24 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

1778 POSTS
0 COMMENTS

កុបកម្ម​ទម្លាក់​នាយករដ្ឋមន្ត្រី​កោះ​សូឡូម៉ុង ផ្ដើម​ទៅជា​ការ​ប្រឆាំង​ឥទ្ធិពល​ចិន​លើ​ដែន​កោះ​មួយ​នេះ

ក្រោយពី​ផ្ទុះ​ការ​តវ៉ា​ជាបន្តបន្ទាប់ នាយករដ្ឋមន្ត្រី​កោះ​សូឡូម៉ុង កាលពី​ថ្ងៃ​អាទិត្យ ទី​២៨ វិច្ឆិកា បាន​បញ្ជាក់​ថា លោក​នឹង​មិន​ចុះ​ពី​តំណែង​ទៅ​តាម​ការ​ទាមទារ​របស់​បាតុករ​ដាច់ខាត។ លោក​នាយករដ្ឋមន្ត្រី​ចោទ​ថា កុបកម្ម​ជាច្រើន​ថ្ងៃ​មកនេះ គឺជា​ការ​រៀបចំ​ឡើង​ដោយ​ក្រុម​មនុស្ស​មួយ​ក្រុម​ដែល​មាន​ចេតនា​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក។ នៅ​ក្នុង​សុន្ទរកថា​មួយ​ដែល​ផ្សាយ​ទៅកាន់​ប្រជាជាតិ​ទាំងមូល លោក​នាយករដ្ឋមន្ត្រី​កោះ​សូឡូម៉ុង Manasseh Sogavare បាន​និយាយ​ថា កុបកម្ម​ដែល​កើត​នៅ​ទីក្រុង​ហូនីញ៉ារ៉ា ត្រូវ​បាន​រៀបចំ​គ្រោងទុក និង​ដើម្បី​បង្ខំ​រូបលោក​ឱ្យ​ចេញពី​តំណែង​នាយករដ្ឋមន្ត្រី ដែល​លោក​ថា​គ្មាន​ហេតុផល​ត្រឹមត្រូវ​ឡើយ។ លោក​បាន​ប្រាប់​ប្រជាជន​របស់​លោក​ថា រដ្ឋាភិបាល​របស់​លោក​បាន​សច្ចា​ថា​នឹង​មិន​ចុះចាញ់​ចំពោះ​សកម្មភាព​របស់​មនុស្ស​ក្រុម​នេះ​ទេ។ បើ​តាម​សារព័ត៌មាន Sputnik របស់​ប្រទេស​រុស្ស៊ី លោក Manasseh...

ស្មារតី សម រង្ស៊ី និង កឹម សុខា ជា​មនុស្ស​តែ​មួយ​បាន​ដើរ​ដល់​ផ្លូវបំបែក ក្រោយពី​លោក សម រង្ស៊ី ចេញ​មុខ​គាំទ្រ​គណបក្ស​ភ្លើង​ទៀន

ស្មារតី សម រង្ស៊ី និង កឹម សុខា ជា​មនុស្ស​តែ​មួយ គឺ​បាន​ដើរ​ដល់​ផ្លូវបំបែក​ហើយ បន្ទាប់ពី​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ចេញ​មុខ​គាំទ្រ​គណបក្ស​ភ្លើង​ទៀន។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ចោទ​ថា សកម្មភាព​របស់​លោក សម រង្ស៊ី ដែល​គាំទ្រ​គណបក្ស​ភ្លើង​ទៀន និង​សកម្មភាព​មួយ​ចំនួន​ផ្សេង​ទៀត​កន្លងមក គឺជា​ការ​បំពាន​លើ​រូបលោក និង​ដើម្បី​សម្រេច​មហិច្ឆតា​នយោបាយ​របស់​ខ្លួន​ប៉ុណ្ណោះ។ លោក...

លោក កឹម សុខា ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ម្ចាស់ក្សត្រី នរោត្តម ម៉ារី រណឫទ្ធិ និង​សមាជិក​គណបក្ស​ហ៊្វុនស៊ិនប៉ិច

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា សម្ដែង​នូវ​ការ​គោរព​វិញ្ញាណក្ខន្ធ និង​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ម្ចាស់ក្សត្រី នរោត្តម ម៉ារី រណឫទ្ធិ និង​បុត្រា​បុត្រី ព្រមទាំង​សមាជិក​សមាជិកា​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ទាំងអស់ ចំពោះ​ការ​យាង​ចូល​ទិវង្គត​របស់​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ នៅ​ពេលនេះ។ មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា នៅ​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ បាន​ថ្វាយ​សារ​រំលែក​ទុក្ខ​ក្រៀមក្រំ​ដល់​ព្រះជាយា បុត្រា​បុត្រី...

