28 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

1190 POSTS
0 COMMENTS

អ្នកវិភាគ៖ រដ្ឋាភិបាល​គួរតែ​ប្រើ​នីតិវិធី​ច្បាប់​បញ្ចប់​សកម្មភាព​អតីត​មេដឹកនាំ​ប្រឆាំង​លោក សម រង្ស៊ី

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា​ដែល​ជា​អ្នក​មាន​អំណាច​ពី​ពលរដ្ឋ​ខ្មែរ គួរតែ​ប្រើប្រាស់​នីតិវិធី​ច្បាប់​ដើម្បី​បញ្ចប់​សកម្មភាព​អតីត​មេដឹកនាំ​ប្រឆាំង​លោក សម រង្ស៊ី ដើម្បី​កុំ​ឲ្យ​រំខាន​ខ្លួនឯង និង​អ្នកដទៃ​តទៅទៀត។ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា ថា មនុស្ស​វៃឆ្លាត​នឹង​មិន​ទៅ​អើពើ​ដឹង​ឮ មិន​ឆ្លើយ មិន​ឆ្លង មិន​ឈ្លោះ​ជាមួយ​មនុស្ស​ដែល​ត្រូវ​បាន​គេ​ចាត់ទុក​ជា​ទណ្ឌិត​អត់​បានការ គ្មាន​នរណា​យកចិត្ត​ទុកដាក់​នោះ​ទេ។ លោក​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​គួរតែ​សហការ​ជាមួយ​អង្គការ​នគរបាល​ព្រហ្មទណ្ឌ​អន្តរជាតិ​ដែល​គេ​ហៅ​កាត់​ថា អាំងទែរប៉ូល ឲ្យ​ចាប់​ខ្លួន​អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជូន​ទៅ​កាត់ទោស...

អ្នក​ឃ្លាំមើល​សង្គម​បង្ហាញ​ល្បិច ៤​យ៉ាង​មើល​ឃើញ​ជន​ផ្ដាច់ការ​លាក់ខ្លួន​ក្នុង​សង្គម​ប្រជាធិបតេយ្យ

អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ពី​លក្ខណៈ​កត់សម្គាល់​វិធី ៤​យ៉ាង ដែល​ជា​វិធីសាស្ត្រ​ក្នុង​ការ​ពិនិត្យ​មើល​បុគ្គលិក​លក្ខណៈ​ជន​ផ្ដាច់ការ​ដែល​សម្ងំ​លាក់ខ្លួន​នៅ​ក្នុង​របប​ប្រជាធិបតេយ្យ។ អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០២១ ថា លក្ខណៈ​របស់​ជន​ផ្ដាច់ការ គឺ​ធ្វើ​អ្វីៗ​ដើម្បី​តែ​អំណាច​ក្រុម​បក្ខពួក​របស់​ពួកគេ​តែប៉ុណ្ណោះ ដូច្នេះ​ដើម្បី​ក្តោប​ក្តាប់​អំណាច​បាន​រឹងមាំ ពួកគេ​បាន​ប្រើ​វិធី​ដាក់​ពង្រាយ​ខ្សែ​បណ្ដាញ​របស់​ពួកគេ​ឲ្យ​ចូល​ទៅ​គ្រប់គ្រង​ស្ថាប័ន​អំណាច​ធំៗ​របស់​ជាតិ​ទាំងអស់ ដូចជា៖ គ្រប់គ្រង​ស្ថាប័នរដ្ឋ​សភាគ្រប់គ្រង​ស្ថាប័ន​រដ្ឋាភិបាលនិង​គ្រប់គ្រង​ស្ថាប័ន​តុលាការ ជាដើម។ លោក​អះអាង​ថា ក្រោយពេល​គ្រប់គ្រង​ស្ថាប័ន​កំពូលៗ​របស់​ជាតិ​បាន​ពេញដៃ​ហើយ ពួកគេ​បាន​រៀបចំ​ការ​គ្រប់គ្រង​លើ​ក្បាលម៉ាស៊ីន​រដ្ឋបាល​ជាតិ​ថែមទៀត នោះ​គឺ​ការ​ក្តោប​ក្តាប់​មន្ត្រី​រាជការ​ជាន់ខ្ពស់​តាម​ក្រសួង​ស្ថាប័ន​ទាំងអស់ បន្ទាប់មក​ពួកគេ​ចាប់ផ្តើម​ប្រើ​មន្ត្រី​រាជការ​តាម​ក្រសួង​ទាំងនោះ​ឲ្យ​ដើរ​គាបសង្កត់​ពលរដ្ឋ​ម្ចាស់​ប្រទេស​ឲ្យ​បោះឆ្នោត​ប្រគល់​អំណាច​ឲ្យ​ពួកគេ​បន្ត​ទៀត។ បណ្ឌិត សេង សារី...

