ។ គណបក្សហ៊្វុនស៊ិនប៉ិច យល់ឃើញថា...

ចំហថ្កោលទោស លោក សម រង្ស៊ី ដែលព្យាយាមប្រមាថព្រះមហាក្សត្រដើម្បីកេងចំណេញនយោបាយ

ពលការនីខ្មែរមួយរូបដែលកំពុងធ្វើការក្នុងប្រទេសកូរ៉េខាងត្បូង បានផ្ញើលិខិតចំហ ជូនអតីតប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងរស់នៅក្រៅប្រទេស ជុំវិញគោលបំណងរបស់មេបក្សប្រឆាំងរូបនេះដែលទាមទារឱ្យមានការកែប្រែរដ្ឋធម្មនុញ្ញ ចំណុចដែលចែងអំពីព្រះរាជតួនាទី របស់ព្រះមហាក្សត្រខ្មែរ។ សមាជិកចលនាយុវជនសង្គ្រោះជាតិក្នុងប្រទេសកូរ៉េខាងត្បូង និងជាពលការិនីខ្មែរ កញ្ញា រស់ សុផល ដែលមានគណនីហ្វេសប៊ុកឈ្មោះ សុផល កូនខ្មែរ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់កញ្ញា នៅថ្ងៃនេះ ផ្ញើជូនលោក សម រង្ស៊ី ជាមនុស្សដែលកញ្ញាធ្លាប់ស្រឡាញ់ និងឲ្យតម្លៃជាងគេ។ កញ្ញា រស់ សុផល លើកឡើងថា ពិតណាស់រដ្ឋធម្មនុញកម្ពុជា...

អ្នកឃ្លាំមើលសង្គមថា ជម្លោះអ្នកនយោបាយខ្មែរបានធ្វើឲ្យកម្ពុជាអាប់អោនកិត្តិយសលើឆាកអន្តរជាតិដល់ចំនុចសូន្យ

អ្នកឃ្លាំមើលសង្គម រិះគន់ថា ជម្លោះនយោបាយនៅកម្ពុជាជាវិបត្តិដែលជំពាក់ចាក់ស្រេះ រកមុខដោះស្រាយមិនចេញ។ បញ្ហានេះ បានបំផ្លាញកេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ ជាពិសេសបានច្រានទម្លាក់ពលរដ្ឋខ្មែរឲ្យរស់ក្នុងភាពភ័យខ្លាច និងបាត់បងសិទ្ធិសេរីភាព យ៉ាងធ្ងន់ធ្ងរ។ នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា អះអាងថា ការដឹកនាំរបស់លោក ហ៊ុន សែន ទទួលបានជោគជ័យដ៏ត្រចះត្រចង់សម្រាប់គណបក្សប្រជាជនកម្ពុជា និងបក្ខពួក ក្នុងការរំលាយគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែវាជាបរាជ័យយ៉ាងធំធេងសម្រាប់ប្រជាជនខ្មែរ និងប្រទេសកម្ពុជា ព្រោះការរំលាយបក្សប្រឆាំងបានធ្វើឲ្យកម្ពុជា និងពលរដ្ឋខ្មែរ...

សង្គមស៊ីវិលសាទរ ចំពោះការសម្រេចលុបចោលលិខិតអនុញ្ញាតកាត់ផ្ទៃបឹងតាមោកដើម្បីប្រគល់ជូនរដ្ឋ និងឯកជនមួយចំនួន