លោក ហ៊ុន សែន បញ្ជា​ឱ្យ​រឹបអូស​ដី​ជាង​២​ពាន់​ហិកតារ​របស់​អតីត​អភិបាល​ខេត្ត​កំពង់ឆ្នាំង​ទុក​ជា​សម្បត្តិ​រដ្ឋ​វិញ

ក្រុម​ការងារ​ចម្រុះ​មួយ​ក្រុម​ដែល​ស្ថិត​ក្រោម​ការ​បញ្ជា និង​សម្របសម្រួល​ដោយ​ផ្ទាល់​ពី​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ដាក់​ចេញ​នូវ​ផែនការ​ភ្លាមៗ​របស់​ខ្លួន​ក្រោយពី​មាន​ប្រតិកម្ម​របស់​លោក ហ៊ុន សែន។ កាលពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា សារ​សំឡេង​របស់​លោក ហ៊ុន សែន ត្រូវ​បាន​គេ​ចែកចាយ​ព្រោងព្រាត​នៅ​ក្នុង​បណ្ដាញ​សង្គម​តេឡេក្រាម (Telegram)។ តាមរយៈ​សារ​សំឡេង​នេះ លោក​បាន​បញ្ជា​ឱ្យ​លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី ព្រមទាំង​ស្ថាប័ន​កងរាជ​អាវុធហត្ថ និង​នគរបាល​ផង ត្រូវ​ចុះ​អនុវត្ត​ដកហូត​ដី​ព្រៃលិចទឹក​ដែល​រង​ការ​កាប់​បំផ្លាញ​ទុក​ជា​សម្បត្តិ​រដ្ឋ​វិញ។ ជាង​នេះ​ទៀត លោក...

គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​ប្ដេជ្ញា​ចូលរួម​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នៅ​ពេល​ខាងមុខ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយ អំពាវនាវ​ឱ្យ​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស រួម​គ្នា​ឆ្ពោះ​ទៅ​រក​ការ​បង្កើត​រដ្ឋាភិបាល​មួយ​ដែល​ដឹកនាំ​តាម​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ ខុស​ពី​ការ​ដឹកនាំ​របស់​បក្ស​កាន់​អំណាច​បច្ចុប្បន្ន។ ប្រធាន​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ លោក ជីវ កត្តា បាន​ប្ដេជ្ញា​ក្នុង​ពិធី​សន្និបាត​ចលនា​យុវជន​ទូទាំង​ប្រទេស​របស់​ខ្លួន​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​អាទិត្យ ទី​២៨ វិច្ឆិកា ថា គណបក្ស​របស់​លោក​នឹង​ដឹកនាំ​យុវជន និង​ពលរដ្ឋ​ឆ្ពោះ​ទៅ​រក​ការ​ផ្លាស់ប្ដូរ​មួយ​ជា​វិជ្ជមាន ដើម្បី​ដណ្តើម​កៅអី​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឱ្យ​ប្រជាពលរដ្ឋ។ លោក ជីវ កត្តា បញ្ជាក់​ថា ចលនា​យុវជន​គឺជា​ឆ្អឹងខ្នង​ដ៏​សំខាន់​ក្នុង​ការ​ដឹកនាំ និង​បន្ត​វេន​ដើម្បី​ផ្លាស់ប្ដូរ​ការ​អភិវឌ្ឍ​សង្គម​ជាតិ ដូច្នេះ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ បាន​រៀបចំ​គោល​នយោបាយ​របស់​ខ្លួន ដែល​ផ្តល់​ឱកាស​ដល់​យុវជន​ក្នុង​ការ​ចូលរួម​ជីវភាព​នយោបាយ​គ្រប់​លំដាប់​ថ្នាក់​ទាំងអស់ ទាំង​នៅ​ថ្នាក់​ជាតិ...

សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ យាង​សោយ​ព្រះ​ទិវង្គត​នៅ​ប្រទេស​បារាំង​ដោយ​ព្រះ​រោគាពាធ

សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ យាង​សោយ​ព្រះ​ទិវង្គត ក្នុង​ព្រះជន្ម ៧៧​ព្រះវស្សា នា​សាធារណរដ្ឋ​បារាំង វេលា​ម៉ោង ៣:៤០​នាទី ម៉ោង​នៅ​ទីក្រុង​ភ្នំពេញ ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ដោយ​ព្រះ​រោគាពាធ។ សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ជា​ព្រះ​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច ជា​អតីត​នាយករដ្ឋមន្ត្រី អតីត​ព្រះ​ប្រធាន​រដ្ឋសភា​ជាតិ និង​ជា​ព្រះ​ប្រធាន​ឧត្ដមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ សេចក្ដី​ជូនដំណឹង​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ចេញផ្សាយ​នៅ​យប់​ថ្ងៃ​ទី​២៨ វិច្ឆិកា នេះ ឱ្យ​ដឹង​ថា...

បក្ស​ប្រឆាំង​ថា​នឹង​ជួល​មេធាវី​ស្នើ​ឱ្យ​រដ្ឋាភិបាល​អាមេរិក​ដកហូត​សញ្ជាតិ​អាមេរិក​ពី​មន្ត្រី​ដែល​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា

មេដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​នៅ​ក្រៅ​ប្រទេស បាន​ប្រកាស​ជំហរ​ជា​ថ្មី​ទៀត​ថា នឹង​ពិនិត្យ​លទ្ធភាព​ជួល​មេធាវី​អាមេរិកាំង ដើម្បី​ធ្វើ​កិច្ចការ​ជាមួយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ស្នើសុំ​ដកហូត​សញ្ជាតិ​អាមេរិកាំង​ដែល​ជា​សញ្ជាតិ​ទី​២ ពី​មន្ត្រី និង​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។ ប្រតិកម្ម​ជា​ថ្មី​ទៀត​នៅ​ពេលនេះ​របស់​លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយពី​លោក ហ៊ុន សែន ប្រកាស​ឱ្យ​អ្នកគាំទ្រ​របស់​លោក​នៅ​សហរដ្ឋ​អាមេរិក ងើប​ឡើង​តវ៉ា​ប្រឆាំង​ការ​ដកហូត​សញ្ជាតិ​ពី​ពលរដ្ឋ​ខ្មែរ​ដែល​មាន​សញ្ជាតិ​អាមេរិកាំង។ នៅ​ក្នុង​ទំព័រ Facebook ផ្លូវការ​របស់​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា បាន​បញ្ជាក់​ថា គណបក្ស​ប្រឆាំង​នឹង​ស្វះស្វែង​រក​មេធាវី​អាមេរិកាំង​ដើម្បី​ជួល​ឱ្យ​ធ្វើ​កិច្ចការ​ជាមួយ​នឹង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក។ បើ​តាម​លោក សម...

សារ​របស់​លោក កឹម សុខា បង្ហាញ​ពី​ការ​បែកបាក់​ស្មារតី​សង្គ្រោះ​ជាតិ ឬ​កឹម សុខា និង​សម រង្ស៊ី ជា​មនុស្ស​តែ​មួយ

លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវនាវ​ឲ្យ​លោក សម រង្ស៊ី និង​ក្រុម​របស់​លោក ឈប់​បំពាន​មក​លើ​រូបលោក​ដោយ​យក​ឈ្មោះ និង​រូបថត​ទៅ​ប្រើប្រាស់​ភ្ជាប់​ជាមួយ​សកម្មភាព​មហិច្ឆតា​នយោបាយ​ដែល​លោក​មិន​គាំទ្រ អាច​ធ្វើ​ឲ្យ​សាធារណមតិ​ជាតិ និង​អន្តរជាតិ​មាន​ការ​ភ័ន្តច្រឡំ។ ការ​ចេញ​សារ​ជា​លើកដំបូង​របស់​លោក កឹម សុខា នៅ​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា នេះ ដែល​និយាយ​ចំ​ឈ្មោះ​លោក សម រង្ស៊ី គឺជា​សញ្ញា​ដែល​បង្ហាញ​ថា ទំនាក់ទំនង​នយោបាយ ឬ​ស្មារតី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​បង្កើត​រួម​គ្នា​រវាង​គណបក្ស​សិទ្ធិមនុស្ស​របស់​លោក កឹម...