រដ្ឋការ​លោក ចូ បៃដិន ចាប់ផ្ដើម​ផ្ដោត​លើ​ភូមិសាស្ត្រ​នយោបាយ​អាស៊ី​អាគ្នេយ៍​ហើយ

គិត​មក​ដល់​ថ្ងៃ​ទី​២១ ខែ​កក្កដា លោក ចូ បៃដិន បាន​ដឹកនាំ​សហរដ្ឋ​អាមេរិក​រយៈពេល ៦​ខែ​មក​ហើយ។ ៦​ខែ​ដំបូង​នេះ មាន​រឿងរ៉ាវ​ជាច្រើន​កើតឡើង​ក្នុង​ពិភពលោក ក្នុង​នោះ​រឿងរ៉ាវ​លើ​ទឹកដី​អាស៊ី​អាគ្នេយ៍ ក៏​ត្រូវ​បាន​គេ​ចាំ​មើល​ថា​តើ​លោក បៃដិន មាន​គោលនយោបាយ​អភិបាលកិច្ច​សកល​ដូចម្ដេច ជាពិសេស​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​នៅ​អាស៊ី​អាគ្នេយ៍។ សេចក្ដី​អស់សង្ឃឹម​នៃ​ប្រជាជន​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​ចំនួន​ដែល​មិន​អាច​រើ​ខ្លួន​រួច​ពី​ប្រព័ន្ធ​ដឹកនាំ​ផ្ដាច់ការ បាន​ញាំញី​ប្រជាធិបតេយ្យ​នៅ​ក្នុង​តំបន់​នេះ។ យ៉ាងហោចណាស់​ប្រទេស​ពីរ​នៅ​ក្នុង​តំបន់​នេះ លើកលែងតែ​ប្រទេស​វៀតណាម និង​ឡាវ​ដែល​ប្រកាន់​របប​សង្គមនិយម​ទៅ​ហើយ។ ប្រទេស​ពីរ​នេះ​មាន​ប្រទេស​ភូមា ដែល​កំពុង​ធ្លាក់​ក្នុង​របប​រដ្ឋប្រហារ ហើយ​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ប្រព័ន្ធ​សភានិយម​មាន​បក្ស​តែ​មួយ​ប៉ុណ្ណោះ ដោយ​បក្ស​ប្រឆាំង​ដ៏​ធំ​របស់​រាជាណាចក្រ​នេះ ត្រូវ​បាន​វាយកម្ទេច​ដោយ​ប្រព័ន្ធ​តុលាការ​ដែល​ត្រូវ​មើល​ឃើញ​ថា​ជា​ឧបករណ៍​របស់​បក្ស​កាន់​អំណាច។ សភា​កម្ពុជា ក៏​មិន​ខុស​ពី​ប្រទេស​វៀតណាម និង​ឡាវ​នោះ​ដែរ...

មន្ត្រី​សុខាភិបាល​កម្ពុជា​ថា​ប្រទេស​ផលិត​វ៉ាក់សាំង​ដែល​មិនព្រម​បញ្ចេញ​ជួយ​ប្រទេស​ក្រីក្រ គឺជា​ប្រទេស​អាត្មានិយម