សង្គមស៊ីវិល គាំទ្រការសម្រេចលុបចោល ឬនិរាករណ៍លិខិតអនុញ្ញាតឱ្យមានការកាត់ផ្ទៃដីបឹងទំនប់កប់ស្រូវ ឬបឹងតាមោក ឱ្យទៅរដ្ឋ និងឯកជន ក្រោមស្លាកអភិវឌ្ឍន៍មួយចំនួន គឺជារឿងត្រឹមត្រូវ ព្រោះបឹងធម្មជាតិ នេះជាសម្បត្តិសាធារណៈរបស់រដ្ឋ។ ការសាទរនេះធ្វើឡើង បន្ទាប់ពីទីស្ដីគណៈរដ្ឋមន្ដ្រីបានចេញសេចក្តីជូនដំណឹង ឬ ស.ជ.ណ. កាលពីថ្ងៃទី៤ ខែមករា សម្រេចនិរាករណ៍លិខិតលេខ ៧៩០ ស.ជ.ណ.មឃ ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ របស់ទីស្ដីការគណៈរដ្ឋមន្ដ្រី ស្ដីពីសំណើសុំគោលការណ៍អនុញ្ញាតកាត់ផ្ទៃបឹងតាមោក ទំហំ១៥ហិកតា...

អ្នកឃ្លាំមើលនិយាយថា បរទេសបន្តមហិច្ឆតាលេបទឹកដីកម្ពុជា ខណៈវៀតណាមព្យាយាមដាស់តឿនរដ្ឋាភិបាលខ្មែរឲ្យដឹងគុណ

អ្នកឃ្លាំមើលសង្គម អះអាងថា ឆ្នាំ១៩៧៨ គឺជាឆ្នាំដែលរដ្ឋាភិបាលវៀតណាម បានលើកទ័ពចូលមកប្រទេសខ្មែរដើម្បីជួយផ្តូលរំលំរបបខ្មែរក្រហម ដែលបានបង្កប់មហិច្ឆតា មិនខុសពី អធិរាជ មិញម៉ាង របស់ខ្លួននោះទេ  គឺព្យាយាមបន្តផែនការយកកម្ពុជាធ្វើជាប្រទេសចំណុះរបស់ខ្លួន។ អ្នកវិភាគនយោបាយចាស់វស្សា បណ្ឌិត ឡៅម៉ុងហៃ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃនេះថា វៀតណាមស្គាល់ខ្មែរជាងខ្មែរស្គាល់ខ្លួនឯងទៅទៀត។ លោកថាពួកគេស្គាល់ខ្មែរ ទាំងចរិត មាយាទជនជាតិខ្មែរ តាំងពីស្តេចរហូតដល់ ពលរដ្ឋថ្នាក់ទាបបំផុត។ លើសពីនេះ ពួកគេ ក៏ស្គាល់យ៉ាងច្បាស់ អំពីវប្បធម៌ខ្មែរ...

មេដឹកនាំកំពូលភូមាអំពាវនាវអោយមានរដ្ឋធម្មនុញ្ញថ្មីសំដៅបង្កើតសហភាពសហព័ន្ធប្រជាធិបតេយ្យ

ក្នុងថ្ងៃបុណ្យឯករាជ្យជាតិ ទាំងប្រធានក្រុមប្រឹក្សា និងប្រធានាធិបតីដែលមានឋានៈខ្ពស់បំផុតនៃសហព័ន្ធមីយ៉ាន់ម៉ា បាន លើកឡើងអំពីការបង្កើត «សហភាពសហព័ន្ធប្រជាធិបតេយ្យ» សម្រាប់ថ្ងៃអនាគតប៉ុន្តែស្ថិតនៅក្រោម រដ្ឋធម្មនុញ្ញដោយសុំទុកចោលរដ្ឋធម្មនុញ្ញឆ្នាំ២០១១ ដែលរៀងរាងឡើងដោយអតីតរបបយោធា។ ប្រទេសភូមាបច្ចុប្បន្នត្រូវបានហៅជាផ្លូវការថា សាធារណរដ្ឋសហព័ន្ធមីយ៉ាន់ម៉ា ។ ប្រទេសនេះធ្លាប់ស្ថិតនៅក្នុងការគ្រប់គ្រងរបស់ពួកយោធា ពីឆ្នាំ១៩៦២ដល់ឆ្នាំ២០១១ ។ រដ្ឋធម្មនុញ្ញ ឆ្នាំ ២០១១ គឺជាការធ្វើវិសោធនកម្ម ថ្មីក្នុងអន្តរកាលមុនការបិទបញ្ចប់របបសឹក។ នៅក្នុងទិវា បុណ្យឯករាជ្យជាតិភូមា ពីអាណានិគមន៍អង់គ្លេស ប្រធានាធិបតី ភូមា U...

