25 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

1786 POSTS
0 COMMENTS

ក្រុមបញ្ញវន្តនៅក្រៅប្រទេសទាមទារឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់ទៅលើសកម្មជន និងសមាជិកអតីតបក្សប្រឆាំង

ចលនានិស្សិដើម្បីលទ្ធិប្រជាធិបតេយ្យជំរុញឲ្យរដ្ឋាភិបាលកម្ពុជា និង តុលាការ ទម្លាក់បទចោទ និងផ្តល់សេរីភាពពេញលេញដល់សកម្មជនអតីតគណបក្សសង្គ្រោះជាតិទាំងអស់ទ្បើងវិញ ដើម្បីស្តារមុខមាត់         កម្ពុជា នៅលើឆាកអន្តរជាតិ ជាពិសេសដើម្បីការផ្សះផ្សាជាតិ និងបង្រួបបង្រួមជាតិ ជាប្រយោជន៍ដល់សង្គមកម្ពុជា និងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរ។ អនុប្រធានគណៈកម្មាធិការប្រតិបត្តិនៃចលនានិស្សិតដើម្បីលទ្ធិប្រជា ធិបតេយ្យ (SMD) លោក អ៊ាប សេង បានចាត់ទុកថា បទចោទរបស់តុលាការទៅលើសកម្មជនទាំងនោះថា មានចរិតនយោបាយ យ៉ាងពិតប្រាកដ និងជាការរំលោភលើសិទ្ធិស្របច្បាប់របស់ពលរដ្ឋខ្មែរ ដែលការពារដោយរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា...

អ្នកវិភាគយល់ស្របនឹងសម្តីលោក ហ៊ុន សែន ថាកុំធ្វើនយោបាយកម្ចាត់ ត្រកូលហ៊ុន តែត្រូវនាំគ្នាផ្លាស់ប្តូរអំណាចត្រកូលហ៊ុន

អ្នកវិភាគនយោបាយនៅក្រៅប្រទេស ព្រមានថា បើធ្វើនយោបាយកម្ចាត់ ឬប្រហារគ្រួសារត្រកូលហ៊ុន គឺពិតជាមិនអាចឈ្នះលោក ហ៊ុន សែន បានទេ ដោយសារពុំមានអ្នកនយោបាយណាម្នាក់មានសមត្ថភាព ខាងល្បែងទុច្ចរិត ល្បិចកល ប្រើហិង្សា លួចវាយប្រហារ ដូចលោក ហ៊ុន សែន ធ្លាប់បានធ្វើយ៉ាងស្ទាត់ជំនាញរហូតអាចដឹកនាំរដ្ឋាភិបាលដោយឯកបក្សបាននោះ។ អនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ និងជាអ្នកវិភាគនយោបាយសង្គម លោក គឹម សុខ បានបង្ហោះសារក្នុងគណនីហ្វេសប៊ុករបស់លោក ថា សូមកុំប៉ុនប៉ងប្រើវិធីផ្តួលរំលំ...

តើលោក ហ៊ុន សែន ជាមេដឹកនាំប្រទេសកម្ពុជា ឬមួយគ្រួសារ របស់លោកជាម្ចាស់ទឹកដីនេះ?

យើងលើករឿងក្រុមហ៊ុនអាជីវកម្មមកលាតត្រដាងឲ្យពលរដ្ឋខ្មែរម្ចាស់ប្រទេសស្តាប់ មកពី ក្រុមហ៊ុនជាច្រើនបើកធ្វើអាជីវកម្ម ឬ ប្រកបមុខរបររកស៊ីនៅស្រុកខ្មែរ មិនប្រព្រឹត្តទៅតាម ច្បាប់ជាធរមាន មិនប្រព្រឹត្តតាមក្រម សីលធម៌ ដែលឈានទៅក្នុងការរំលោភ បំពានលើជីវិតមនុស្សរស់នៅក្នុងសង្គមដូចគ្នា មានការបំផ្លាញធនធានធម្មជាតិ ការប្រវ័ញ្ចន៍ទាញប្រយោជន៍ពីអ្នកដទៃដោយ ចេតនា។ អង្គការឃ្លាំមើលឧក្រិដ្ឋកម្មអន្តរជាតិលើអាជីវ កម្ម Global Witness ឆ្នាំ២០១៦ ផ្សាយថា៖ លោក ហ៊ុន សែន គ្រប់គ្រងប្រទេសកម្ពុជា រីឯក្រុមគ្រួសារលោកជាម្ចាស់លើប្រទេសនេះ។ យើងនិយាយអំពីក្រុមហ៊ុន ព្រោះថា...

