Saturday, June 5, 2021

ជំងឺកូវីដ ១៩

video

មេខ្យល់ជនជាតិខ្មែរ និងវៀតណាមចំនួន ១៣០នាក់ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធការនាំពលករឆ្លងដែនខុសច្បាប់

មន្ត្រីជាន់ខ្ពស់នគរបាលជាតិ បានឱ្យដឹងថាអាជ្ញាធរតាមបណ្តាខេត្តជាប់ព្រំដែន បានឃាត់ខ្លួនមេខ្យល់ជនជាតិខ្មែរ និងវៀតណាមចំនួន១៣៤នាក់ ពាក់ព័ន្ធនឹងការនាំពលករឆ្លងដែនខុសច្បាប់ ក្នុងអំឡុងពេលរឹតបន្តឹងច្រករបៀងតាមព្រំដែនរយៈពេលជាងមួយខែមកនេះ។ សារព័ត៌មានVOD បានស្រង់សម្តីរបស់អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន នៅទី១៥ខែមីនានេះថា គិតចាប់តាំងពីថ្ងៃទី១៣ ខែកុម្ភៈ ដល់ថ្ងៃទី១៤ខែមីនា  សមត្ថកិច្ចតាមបណ្តាខេត្តជាប់ព្រំដែនបានស្រាវជ្រាវតាមចាប់មេខ្យល់ដែលនាំពលករឆ្លងដែនខុសច្បាប់បានចំនួន៩៥ករណី ក្នុងនោះចាប់ខ្លួនជនសង្ស័យមានចំនួន១៣៤នាក់។

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលថា ច្បាប់ស្តីពីវិធានការការពារជំងឺកូវីដ១៩ត្រូវអនុវត្តដោយគ្មានករណីលើកលែង

មន្ត្រីសុខាភិបាល អះអាងថា ការអនុវត្តច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នឹងធ្វើឡើងដោយគ្មានករណីលើកលែងជាដាច់ខាត។ អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា អ្នកស្រី ឱ វណ្ណឌីន បានលើកឡើងក្នុងសន្និសិទសារព័ត៌មានស្តីពីវិធានការទប់ស្កាត់នៃជំងឺឆ្លងដ៏ការកាចសាហាវ នៅថ្ងៃទី១៥ ខែមីនា នេះថា ប្រសិនបើក្នុងរយៈពេល២ សប្តាហ៍ខាងមុខ មានការចូលរួមពីពលរដ្ឋដោយមិនធ្វើដំណើរឆ្លងកាត់តាមតំបន់ ឬកន្លែង ដែលមានការហាមឃាត់របស់ក្រសួងសុខាភិបាល នោះការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩នឹងអាចទប់ស្កាត់បានជាមិនខាន។
video

កម្ពុជាសម្រេចរឹតបន្តឹងទិដ្ឋាការសម្រាប់ជនបរទេសជាថ្មី ក្រោយអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើង

កម្ពុជាបានសម្រេចរឹតបន្តឹងការផ្តល់ទិដ្ឋាការសម្រាប់ជនបរទេសដែលចូលទៅកម្ពុជាសារជាថ្មី ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងកើតមានកាន់តែអាក្រក់ឡើងៗនៅកម្ពុជា។ លិខិតរបស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា ផ្ញើជូនអគ្គកុងស៊ុល និងកុងស៊ុលកិត្តិយសកម្ពុជាប្រចាំនៅបរទេស កាលពីថ្ងៃទី១១ខែមីនា បានសម្រេចដាក់ចេញវិធានការ៤ចំនុចបន្ថែមទៀត និងតម្រូវឱ្យមន្ត្រីទូតប្រចាំនៅបរទេសទាំងអស់អនុវត្តឱ្យបានម៉ឺងម៉ាត់និងមានប្រសិទ្ធភាព។ ក្រសួងថាវិធានការរឹតបន្តឹងការផ្តល់ទិដ្ឋាការឬ វីហ្សានេះ  ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ពីក្រៅប្រទេសចូលទៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត។ ក្រសួងការបរទេស បានណែនាំទៅមន្ត្រីទាំងទូតរបស់កម្ពុជាទាំងអស់...
video

ព្រឹទ្ធសភាឯកបក្សសម្រេចអនុម័ត លើសេចក្តីព្រាងច្បាប់ស្ដីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវផ្សេងទៀត

ក្រោយពេលពិនិត្យ និងផ្តល់យោបល់រួចរាល់ ព្រឹទ្ធសភាឯកបក្សដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានសម្រេចអនុម័តជាផ្លូវការលើសេចក្តីព្រាងច្បាប់ស្ដីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយ គ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតដោយឥតកែប្រែអ្វីទាំងអស់ ក្នុងសំឡេង ៣៩ នៃចំនួនសមាជិកព្រឹទ្ធសភាទាំងអស់។ការអនុម័តសេចក្តីព្រាងច្បាប់របស់ព្រឹទ្ធសភានេះ ធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ នៅពេលព្រឹទ្ធសភាបើកសម័យប្រជុំវិសាមញ្ញ នីតិកាលទី៤។ ក្នុងកិច្ចប្រជុំនោះ តំណាងរាជរដ្ឋាភិបាលថ្លែងការពារសេចក្តីព្រាងច្បាប់នេះ ដោយថាច្បាប់នេះបង្កើតឡើងដើម្បីកំណត់អំពីគោលបំណង...
video