មន្ត្រី​ជាន់ខ្ពស់​របស់​ក្រសួង​សុខាភិបាល​កម្ពុជា រិះគន់​ថា ប្រទេស​មួយ​ចំនួន​ដែល​មាន​វ៉ាក់សាំង ហើយ​មិនព្រម​បញ្ចេញ​ជួយ​ដល់​ប្រទេស​ក្រីក្រ គឺជា​ប្រទេស​អាត្មានិយម បើ​ទោះបីជា​កម្ពុជា​ចង់​ទិញ​វ៉ាក់សាំង​ពី​ប្រទេស​ទាំងនោះ​ក៏ដោយ ក៏​នៅតែ​មិន​អាច​ទិញ​បាន​ដែរ។ អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល អ្នកស្រី ឱ វណ្ណឌីន បាន​ប្រាប់​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០២១ ថា មិនមែន​រដ្ឋាភិបាល​កម្ពុជា​មិន​ចង់​ទិញ​វ៉ាក់សាំង​ពី​ប្រទេស​ដទៃ​ក្រៅពី​ប្រទេស​ចិន​នោះ​ទេ ប៉ុន្តែ​ដោយសារតែ​កម្ពុជា​រក​ទិញ​វ៉ាក់សាំង​ពី​ប្រទេស​ទាំងនោះ​មិន​បាន ខណៈ​ប្រទេស​ខ្លះ​បាន​ផលិត​វ៉ាក់សាំង​ទុក​ចាក់​ឲ្យ​តែ​ពលរដ្ឋ​ពួកគេ​ប៉ុណ្ណោះ មិន​បញ្ចេញ​ដើម្បី​ជួយ​ប្រទេស​ក្រីក្រ​នោះ​ទេ ដែល​នេះ​គឺជា​ភាព​អាត្មានិយម​សុទ្ធសាធ។ អ្នកស្រី​អះអាង​ថា ទោះ​គ្មាន​វ៉ាក់សាំង​ពី​ប្រទេស​ផ្សេងៗ​ក៏ដោយ ក៏​វ៉ាក់សាំង​របស់​ចិន​ទាំង​ពីរ​ប្រភេទ គឺ​ស៊ីណូហ្វាម និង​ស៊ីណូវ៉ាក់ ដែល​កម្ពុជា​កំពុង​ប្រើប្រាស់​សព្វថ្ងៃ​នេះ​មាន​ប្រសិទ្ធភាព​ដូច​វ៉ាក់សាំង​ប្រទេស​ដទៃ​ទៀត​ដែរ...

សកម្មជន​បរិស្ថាន​៣​នាក់​ដែល​កាត់ទោស​រួច​និង​កំពុង​ជាប់​ឃុំ ប្រឈម​នឹង​បទ​ចោទ​ថ្មី​ក្នុង​សំណុំរឿង «រួម​គំនិត​ក្បត់»

សកម្មជន​បរិស្ថាន​ចំនួន ៣​នាក់​ដែល​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់ទោស និង​កំពុង​ជាប់​ពន្ធនាគារ​ព្រៃស ប្រឈម​នឹង​បទ​ចោទ​ថ្មី​ក្នុង​សំណុំរឿង «រួម​គំនិត​ក្បត់»។ យុវជន​មាតា​ធម្មជាតិ ៣​នាក់​រួម​មាន លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និង​កញ្ញា ភួន កែវរស្មី ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​សម្រេច​កាលពី​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០២១ ដោយ​ផ្ដន្ទាទោស​ចន្លោះ​ពី ១៨​ខែ​ទៅ ២០​ខែ និង​ពិន័យ​ជា​ប្រាក់​ម្នាក់ៗ​ចំនួន ៤​លាន​រៀល ក្រោម​បទ​ចោទ...

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក ថា​វៀតណាម​អាច​នឹង​បង្កើត​ឲ្យ​មាន​គណបក្ស​ប្រឆាំង​មួយ​នៅ​កម្ពុជា

ក្រុម​អ្នក​តស៊ូ​មតិ​សម្ដែង​ការ​ព្រួយបារម្ភ​ថា វៀតណាម​អាច​នឹង​បន្ត​ព្យាយាម​លេង​ល្បែង​នយោបាយ​ឈ្លានពាន​កម្ពុជា​បន្ត​ទៀត​តាម​រូបភាព​បង្កើត​ឲ្យ​មាន​គណបក្ស​ប្រឆាំង​មួយ​នៅ​កម្ពុជា ដើម្បី​ឲ្យ​ពួកគេ​អាច​កាច់​ចង្កូត​របស់​កម្ពុជា​បាន​ទាំងស្រុង និង​កាន់តែ​រឹងមាំ​នៅ​ពេល​អនាគត។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០២១ ថា នៅ​ពេល​នេះ​ចៅហ្វាយ​ចាស់​របស់​លោក ហ៊ុន សែន គឺ​រដ្ឋាភិបាល​ក្រុង​ហាណូយ...