IDEA TALK៖តើការវិវឌ្ឍន៍នៃថ្នាំវ៉ាក់ស័ងបង្ការជម្ងឺកូវិដ−១៩ នៅសហរដ្ឋអាមេរិក ឈានដល់ដំណាក់កាលណាដែរ?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ស្តីអំពី៖តើការវិវឌ្ឍន៍នៃថ្នាំវ៉ាក់ស័ងបង្ការជម្ងឺកូវិដ−១៩ នៅសហរដ្ឋអាមេរិក ឈានដល់ដំណាក់កាលណាដែរ?

ក្រុងបាងកកបន្តរងការអង្រួនដោយបាតុករ២ក្រុមប្រឆាំងគ្នា

រាជធានីបាងកកមើលទៅពុំអាចរកសុខសន្តិភាពបានឡើយ រាជធានីរបស់រាជាណាចនេះរងការអង្រួនដោយបាតុករ ប្រឆាំងរដ្ឋាភិបាល ដឹកនាំដោយលោកនាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចា គឺមានរយៈជិត៤ខែមកហើយ។ ឥឡូវនេះ បាតុកម្ម មិនត្រឹមតែធ្វើឡើងដោយក្រុមប្រឆាំងនាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចានោះទេ គឺក្រុមគាំទ្ររបបរាជានិយម ដែលមានអត្តសញ្ញាណ ពាក់អាវលឿង ក៏បានធ្វើការប្រមូលផ្ដុំគ្នាផងដែរ។ កាសែតបាងកក ប៉ុស្តិ៍ បានចុះផ្សាយបន្តផ្ទាល់អំពីទិដ្ឋភាពនៃប្រមូលផ្ដុំគ្នា របស់ក្រុមប្រឆាំង រដ្ឋាភិបាល ដែលកំពុងប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី២៥វិច្ឆិកានេះ។ គោលបំណងរបស់ក្រុមនេះ គឺបង្ហាញពីការទាមទារអោយ មានការត្រូតពិនិត្យ ទ្រព្យសម្បត្តិរបស់ រាជវាំងដែលបាតុកររកឃើញថា មានទ្រព្យសម្បត្តិមហាសាសាល គួរត្រួតពិនិត្យ។ តែនៅពេលជាមួយគ្នានេះ ក្រុមគាំទ្ររបបរាជានិយមក៏បានប្រមូលផ្ដុំគ្នាដែរ។ ...

អ្នកកាសែត TV Online MSJ ច្រានចោលសាលក្រម របស់សាលាដំបូងខេត្តព្រះសីហនុ លើសំណុំរឿងប្រើអំពើហឹង្សា

អ្នកកាសែតទូរទស្សន៍អនឡាញ អឹម អេស ចេ ឬ TV Online MSJ លោក ដួង ច័ន្ទបូរិទ្ធ ដែលត្រូវ លោកស្រី ជា សុខឡេង ឈ្មួញរកស៊ីដីដ៏ល្បីឈ្មោះនៅខេត្តព្រះសីហនុ ប្រើអំពើហឹង្សា និងបំផ្លាញទ្រព្យសម្បត្តិ របស់លោក កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ នៅភូមិ៤ ឃុំអូរត្រេះ...

សង្គមស៊ីវិលថា អំពើពុករលួយនៅតែជាឧបសគ្គចម្បងដល់ដំណើរការអភិវឌ្ឍ និងធ្វើឲ្យជាប់គាំងប្រយុត្តិធម៌នៅកម្ពុជា នៅឡើយ

មន្ត្រីជាន់ខ្ពស់អង្គការតម្លាភាពកម្ពុជា ព្រមានថា អំពើពុករលួយកំពុងសំងំចាក់ឬសយ៉ាងជ្រៅក្នុងស្ថាប័នសំខាន់ៗរបស់រដ្ឋាភិបាលកំពុងបន្តការយាយីដល់នីតិដ្ឋ គម្រាមកំហែងការទទួលបានយុត្តិធម៌របស់ពលរដ្ឋ និងជាឧបសគ្គដ៏ចម្បងក្នុងការធ្វើអាជីវកម្ម គ្រប់បែបយ៉ាង នៅក្នុងប្រទេសកម្ពុជា។ នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី បានអះអាងថា ការស្ទង់មតិដែលបានធ្វើឡើង ដើម្បីធ្វើការវាស់វែងអំពីស្ថានភាពអំពើពុករលួយក្នុងឆ្នាំ២០២០នេះ បង្ហាញថា ការយល់ឃើញរបស់សាធារណជនទាក់ទងទៅនឹងអំពើពុករលួយមានភាពប្រសើរឡើងបើធៀបទៅនឹងលទ្ធផល ក្នុងរបាយការណ៍កាលពីឆ្នាំ២០១៦។ យ៉ាងនេះក្តី លោកបញ្ជាក់ថា ការស្ទង់មតិចន្លោះពីខែមិថុនា ដល់ខែកក្កដា ក្នុងឆ្នាំ២០២០ នេះ បង្ហាញថា បទពិសោធន៍របស់ពលរដ្ឋដែលបានប្រើប្រាស់សេវាសាធារណៈរបស់រដ្ឋទាក់ទងទៅនឹងការសូកប៉ាន់  មន្ត្រីអាជ្ញាធរមូលដ្ឋាននៅមានកម្រឹតខ្ពស់នៅឡើយ។ ជាងនេះទៀត...