រដ្ឋាភិបាលកម្ពុជាសម្រេចសង់ព្រលានយន្តហោះនៅខេត្តមណ្ឌល គិរី

រដ្ឋាភិបាលកម្ពុជាសម្រេចសង់អាកាសយានដ្ឋានឬព្រលានយន្តហោះខ្នាតតំបន់មួយនៅខេត្តមណ្ឌលគិរី ខណៈវិវាទដីធ្លីនៅក្នុងខេត្តនេះ មិនទាន់បានដោះស្រាយចប់។ នេះបើតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ផ្ញើទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក អូនព័ន្ធ មុនីរ័ត្ន, រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់លោក ជា សុផារ៉ា, រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលលោក ម៉ៅ ហាវណ្ណាល  និងអភិបាលខេត្តមណ្ឌលគិរីលោក ស្វាយ សំអៀង។  លិខិតដដែលបញ្ជាក់ថា អាកាសយានដ្ឋាននេះ នឹងត្រូវបានអនុញ្ញាតឱ្យក្រុមហ៊ុន Powerchina International Group...

ជនរងគ្រោះក្នុងព្រឹត្តិការណ៍បង្ក្រាបដោយហិង្សាកាលពី៧ឆ្នាំមុន នៅតែទាមទារឱ្យមានអ្នកទទួលខុសត្រូវ និងយុត្តិធម៌

ក្រុមគ្រួសារ និងជនរងគ្រោះក្នុងការព្រឹត្តិការណ៍បង្ក្រាបដោយហិង្សាលើមុខរោងចក្រយាកជីន និងមុខសួនឧស្សាហ៍កម្មកាណាឌីយ៉ា កាលពី៧ឆ្នាំមុន នៅតែទាមទារឱ្យរដ្ឋាភិបាលផ្តល់យុត្តិធម៌សម្រាប់ពួកគាត់ និងទាមទារឱ្យមានអ្នកទទួលខុសត្រូវចំពោះហេតុការណ៍ដ៏ព្រៃផ្សៃទៅលើពួកគាត់។ កាលពីថ្ងៃទី ២ និងទី៣ខែមករា ឆ្នាំ២០១៤ គឺជាព្រឹត្តិការណ៍នៃការវាយបង្ក្រាបដោយហិង្សានៅមុខរោងចក្រយាកជីន ពីសំណាក់កងកម្លាំងទាហានប្រដាប់អាវុធមកពីអង្គភាពបញ្ជាការពិសេស៩១១ បានវាយដំកម្មករ និងចាប់ខ្លួន ប្រធានសហជីពនិងកម្មករចំនួន១០នាក់ និង  ព្រឹត្តិការណ៍បាញ់ប្រហារនៅលើមហាវិថីវេងស្រេង ក្នុងសួនកាណាឌីយ៉ា រាជធានីភ្នំពេញ។ ការបាញ់បង្ក្រាបទៅលើក្រុមអ្នកតវ៉ាពេលនោះ ស្របពេលដែលពួកគេកំពុងធ្វើការទាមទារឱ្យមានប្រាក់ឈ្នួលអប្បរមាចំនួន ១៦០ដុល្លារ។ ក្រៅពីការស្លាប់របស់មនុស្ស៤នាក់ និងបាត់ខ្លួនម្នាក់ ការបង្រ្កាបនៅផ្លូវវេងស្រេង ដែលបានកើតឡើងអំឡុងពេលគណបក្សជំទាស់ធ្វើពហិកាមិនចូលរួមប្រជុំសភា ដោយសារបញ្ហាចម្រូងចម្រាសនៃលទ្ធផលបោះឆ្នោតជាតិ...