មន្ត្រីក្រសួងសុខាភិបាលថា កម្ពុជាមានមនុស្សស្លាប់លើកដំបូងដោយសារជំងឺកូវីដ១៩

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បញ្ជាក់ថា កម្ពុជាមានអ្នកស្លាប់មា្នក់ដោយសារ ជំងឺកូវីដ១៩ ដែលជាករណីលើកដំបូង។ ក្រសួងអះអាងថាអ្នកជំងឺដែលស្លាប់ដោយជំងឺកូវីដ១៩ ជាជនជាតិខ្មែរ ដោយសារគាត់មានជំងឺសួតធ្ងន់ធ្ងរ ដែលមិនអាចស្រូបយកអ៊ុកស៊ីស៊ែនដើម្បីដកដង្ហើមឲ្យបានគ្រប់គ្រាន់។ អ្នកនាំពាក្យក្រសួងសុខាភិបាលអ្នកស្រី ឱ វណ្ណឌីន បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី១១ ខែមីនា  ឆ្នាំ២០២១ នេះថា ក្រុមគ្រូពេទ្យបានថតសួតរបស់អ្នកស្លាប់ដែលបានបង្ហាញថា វាខូចទាំងសងខាងក្នុងកម្រឹតធ្ងន់ធ្ងរដែលមិនអាចវិវត្តមករកការជាសះស្បើយបានទៅហើយ ប៉ុន្តែក្រុមគ្រូពេទ្យបានព្យាយាមប្រើម៉ាស៊ីនជំនួយខ្យល់ដង្ហើមផងដែរ។
video

ពលរដ្ឋរស់នៅក្រុងព្រះសីហនុអះអាងថា គ្រឿងញៀនចែកចាយដល់មណ្ឌលធ្វើចត្តាឡីស័ក

ខេត្តព្រះសីហនុ៖ ក្រុមអ្នកឃ្លាំមើលសង្គម និងប្រជាពលរដ្ឋរស់នៅក្រុងព្រះសីហនុ បានអះអាងថា បទល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀន បានចរាចរណ៍ចូលដល់មណ្ឌលធ្វើចត្តាឡីស័កមួយចំនួន ក្នុងក្រុងព្រះសីហនុ ដោយជនសង្ស័យបានលួចបង្កប់ នៅក្នុងចំណីអាហារ សម្រាប់នាំយកទៅជូនអ្នកជាប់ធ្វើចត្តាឡីស័ក នៅតាមមណ្ឌលទាំងនោះ។ ត្រង់ចំណុចនេះ ទាំងក្រុមអ្នកឃ្លាំមើលសង្គម និងអាណាព្យាបាលមួយចំនួន ថ្លែងហួសចិត្ត នៅពេលទទួលព័ត៌មានមកថា សូម្បីតែមណ្ឌលធ្វើចត្តាឡីស័ក ដែលមានកម្លាំងសមត្ថកិច្ចចម្រុះយាមប្រចាំការ...
video

លោក ហ៊ុន សែន ប្រកាសកែប្រែបម្រាមរបស់ខ្លួនវិញ ដោយអនុញ្ញាតឱ្យឥស្លាមសាសនិកអាចបញ្ចុះសពបាន ករណីស្លាប់ដោយកូវីដ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសកែប្រែបម្រាមរបស់ខ្លួនដែលថ្លែងការពីថ្ងៃទី៩ខែមីនា ដោយបញ្ជាឱ្យអាជ្ញាធររាជធានី ខេត្តទាំងអស់ ត្រូវរៀបចំបច្ឆាសម្រាប់បូជាសពអ្នកស្លាប់ដោយជំងឺកូវីដ១៩ ដោយលោកហាមមិនឱ្យមានការបញ្ចុះសពនោះទេ។ យ៉ាងនេះក្តី ក្នុងសារពិសេសជាសំឡេងរបស់លោកហ៊ុន សែន នៅថ្ងៃទី១០ ខែមីនានេះ វិញ លោកបាន អនុញ្ញាតឲ្យមានការបញ្ចុះសពទៅតាមសាសនាអ៊ិស្លាម បើមានសាសនិកអ៊ិស្លាមណាម្នាក់ ទទួលមរណភាពដោយសារជំងឺកូវីដ-១៩។
video

លោកហ៊ុន សែន ប្រាប់ឱ្យអាជ្ញាធរខេត្ត រាជធានី រៀបចំកន្លែងបូជាសពសម្រាប់អ្នកស្លាប់ដោយសារកូវីដ១៩

