27 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

1429 POSTS
0 COMMENTS

ពលរដ្ឋ​និង​អាជីវករ​រស់នៅ​ក្រុង​ព្រះសីហនុ​បន្ត​ព្រួយបារម្ភ​ចំពោះ​បទល្មើស​ចាប់​ជំរិត​មនុស្ស​បង្ខាំង​ទារ​ប្រាក់

ប្រជាពលរដ្ឋ និង​ក្រុម​អាជីវករ​រស់នៅ​ក្រុង​ព្រះសីហនុ សម្ដែង​ការ​ព្រួយបារម្ភ​លាយឡំ​នឹង​ការរិះគន់​លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ ចំពោះ​សមត្ថភាព​លើ​ការងារ​ដឹកនាំ​ទប់ស្កាត់​បទល្មើស​ចាប់​បង្ខាំង​មនុស្ស​ជំរិត​ទារ​ប្រាក់ បទល្មើស​ជួញដូរ​អាវុធ បទល្មើស​ជួញដូរ​គ្រឿងញៀន និង​សកម្មភាព​បាញ់​បោះ​សេរី និង​បទល្មើស​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ដែល​កំពុង​កើតមាន​ឡើង​នៅ​ខេត្ត​ព្រះសីហនុ យ៉ាង​កក្រើក។ ពលរដ្ឋ​នៅ​ខេត្ត​នេះ​បាន​លើកឡើង​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​ហាក់​បណ្តោយ​ឲ្យ​ជនល្មើស​អាច​ធ្វើ​សកម្មភាព​យ៉ាង​អនាធិបតេយ្យ ដែល​បង្ក​ការ​ភ័យខ្លាច​ពី​សុវត្ថិភាព​ក្នុង​ការ​រស់នៅ និង​ប៉ះពាល់​ដល់​ការ​ប្រកប​មុខរបរ​ប្រចាំ​ថ្ងៃ​របស់​ពួកគាត់។ ក្រុម​ប្រជាពលរដ្ឋ​បង្ហាញ​ក្ដី​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ ការរស់នៅ និង​ការ​ប្រកប​មុខរបរ​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ ត្បិត​ពួកគាត់​តែងតែ​សង្កេត​ឃើញ​ថា ក្រុម​ជនល្មើស​ដែល​ភាគច្រើន​ជា​ជនជាតិ​ចិន បាន​ចេញ​ធ្វើ​សកម្មភាព​ចាប់​មនុស្ស​បង្ខាំង​ទារ​ប្រាក់ និង​ប្លន់​ប្រដាប់​អាវុធ​ជាដើម បាន​កើតមាន​ជាច្រើន​ករណី​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ក្បែរៗ​តំបន់​ដែល​ពួកគាត់​រស់នៅ។ កាលពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា...

ខួប​បង្កើត​របប​កុម្មុយនីស្ត​កូរ៉េ​ខាងជើង​ក្នុង​ព្រឹត្តិការណ៍​ព្យុហយាត្រា​ចម្លែក​ធ្វើ​ទាំង​យប់

រដ្ឋ​កុម្មុយនីស្ត​ផ្ដាច់ការ​នៅ​កូរ៉េ​ខាងជើង ដែល​ជា​រដ្ឋ​អាថ៌កំបាំង​តែងតែ​បង្កើត​ព្រឹត្តិការណ៍​អ្វី​មួយ​ចម្លែក​ជាងគេ។ ក្រោម​ការ​ដឹកនាំ​របស់​បុរស​វ័យក្មេង គីម ជុងអ៊ុន គឺ​រដ្ឋ​ផ្ដាច់ការ​សន្តតិវង្ស​មួយ​នេះ​មិន​ដែល​ធ្វើ​អ្វី​មួយ​ឱ្យ​ពិភពលោក​សាទរ និង​ស្ងប់​អារម្មណ៍​ផ្លូវចិត្ត​នោះ​ទេ។ រដ្ឋ​មួយ​នៅ​ឧបទ្វីប​កូរ៉េ បើ​មិន​បាន​គំរាម​ពិភពលោក​ដោយ​ការ​បាញ់​កម្ទេច​នឹង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន គឺ​មិន​ចម្លែក​នោះ​ទេ។ រាល់​គ្រប់​ព្រឹត្តិការណ៍​ជាតិ គឺ​សុទ្ធតែ​ហែ​ក្បួន​មីស៊ីល​អន្តរទ្វីប​បំពាក់​ដោយ​ ក្បាល​គ្រាប់​នុយក្លេអ៊ែរ គឺ​មិន​អស់ចិត្ត​ឡើយ។ នៅ​ក្នុង​ពិធីបុណ្យ​ខួប​លើក​ទី​៧៣ នៃ​ការ​បង្កើត​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ គឺ​ព្រឹត្តិការណ៍​នេះ​បាន​ប្រារព្ធ​ឡើង​ទាំង​យប់ គឺ​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី​៩ កញ្ញា។ ព្រឹត្តិការណ៍​លើក​នេះ ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​ការ​ហែ​ក្បួន​មីស៊ីល សព្វាវុធ​ធ្ងន់ៗ​ដូច​លើក​មុន​នោះ​ទេ ប៉ុន្តែ​គេ​ឃើញ​ត្រាក់ទ័រ រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ក្បួន​ក្នុង​ព្រឹត្តិការណ៍​នេះ​ទៅវិញ។ ចំណែក​អ្នក​ដើរ​ព្យុហយាត្រា​ភាគច្រើន​ជា​យុវជន...