មេដឹកនាំវៀតណាម សរសើរមេដឹកនាំខ្មែរ ក្នុងការបង្កើតច្បាប់ព្រំដែនរវាងកម្ពុជា-វៀតណាម ថាពិតជាមានផលប្រយោជន៍

នាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមលោក ង្វៀន សួនហ្វុក បានអបអរសាទរ និងសរសើរនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាដែលបានជុំរុញឲ្យមានសន្ធិសញ្ញានានា ព្រមទាំងច្បាប់ពិធីសា ខណ្ឌសីមា និងបោះបង្គោលព្រំដែន រវាង កម្ពុជា-វៀតណាម ដំណើរការបានដោយជោគជ័យ។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ របស់កម្ពុជា បានបញ្ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីខ្លឹមសារកិច្ចសន្ទនាតាមប្រព័ន្ធវីដេអូ រវាងប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន និង...

អាជ្ញាធរខ្មែរថា វៀតណាម បានរុះរើតង់ចំនួន២៦កន្លែង ដែលខ្លួនបោះទីតាំងនៅជាប់ព្រំដែនខេត្តកណ្តាល

អាជ្ញាធរខេត្តកណ្តាលអះអាងថា តង់ចំនួន២៦កន្លែង ដែលវៀតណាម បានបោះទីតាំងនៅជាប់ព្រំដែនខេត្តកណ្តាល ត្រូវបានទាហានវៀតណាម រុះរើចេញវិញអស់ហើយ គិតត្រឹមរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ សារព័ត៌មានដែលស្និទ្ធនឹងលោក ហ៊ុន សែន Fresh News បានស្រង់សម្តីរបស់អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ និងស្នងការនគរបាលខេត្តកណ្តាលលោក ឈឿន សុចិត្ត ចុះផ្សាយនៅថ្ងៃទី២៥  ខែវិច្ឆិកានេះថា ការរុះរើតង់ និងសំណង់រឹងមាំចំនួន២៦នេះ បានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ...

លោក ហ៊ុន សែន ថាការចុះចូលគណបក្សប្រជាជនកម្ពុជា មិនអាចដោះដូរទៅនឹងការរួចខ្លួនពីសំណុំរឿងនៅតុលាការបានឡើយ

លោក ហ៊ុន សែន អះអាងថា ការស្នើសុំចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួចផុតពីការចោទប្រកាន់តាមផ្លូវតុលាការគឺមិនអាចទៅរួចឡើយ។  បុរសខ្លាំងនៅកម្ពុជា ដែលក្រាញអំណាចជាង៣០ឆ្នាំ រូបនេះ ព្រមានថា រឿងក្តីក្តាំនៅតុលាការ មិនអាចយកមកដោះដូរជាមួយការចូលជាមួយគណបក្សប្រជាជនកម្ពុជាបាននោះទេ។ លោកថា  មានមន្ត្រីគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើន ក៏កំពុងជាប់ពន្ធនាគារផងដែរ។ លោកហ៊ុន សែន បង្ហើបថា កាលពីដើមឆ្នាំ២០២០នេះ នៅពេលដែលជួបអ្នកសារព័ត៌មាន គឺមានការស្នើសុំពីអ្នកសារព័ត៌មានដែលកំពុងជាប់ក្តីក្តាំនៅតុលាការ ដោយពួកគេបានស្នើសុំចុះចូលជាមួយបក្សកាន់អំណាច ជាថ្នូរនឹងការបញ្ចប់សំណុំរឿងរបស់ខ្លួននៅតុលាការ។ ប៉ុន្តែសំណើនេះ លោកថា មិនអាចទៅរួចឡើយ ព្រោះមេធាវីស្មគ្រចិត្តរបស់លោកជួយអ្នកសារព័ត៌មានដែលមានរឿងក្តី...

Latest news