អ្នក​ឃ្លាំមើល​សង្គម៖ កម្លាំង​ចលករ​៦ នៅ​កម្ពុជា អាច​ធ្វើ​ឲ្យ​ស្ថានភាព​នយោបាយ​មាន​ការ​ប្រែប្រួល

ក្រុម​អ្នក​ឃ្លាំមើល​បញ្ហា​សង្គម លើកឡើង​ថា កម្លាំង​ចលករ​នយោបាយ​សំខាន់ៗ​ទាំង​៦ នៅ​កម្ពុជា អាច​ធ្វើ​ឲ្យ​នយោបាយ​នៅ​ស្រុក​ខ្មែរ​មាន​ការ​ប្រែប្រួល ទាល់តែ​កម្លាំង​លើស​ពី​ពាក់កណ្តាល​ក្នុង​ចំណោម​កម្លាំង​ទាំង​៦​នោះ​ងើប​ឡើង​ព្រមគ្នា​តែម្តង។ អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០២១ ថា កម្លាំង​ចលករ​ដែល​នាំ​ឲ្យ​មាន​ការ​ប្រែប្រួល​សភាពការណ៍​នៅ​កម្ពុជា​នោះ គឺ​កម្លាំង​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ដែល​កំពុងតែ​គ្រប់គ្រង​យ៉ាង​ណែន និង​គាបសង្កត់​យ៉ាង​ខ្លាំង​ពី​សំណាក់​គណបក្ស​កាន់​អំណាច។ លោក​អះអាង​ថា ក្រៅពី​កម្លាំង​ប្រឆាំង នៅ​មាន​កម្លាំង​មហាជន​ដែល​ជា​កម្លាំង​មួយ​ចង់​ឲ្យ​មាន​ការផ្លាស់ប្ដូរ​ពិតប្រាកដ ហើយ​ក្រុម​នេះ​ក៏​រង​អយុត្តិធម៌​ពី​ការ​រំលោភបំពាន ការជិះជាន់​ក្នុង​ពេល​នេះ​ដែរ លើស​ពី​នេះ​នៅ​មាន​កម្លាំង​យុវជន​ផង​ដែរ។ បណ្ឌិត សេង...

IDEA TALK៖ តើ​កំហុស​ពី​អតីតកាល​របស់​អ្នក​នយោបាយ​ជះ​ឥទ្ធិពល និង​ផ្តល់​មេរៀន​អ្វី​ខ្លះ​ដល់​យុវជន និង​សង្គម​ជាតិ?

កម្មវិធី Idea Talk សម្រាប់​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​កំហុស​ពី​អតីតកាល​របស់​អ្នក​នយោបាយ​ជះ​ឥទ្ធិពល និង​ផ្តល់​មេរៀន​អ្វី​ខ្លះ​ដល់​យុវជន និង​សង្គម​ជាតិ?»។

វិភាគ៖ កម្ពុជា​ប្រឈម​នឹង​ផលវិបាក​ក្រោម​ឥទ្ធិពល​ចិន​ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ​២០២២