ពលរដ្ឋ​ក្រុង​ព្រះសីហនុ​ថា​ជំនន់​ទឹកភ្លៀង​ដោយសារ​ក្រុមហ៊ុន​អានកូ​បិទ​ទំនប់​ទឹក ហើយ​អភិបាល​ក្រុង-ខេត្ត​មិន​យកចិត្ត​ទុកដាក់

ក្រុម​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅឋាន​ត្រូវ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង បាន​អះអាង​ថា ជំនន់​ទឹកភ្លៀង​ជន់​លិច​ផ្ទះ​ពួកគាត់​ជាប់ៗ​គ្នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ជាបន្តបន្ទាប់​មក​នេះ គឺ​បណ្តាល​មកពី​ក្រុមហ៊ុន​អានកូ ដែល​ទទួល​សិទ្ធិ​វិនិយោគ​ពី​រាជរដ្ឋាភិបាល​ផលិត​ទឹកស្អាត​នៅ​ខេត្ត​ព្រះសីហនុ បាន​បិទ​ទំនប់​ទឹក​មិន​ឲ្យ​ទឹក​ហូរ​ចេញពី​មូលដ្ឋាន​ពួកគាត់​រស់នៅ។ ពលរដ្ឋ​បាន​បន្ថែម​ថា បញ្ហា​នេះ​ក៏​គួបផ្សំ​នឹង​ការ​ព្រងើយ​កន្តើយ​របស់​លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ ហាក់​មិន​សូវ​រវល់​អើពើ​លើ​ពី​កង្វល់​របស់​ប្រជាពលរដ្ឋ​ផង។ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​១ បាន​អះអាង​ថា ទុក្ខ​កង្វល់​របស់​ពលរដ្ឋ​ទាក់ទង​នឹង​បញ្ហា​ជំនន់​ទឹកភ្លៀង​ជន់​លិច​ផ្ទះ​នៅ​រដូវវស្សា​នេះ គឺ​ពួកគាត់​ធ្លាប់​ដាក់​ពាក្យ​បណ្តឹង​ស្នើសុំ​កិច្ច​អន្តរាគមន៍​ទៅកាន់​លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ ឲ្យ​ជួយ​ដោះស្រាយ​តាំងពី​ឆ្នាំ​២០២០ មក​ម្ល៉េះ ប៉ុន្តែ​អភិបាល​ខេត្ត​រូប​នេះ​មិន​បាន​ជួយ​ដោះស្រាយ​ជូន​ពួកគាត់​ទេ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ឃ្លាំមើល​ផែនការ​អភិវឌ្ឍន៍​សង្គម បាន​ឲ្យ​ដឹង​ដែរ​ថា ជំនន់​ទឹកភ្លៀង​ពិតជា​បាន​ជន់​លិច​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​១ សង្កាត់​លេខ១ ក្រុង​ព្រះសីហនុ...