លោក ហ៊ុន សែន បានបញ្ជាទៅកាន់អាជ្ញាធរខេត្ត រាជធានីទាំងអស់ត្រូវរៀបចំកន្លែងបូជាសព សម្រាប់អ្នកដែលស្លាប់ដោយសារកូវីដ១៩ ប្រសិនបើមានករណីស្លាប់កើតឡើង។ ថ្លែងសារពិសេសនៅថ្ងៃទី៩ខែមីនានេះ លោក ហ៊ុន សែន បញ្ជាឱ្យអាជ្ញាធររាជធានីភ្នំពេញ និងបណ្តាខេត្តទាំងអស់ ត្រូវរៀបចំកន្លែងសម្រាប់បូជាសព បើសិនមានករណីអ្នកជំងឺកូវីដ១៩ស្លាប់។ លោកអះអាងថា ការធ្វើដូច្នេះ ព្រោះត្រូវយកសពអ្នកកើតជំងឺដង្ហើមនេះទៅបូជា ដោយមិនត្រូវធ្វើការបញ្ចុះឡើយ...
video

រដ្ឋបាលខេត្តព្រះសីហនុ នឹងចាត់វិធានការក្តៅទៅលើបុគ្គល ដែលល្មើសបំរាមឬគេចពីការធ្វើចត្តាឡីស័ក

អាជ្ញាធរព្រះសីហនុ ប្រកាសចាត់វិធានការក្តៅតាមផ្លូវច្បាប់ ទៅលើបុគ្គលទាំងឡាយណា ដែលបានល្មើសបំរាម របស់រដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ទាក់ទិនវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍។ ការប្រកាសដាក់ចេញវិធានការផ្លូវច្បាប់នេះ បានកើតឡើងក្រោយពេល សមត្ថកិច្ចចម្រុះ នៃរដ្ឋបាលស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានសហការចាប់ឃាត់ខ្លួនស្ត្រីជនជាតិចិនម្នាក់ ដែលលួចធ្វើដំណើរចេញពីខេត្តព្រះសីហនុ ឆ្ពោះទៅកាន់រាជធានីភ្នំពេញ កាលពីម៉ោងជិត ១២យប់ថ្ងៃទី០៨ ខែមីនា...
video

អាជ្ញាធរខេត្តព្រះសីហនុ បន្តចុះរិតបន្តឹងពលរដ្ឋ មិនឲ្យចល័តចេញចូល ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ចូលសហគមន៍

ថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ អំពាវនាវដល់ពលរដ្ឋរស់នៅខេត្តព្រះសីហនុ ឲ្យផ្អាកធ្វើដំណើរចល័តចេញ-ចូលពីខេត្តនេះ ចេញទៅកាន់បណ្តារាជធានីភ្នំពេញ និងខេត្តផ្សេងៗនៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍កាន់តែធ្ងន់ធ្ងរ។ ចេញសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តព្រះសីហនុ ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ បានប្រាប់ដល់ម្ចាស់ក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរ, អ្នកបើករថយន្តឈ្នួល, អ្នកបើករថយន្តតាក់ស៊ី និងបងប្អូនពលរដ្ឋមានលំនៅដ្ឋានរស់នៅក្នុងខេត្តព្រះសីហនុ សូមអនុវត្តតាមការណែនាំមួយចំនួនរួមមាន៖

MEDIA FEEDS

Popular

ស្លាប់​៧​នាក់​និង​ជាង​៩០​នាក់​ឈឺ​និង​កំពុង​សង្គ្រោះ​បន្ទាន់​ដោយសារ​ពុល​ស្រា​ស​នៅ​ពោធិ៍សាត់

ក្រសួង​សុខាភិបាល បាន​បញ្ជាក់​ថា តាម​លទ្ធផល​មកពី​មន្ទីរ​ពិសោធន៍​លើ​សំណាក​អ្នក​នៅ​ក្នុង​ហេតុការណ៍​ស្លាប់​ជាបន្តបន្ទាប់​នៅ​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ គឺ​កើតឡើង​ដោយសារ​ពួកគាត់​បាន​ពិសា​ស្រា​ស ឬ​ស្រា​ថ្នាំ​ដែល​មាន​សារជាតិ​មេតាណុល​ខ្ពស់។ ករណី​ពុល​ស្រា​ស​នេះ បាន​ធ្វើ​ឱ្យ​មនុស្ស​ចំនួន ៧​នាក់​ស្លាប់​ជាបន្តបន្ទាប់ និង​មនុស្ស​ជាង ៩០​នាក់​ទៀត​ឈឺ និង​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ចាប់ពី​ថ្ងៃ​ទី​០២ ខែ​មិថុនា ឆ្នាំ​២០២១ មក ដោយ​សង្ស័យ​ពុល​ស្រា​ស​ក្នុង​ពេល​ដែល​ពួកគាត់​ជុំ​គ្នា​ផឹក​ស្រា​ស​ក្នុង​ពិធីបុណ្យ​សព​មួយ ស្ថិត​ក្នុង​មូលដ្ឋាន​ស្រុក​ក្រគរ កាលពី​ពេល​ថ្មីៗ​នេះ។