ស្ថានការណ៍​យោធា​តាម​ព្រំដែន​រុស្ស៊ី-អ៊ុយក្រែន​កាន់តែ​ផុយ​ស្រួច​ស្រប​ពេល​កងទ័ព​ណាតូ​ទៅ​ដល់​អ៊ុយក្រែន

ស្ថានការណ៍​យោធា​ចុងក្រោយ​នេះ​នៅ​តាម​ព្រំដែន​រុស្ស៊ី-អ៊ុយក្រែន កាន់តែ​ធ្លាក់​ចូល​ក្នុង​ភាព​ផុយ​ស្រួច​ហើយ។ កងទ័ព​រុស្ស៊ី កាន់តែ​មាន​ចំនួន​ច្រើន​ឡើង​ចូល​ដល់​ជិត ១០​ម៉ឺន​នាក់ ដោយ​មាន​អាវុធ​គ្រប់​ប្រភេទ រាប់​ទាំង​កាំជ្រួច រថក្រោះ កាំភ្លើងធំ បាន​ដាក់​ពង្រាយ​រួច​ហើយ។ តែ​សម្រាប់​អ៊ុយក្រែន​វិញ ក៏​បាន​ដាក់​ពង្រាយ​កងទ័ព និង​សព្វាវុធ​មាន​ចំនួន​មិន​តិច​ជាង​រុស្ស៊ី​នោះ​ដែរ។ បន្ថែម​ពី​នេះ​ទៅ​ទៀត ប្រទេស​មួយ​ចំនួន​នៃ​សមាជិក​កងទ័ព​ណាតូ បាន​បញ្ជូន​ទ័ព​រាប់​ពាន់​នាក់​ចូល​ទៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ក្នុង​ក្របខ័ណ្ឌ​ជា​ទ័ព​ជំនួយ​របស់​អ៊ុយក្រែន។ តាម​សារព័ត៌មាន Ukraine International ប្រទេស​លោក​ខាងលិច ឬ​សមាជិក​អង្គការ​ណាតូ មាន​ដូចជា​អាមេរិក អង់គ្លេស កាណាដា ប៉ូឡូញ...

លីកាដូ៖ ការ​បៀតបៀន​តាម​អ៊ីនធឺណិត​កំពុង​បង្ខំ​ឱ្យ​មនុស្ស​មួយ​ចំនួន​ឈប់​ប្រើប្រាស់​បណ្ដាញ​សង្គម

អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ បាន​រក​ឃើញ​ថា ការ​បៀតបៀន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​កំពុងតែ​បង្ខំ​ឱ្យ​មនុស្ស​មួយ​ចំនួន​ឈប់​ប្រើប្រាស់​បណ្ដាញ​សង្គម ដែល​ធ្វើ​ឱ្យ​ផល​ប៉ះពាល់​យ៉ាង​ធំ​ដល់​ការ​រស់នៅ​របស់​ពលរដ្ឋ។ ការ​រក​ឃើញ​របស់​អង្គការ​លីកាដូ ធ្វើឡើង​តាមរយៈ​របាយការណ៍​ថ្មី​មួយ​របស់​ខ្លួន​ស្ដីពី «បច្ចុប្បន្នភាព​ស្ថានភាព​នៃ​ការ​បៀតបៀន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នៅ​កម្ពុជា» ដែល​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា នេះ។ ក្នុង​របាយការណ៍​នេះ អង្គការ​លីកាដូ បាន​ឱ្យ​និយមន័យ​ចំពោះ​ការ​បៀតបៀន​តាម​ប្រព័ន្ធ​អនឡាញ​ថា ជា​សកម្មភាព​ទាំងឡាយ​ដែល​ស្ដែង​ចេញ ឬ​នាំ​ឱ្យ​មាន​ការ​ប៉ះពាល់ ឬ​រងគ្រោះ​ផ្នែក​រូប​រាងកាយ ផ្លូវចិត្ត ផ្លូវ​ភេទ និង​ផ្នែក​សង្គម ដែល​ត្រូវ​បាន​ប្រព្រឹត្ត​ដោយ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនាក់ទំនង​ព័ត៌មាន ដូចជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ទូរស័ព្ទ​ចល័ត និង​ទូរស័ព្ទ​ឆ្លាតវៃ (Smart Phone) ឬ​ការ​ប្រើប្រាស់​អ៊ីនធឺណិត​បែប​ទូលំទូលាយ​ផ្សេង​ទៀត។ របាយការណ៍​កម្រាស់...

Latest news