លោក ហ៊ុន សែន ថា​កម្ពុជា​ជា​ប្រទេស​មួយ​បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 ក្នុង​កម្រិត​ខ្ពស់​បំផុត​ក្នុង​តំបន់

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា កម្ពុជា​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​បណ្តា​ប្រទេស​ក្នុង​តំបន់​ដែល​សម្រេច​បាន​នូវ​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 ជូន​ប្រជាពលរដ្ឋ​របស់​ខ្លួន​ក្នុង​កម្រិត​ខ្ពស់​គួរ​ឱ្យ​កត់សម្គាល់។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លើកឡើង​ក្នុង​ពិធី​បើក​ពិព័រណ៍​ចិន-អាស៊ាន លើក​ទី​១៨ នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០២១ ថា លោក​សូម​អរគុណ​មិត្ត​ដែកថែប​ចិន ដែល​តែង​ផ្តល់​ការ​គាំទ្រ​ដល់​កម្ពុជា​តាមរយៈ​នៃ​ការ​ផ្តល់​ជំនួយ​គ្រប់​រូបភាព ទាំង​ផ្នែក​បច្ចេកទេស​ព្យាបាល​ជំងឺ Covid-19 សម្ភារ​បរិក្ខារ​ពេទ្យ និង​ជាពិសេស​គឺ​ការ​ផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ Covid-19 ទាំង​ជំនួយ​មនុស្សធម៌ និង​ការអនុញ្ញាត​ឱ្យ​កម្ពុជា​បញ្ជាទិញ​ផង​ដែរ។ លោក ហ៊ុន សែន អះអាង​ថា...

មន្ត្រី​បក្ស​ប្រឆាំង​ថា​អនាគត​កម្ពុជា​ស្ថិត​ក្នុង​កណ្ដាប់ដៃ​លោក ហ៊ុន សែន ទាំងស្រុង​ក្នុង​ការ​ទប់ស្កាត់​ការ​យាយី​របស់​មហាអំណាច

មន្ត្រី​បក្ស​ប្រឆាំង​លើកឡើង​ថា អនាគត​កម្ពុជា​នៅ​ពេលនេះ​កំពុង​ស្ថិត​ក្នុង​កណ្ដាប់ដៃ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ត្រូវ​ជ្រើសរើស​រវាង​ប្រយោជន៍​ជាតិ និង​ប្រយោជន៍​ផ្ទាល់ខ្លួន ប៉ុន្តែ​ប្រសិនបើ​មេដឹកនាំ​ខ្មែរ​គិត​ផលប្រយោជន៍​ជាតិ គឺ​ត្រូវតែ​ប្រើ​កិច្ចព្រមព្រៀង​អន្តរជាតិ​ឆ្នាំ​១៩៩១ ធ្វើ​គោលការណ៍​ទប់ស្កាត់​មហាអំណាច​ដែល​មាន​បំណង​យាយី​លើ​កម្ពុជា។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០២១ ថា មេដឹកនាំ​ខ្មែរ​បច្ចុប្បន្ន​គួរតែ​សិក្សា​ពី​អតីតកាល​ខ្មៅ​ងងឹត​ដែល​ខ្លួន​បាន​ធ្លាក់​ចូល​ក្នុង​ភ្នក់ភ្លើង​សង្គ្រាម ដោយសារ​មេដឹកនាំ​ខ្មែរ​កន្លងមក​ដែល​ហាក់​មិន​មាន​គោលជំហរ​នយោបាយ​ការបរទេស​អព្យាក្រឹត្យ​ច្បាស់លាស់។ លោក​ថា ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​នេះ ក៏​កំពុង​ធ្លាក់​ចូល​គន្លង​អ្នក​ដឹកនាំ​ចាស់ៗ​ទាំងនោះ​ដែរ។ លោក​អះអាង​ថា ដើម្បី​កុំ​ឲ្យ​កម្ពុជា​ដើរ​ធ្លាក់​ទៅ​ក្នុង​ជ្រោះ​ដូច​អតីតកាល​ទៀត​នោះ...

ភាគ​៤៖ តើ​ក្រុម​យុវជន​បក្ស​ប្រជាជន​ប្រើ​វិធីសាស្ត្រ​ដូចម្តេច​ខ្លះ មាន​បំណង​អ្វី​នៅ​បរទេស ហើយ​អ្នក​ចូលរួម​បំពាន​ច្បាប់​ឬ​ទេ?