កម្ពុជា​បាន​ចូល​ជា​សមាជិក​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ នៅ​ឆ្នាំ​១៩៩៩។ រាជាណាចក្រ​នេះ​ធ្លាប់​ធ្វើ​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០១២។ កម្ពុជា​នៅ​ពេល​នោះ ត្រូវ​បាន​គេ​រិះគន់​យ៉ាង​ខ្លាំង​ថា​លម្អៀង​ទៅ​រក​ចិន ដោយ​ធ្វើ​ឱ្យ​អាស៊ាន​បរាជ័យ​ក្នុង​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​ជា​លើកដំបូង​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​រយៈពេល ៤៥​ឆ្នាំ​របស់​សមាគម​នេះ គឺ​នៅ​ពេល​នោះ កម្ពុជា​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​បដិសេធ​មិន​ឱ្យ​បញ្ចូល​ភាសា​នូវ​ការរិះគន់ ឬ​វាយប្រហារ​អំពី​សកម្មភាព​របស់​នាវា​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​នោះ​ទេ។ ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នៅ​ពេល​នោះ គឺ​ត្រូវ​បាន​កត់សម្គាល់​ថា​ពុំសូវ​មាន​ភាព​ក្ដៅ​គគុក​ដូច​ពេលនេះ​ទេ គឺ​ឆ្នាំ​២០១២ នោះ ចិន​ទើប​ងើប​ខ្លួន​ថ្មីថ្មោង​ជា​មហាអំណាច​សេដ្ឋកិច្ច ហើយ​ជាមួយ​គ្នា​នោះ សហរដ្ឋ​អាមេរិក​ក៏​ពុំ​ទាន់​ចាត់ទុក​ចិន​ថា​ជា​គូប្រជែង​ខ្លាំងក្លា​ដែរ។ ចំណែក​សមុទ្រ​ចិន​ខាងត្បូង​នៅ​ពេល​នោះ ក៏​សហរដ្ឋ​អាមេរិក​ពុំសូវ​បញ្ជូន​នាវា​ចម្បាំង​ទៅកាន់​ទីនោះ​ដូច​ពេលនេះ​ដែរ។ ក្នុង​កាលៈទេសៈ​នេះ​ហើយ ទំនង​នឹង​ធ្វើ​ឱ្យ​កម្ពុជា​កាន់តែ​ប្រឈមមុខ​នឹង​ផលវិបាក​ថែមទៀត​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២២ នៅ​ឆ្នាំ​ក្រោយ​នេះ។ បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ត្រូវ​បាន​បារម្ភ​ថា អាច​បណ្តាល​ឱ្យ​មាន​ការ​បែកបាក់​រវាង​សមាជិក​អាស៊ាន ហើយ​អាច​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ការ​សាមគ្គីភាព​ក្នុង​ចំណោម​សមាជិក​នៃ​សមាគម​តំបន់​មួយ​នេះ។ បើ​ទោះបីជា​កម្ពុជា​បាន​អះអាង​អំពី​ជំហរ​អព្យាក្រឹត​របស់​ខ្លួន​ជា​ប្រទេស​ដែល​មិន​ទាមទារ និង​បាន​លើក​ទឹកចិត្ត​ដល់​វិធីសាស្ត្រ​នៃ​ការចរចា​ទ្វេភាគី ដើម្បី​ដោះស្រាយ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​តាម​ការ​ចង់​បាន​របស់​ភាគី​ចិន...

GDP៖ ដើម្បី​កសាង​ប្រទេស​ឱ្យ​មាន​ភាព​សម្បូរ​សប្បាយ គឺ​ត្រូវ​ចាប់ផ្តើម​ពី​ការ​អភិវឌ្ឍ​នៅ​មូលដ្ឋាន

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) លើកឡើង​ថា ដើម្បី​កសាង​ប្រទេស​ជាតិ​ឲ្យ​មាន​ភាព​សម្បូរ​សប្បាយ​គ្រប់​ទីកន្លែង គឺ​ត្រូវ​ចាប់ផ្តើម​ការ​អភិវឌ្ឍ​នៅ​គ្រប់​ភូមិ-ឃុំ​ទាំងអស់ ដែល​ត្រូវ​មាន​មេភូមិ​ល្អ និង​មេឃុំ​ល្អ ដើម្បី​បំពេញ​ការងារ​បម្រើ​ពលរដ្ឋ​ដោយ​ស្មោះត្រង់។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០២១ ថា ក្រោម​ការ​ផ្ដួចផ្ដើម​គំនិត​របស់​បណ្ឌិត កែម ឡី បាន​លើកឡើង​ថា ដើម្បី​កសាង​ប្រទេស​កម្ពុជា​ឲ្យ​មាន​ការ​រីកចម្រើន...

Latest news