ក្រុមអ្នកឃ្លាំមើលសង្គមថា ព្រឹត្តការណ៍មាតុភូមិនិវត្តន៍របស់មន្ត្រីគណបក្សសង្គ្រោះជាតិ គឺជារឿងដែលមិនអាចទៅរួច

អ្នកឃ្លាំមើលសង្គម រិះគន់ថា ព្រឹត្តការណ៍មាតុភូមិនិវត្តន៍របស់មន្ត្រីអតីតគណបក្សសង្គ្រោះជាតិ ជារឿងច្រំដែល និងសាំ មិនគួរឲ្យយកចិត្តទុកដាក់ទៀតទេសម្រាប់ឆាកនយោបាយនៅកម្ពុជា។ អ្នកស្រាវជ្រាវផ្នែកអភិវឌ្ឍន៍សង្គម បណ្ឌិត សេង សារី អះអាងថា ការពន្យាក្នុងការធ្វើមាតុភូមិនិវត្តន៍របស់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ជាការបង្ហាញឲ្យឃើញពីរបៀបធ្វើការដែលគ្មានផែនការច្បាស់លាស់ ក៏ដូចជា ការបញ្ជាក់ភាពកំសោយរបស់ខ្លួនដែលមិនអាចអនុវត្តតាមការសន្យារបស់ពួកគេចំពោះអ្នកគាំទ្រនោះ។ លោកបញ្ជាក់ថា មកទល់នឹងពេលនេះមិនទាន់មានសញ្ញាជាវិជ្ជាមានណាមួយបង្ហាញថា ឥស្សរជននយោបាយធំៗទាំងនោះបានដកថយដើម្បីវិលរកការចរចានៅឡើយទេ ប៉ុន្តែបែរជា រឹតតែបន្ថែមកំដៅនយោបាយ ឲ្យកាន់តែក្តៅខ្លាំងឡើងៗទៅវិញ ខណៈវិបត្តិនយោបាយ និងវិបត្តិសេដ្ឋកិច្ចរបស់កម្ពុជា កំពុងជះឥទ្ធិពលយ៉ាងអាក្រក់ដល់ជីវភាពរបស់ពលរដ្ឋទូទាំងប្រទេសយ៉ាងធ្ងន់ធ្ងរ។ ការអះអាងនេះធ្វើឡើងបន្ទាប់ពីគណបក្សសង្គ្រោះជាតិ អះអាងថា ការធ្វើមាតុភូមិនិវត្តន៍របស់អនុប្រធានគណបក្សប្រឆាំង លោកស្រី...

ចលនានិស្សិតដើម្បីលទ្ធប្រជាធិបតេយ្យ ថា ដើម្បីប្រយោជន៍ជាតិកម្ពុជា និងប្រជាពលរដ្ឋខ្មែរ អ្នកនយោបាយគ្មានជម្រើសអ្វីក្រៅពីការរកឯកភាពជាតិនោះទេ

ក្រុមបញ្ញវន្តខ្មែរនៅក្រៅប្រទេស អំពាវនាវ ឲ្យឥស្សរជននយោបាយខ្មែរគ្រប់ភាគី វិលទៅរកការផ្សះផ្សា និងឯកភាពជាតិ ដើម្បីស្តារស្ថានភាពនយោបាយនៅកម្ពុជាឲ្យល្អប្រសើរឡើងវិញ ជាប្រយោជន៍ជាតិ និងពលរដ្ឋខ្មែរ។ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ (Student Movement for Democracy-SMD) ប្តេជ្ញាថា ពួកគេនឹងបន្តបេសកកម្មឆ្នាំ២០២១ ដើម្បីស្វែងរកការឯកភាពជាតិ សន្តិភាពថ្លៃថ្នូរ ពង្រឹងការគោរពសិទ្ធិមនុស្ស ការពារបូរណភាពទឹកដី ដោះស្រាយបញ្ហាអន្តប្រវេសន៍ខុសច្បាប់ជម្រុញគោលដៅយុត្តិធម៌សង្គម និងនីតិរដ្ឋស្អាតស្អំ ជូនពលរដ្ឋខ្មែរទូទៅ។ ការអះអាងនេះធ្វើឡើងក្នុង របាយការណ៍សង្ខេប នៃការបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ នៅថ្ងៃទី០៤...

Latest news