ក្រុម​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ខាង​នាយ​សមុទ្រ ដែល​កើត​ចេញពី​គណៈអចិន្ត្រៃយ៍​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្តាល ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។ តើ​អង្គការ​ចាត់តាំង​របស់​គេ​រៀប​រចនាសម្ព័ន្ធ​ដូចម្តេច​ខ្លះ? មាន​សមាសភាព​អ្នក​ណា​ខ្លះ? គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល (ឈប់​ប្រើ​ពាក្យ​មជ្ឈិម​បក្ស) នៃ​បក្ស​ប្រជាជន​កម្ពុជា ដោយ​មាន​លោក សាយ ឈុំ ជា​អនុប្រធាន​ចុះហត្ថលេខា បាន​សម្រេច​តែងតាំង​បំពេញ​បន្ថែម​សមាជិក​គណៈ​អចិន្ត្រៃយ៍​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្តាល​ចំនួន ២៣​នាក់​ថែមទៀត​នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០២០។ ការតែងតាំង​នេះ ធ្វើឡើង​មួយ​អាទិត្យ​បន្ទាប់ពី​ថ្ងៃ​តែងតាំង​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅ​ថ្ងៃ​ទី​១៣ ឧសភា ជា​ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្តាល។ សមាជិក​ថ្មី​ទាំងអស់​នោះ​ដែល​នឹង​ជួយ​ពង្រឹង​ពង្រីក​ការងារ​ឧត្តមសេនីយ៍...

ចិន​ផ្ដល់​ជំនួយ​ភ្លាមៗ​ទៅ​ឱ្យ​របប​តាលីបង់ ខណៈ​អាមេរិក​និង​សម្ពន្ធមិត្ត​មិនទាន់​ទទួលស្គាល់​របប​នេះ​នៅឡើយ

កាលពី​ថ្ងៃ​អង្គារ ទី​៧ ខែ​កញ្ញា ពួក​តាលីបង់​ដែល​ឈ្នះ​សង្គ្រាម​នៅ​អាហ្វហ្គានីស្ថាន បាន​បង្កើត​រដ្ឋាភិបាល​របស់​ខ្លួន​ដើម្បី​ដឹកនាំ​ប្រទេស និង​ដើម្បី​ឲ្យ​សហគមន៍​អន្តរជាតិ​ទទួលស្គាល់​របប​របស់​ខ្លួន។ ប៉ុន្តែ​ពិភពលោក​មើល​ទៅ​ពុំ​មាន​ការ​ភ្ញាក់ផ្អើល​នោះ​ទេ​ចំពោះ​រដ្ឋាភិបាល​ថ្មី​អាហ្វហ្គានីស្ថាន ដែល​បង្កើត​ឡើង​ដោយ​ពួក​តាលីបង់ លើកលែងតែ​ទីក្រុង​ប៉េកាំង​មួយ​ប៉ុណ្ណោះ​ដែល​ប្រកាស​គាំទ្រ​រដ្ឋាភិបាល​មួយ​នេះ​ជាមួយ​នឹង​ការ​ផ្ដល់​ជំនួយ​ផ្សេងៗ​មាន​ទាំង​ស្បៀងអាហារ ថ្នាំពេទ្យ វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ-១៩ និង​ការ​ផ្គត់ផ្គង់​ទឹកស្អាត​សរុប​ទៅ​ជាង ៣០​លាន​ដុល្លារ​អាមេរិក។ រដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី អះអាង​ថា ចិន​បាន​សម្រេច​បញ្ជូន​ជំនួយ​ជាបន្ទាន់​ទៅ​ឱ្យ​របប​រដ្ឋាភិបាល​តាលីបង់។ លោក វ៉ាង យី ប្រកាស​ថា ក្នុង​ជំនួយ​នោះ​គឺ​ចិន​បាន​ផ្ដល់​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩ ចំនួន ៣​លាន​ដូស។...

សកម្មជន៖ សារ​របស់​ជំនួយការ​នាយករដ្ឋមន្ត្រី​ទាក់ទង​របាយការណ៍​ភូត​កុហក​រឿង​ទំនាស់​ដីធ្លី​កំពុង​សក​បញ្ច្រាស​ឲ្យ​រដ្ឋាភិបាល​វិញ

សកម្មជន​នយោបាយ​បក្ស​ប្រឆាំង លើកឡើង​ថា សារ​របស់​លោក ដួង ដារ៉ា ជំនួយការ​ផ្ទាល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​អំពាវនាវ​ឲ្យ​អាជ្ញាធរ ឬ​ភាគី​ពាក់ព័ន្ធ បញ្ឈប់​ការ​ធ្វើ​របាយការណ៍​ខុស​ការពិត​ក្នុង​រឿង​ជម្លោះ​ដីធ្លី​ទៅ​លោក​នាយករដ្ឋមន្ត្រី​នោះ គឺ​កំពុង​វាយបក​ទៅ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ។ សកម្មជន​នយោបាយ​បក្ស​ប្រឆាំង លោក ហ៊ុន កុសល បាន​សរសេរ​លើ​បណ្ដាញ​សង្គម Facebook របស់​លោក​នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ថា សម្ដី​របស់​ជំនួយការ​នាយករដ្ឋមន្ត្រី គឺ​សក​បញ្ច្រាស​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន...

លោក ហ៊ុន ម៉ាណែត យល់​ជំហរ​រឹងមាំ​របស់​អាមេរិក​ទើប​ផ្សាយ​ត្រឹម​ពាក្យ «ជួប​សម្ដែង​ការគួរសម» ក្រោយ​ជួប​ទូត​អាមេរិក

អ្នកវិភាគ​បញ្ហា​សង្គម បាន​លើកឡើង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៩ កញ្ញា ថា សារ​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ដែល​រំលេច​ឡើង​ថា «សារសំខាន់​នៃ​អធិបតេយ្យភាព ឯករាជ្យ និង​លទ្ធិប្រជាធិបតេយ្យ​របស់​ព្រះរាជាណាចក្រ​កម្ពុជា» គឺជា​សារ​រំឭក​ថា សហរដ្ឋ​អាមេរិក​នៅតែ​ឈរ​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ប្រាថ្នា​របប​ប្រជាធិបតេយ្យ​សេរី។ សារ​របស់​ស្ថានទូត​អាមេរិក បាន​បង្ហោះ​សារ​នេះ​ឡើង​ក្រោយ​ជំនួប​មួយ​ជាមួយ​លោក ហ៊ុន ម៉ាណែត មេបញ្ជាការ​កងទ័ព​ជើងគោក​កម្ពុជា នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០២១ ដើម្បី​ណែនាំ​លោក​វរសេនីយ៍ឯក Jacky Ly អនុព័ន្ធ​យោធា​អាណត្តិ​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា។ ទាំង​លោក ហ៊ុន ម៉ាណែត...

ក្រុម​សិទ្ធិមនុស្ស​ទាមទារ​ឲ្យ​មាន​ការ​ទទួល​ខុសត្រូវ​ផ្នែក​ច្បាប់​ករណី​សមត្ថកិច្ច​ប្រើ​ហិង្សា​ធ្ងន់ធ្ងរ​លើ​ស្ត្រី​ជា​អ្នក​ធ្វើ​ដំណើរ

ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៅ​កម្ពុជា អះអាង​ថា ករណី​ប្រើ​អំពើ​ហិង្សា​ធ្ងន់ធ្ងរ​លើ​អ្នក​ធ្វើ​ដំណើរ​ជា​ស្ត្រី​ពី​សំណាក់​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក ដែល​បណ្តាល​ឱ្យ​របួស​ធ្ងន់ធ្ងរ​នោះ ថា​ត្រូវតែ​កែលំអ​ក្រុម​មន្ត្រី​ទាំងនោះ​ជាបន្ទាន់ និង​មាន​វិធានការ​ផ្លូវច្បាប់​ជាក់លាក់​ដើម្បី​ធានា​ដល់​សុវត្ថិភាព​របស់​ពលរដ្ឋ​គ្រប់​រូប។ សារ​រិះគន់​របស់​អ្នកស្រី ចក់ សុភាព នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា CCHR ធ្វើ​ឡើង​បន្ទាប់ពី​មាន​ករណី​ហិង្សា​មួយ​កើតឡើង​លើ​ស្ត្រី​ខ្មែរ​ម្នាក់​ពី​សំណាក់​នគរបាល​ចរាចរណ៍ ដែល​បាន​ដាក់​ពង្រាយ​កម្លាំង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដើម្បី​ត្រួតពិនិត្យ​ការ​បើកបរ​ខុស​បច្ចេកទេស​កាលពី​ពេល​ថ្មីៗ​នេះ។ អ្នកស្រី ចក់ សុភាព បាន​សរសេរ​លើ​គណនី Facebook របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០២១ ថា ការ​ដាក់​កម្លាំង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​គួរតែ​កែសម្រួល​ឡើងវិញ ដើម្បី​សុវត្ថិភាព​របស់​ពលរដ្ឋ​គ្រប់​គ្នា ព្រោះថា​មន្ត្រី​មួយ​ចំនួន​មិន​បាន​គោរព​វិជ្ជាជីវៈ...

Latest news