27 C
Phnom Penh

CATEGORY

ព័ត៌មាន​ថ្មីៗ

មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងសម្រេចចិត្ត លាតត្រដាងពីលុយមូលនិធិទូរទស្សន៍ព្រះអាទិត្យ ជិត១លានដុល្លារអាមេរិក ដែលបានរលាយបាត់ស្រមោលសូន្យឈឹងអស់ពេលជាច្រើនឆ្នាំកន្លងមក

មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានទម្លាយពីមូលហេតុនៃការបាត់លុយ មូលនិធិទូរទស្សន៍ព្រះអាទិត្យ និងលុយមាតុភូមិនិវត្តជាង  ១លានដុល្លារអាមេរិក ក្រោយគណបក្សប្រឆាំងត្រូវបានរំលាយ ហើយប្រធានបក្សនេះត្រូវបានចាប់ខ្លួន។ មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងដែលបានសុំសិទ្ធិធ្វើនយោបាយឡើងវិញ លោក មុត ចន្ថា បានសរសេរលើគណនី Facabook របស់លោកកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ នេះថា...

តើលោក ហ៊ុន សែន ពិតជាប្រមាញ់ជីវិតបញ្ញវន្តខ្មែរនៅក្រៅស្រុកដែលកំពុងរិះគន់លោកមែនទេ?

ក្រុមបញ្ញវន្តខ្មែរនៅក្រៅស្រុកអះអាងថា វិធីតែមួយគត់ដែលលោក ហ៊ុន សែន អាចសម្លាប់ ឬចាប់ពួកគេដាក់គុកបាន លុះត្រាលោក ហ៊ុន សែន បើកច្រកឲ្យពួកគេទៅប្រកួត នៅសមរភូមិនយោបាយក្នុងប្រទេសវិញប៉ុណ្ណោះ។ អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម...

ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សថា ទាល់តែមានការចរចានយោបាយទើបសកម្មជនបក្សប្រឆាំងមានសេរីភាពឡើងវិញ

ក្រុមសិទ្ធិមនុស្សក្នុងស្រុកអះអាងថា ប្រសិនបើគ្មានការសម្របសម្រួលនយោបាយរវាងថ្នាក់ដឹកនាំបក្សប្រឆាំង និងបក្សកាន់អំណាចទេ នោះពន្លឺនៃការដោះលែងអ្នកទោសនយោបាយ ក៏គ្មានសង្ឃឹមទទួលបានសេរីភាព ដែរ។ ការអះអាងនេះធ្វើបន្ទាប់ពីអាជ្ញាធរកម្ពុជា បានព្យាយាមបំបែកហ្វូងក្រុមស្ត្រីថ្ងៃសុក្រ ដែលបានជួបជុំគ្នានៅមុខស្ថានទូតអាមេរិក ដើម្បីតាមដានញត្តិរបស់ពួកគេដែលស្នើសុំឲ្យស្ថានទូត ជួយអន្តរាគមន៍ទៅ រដ្ឋាភិបាលកម្ពុជា ឲ្យមានការដោះលែងក្រុមគ្រួសាររបស់ពួកគេ។ អ្នកនាំពាក្យរបស់សមាគមន៍ការពារសិទ្ធិមនុស្ស អាដហុក លោក...

នាយករដ្ឋមន្ដ្រីម៉ាឡេស៊ីពិភាក្សាស៊ីជម្រៅអំពីភូមាជាមួយនឹងអគ្គលេខាធិការអង្គការសហប្រជាជាតិ

វិបត្តិនយោបាយនៅក្នុងប្រទេសភូមាត្រូវបានចាត់ទុកថាធ្លាក់ក្នុងកម្រិតវិបត្តិអន្ដរជាតិធ្ងន់ធ្ងរមួយក្នុងចំណោមវិបត្តិជាច្រើនទៀតដែលពិភពលោកជួបប្រទះ។ រដ្ឋប្រហារដែលពួកយោធាបានប្រព្រឹត្តឡើងនោះត្រូវ បានចាត់ទុកថាដើរផ្ទុយនឹងចរន្ដប្រជាធិបតេយ្យសកល។ ប្រទេសសមាគមអាស៊ានមួយនេះទើបឆ្លងកាត់ប្រជាធិបតេយ្យជាលើកដំបូងរយៈពេល៥០ឆ្នាំទើបស្គាល់ប្រជាធិបតេយ្យបាន៥ឆ្នាំប៉ុណ្ណោះក៏រលាយទៅវិញ។ សមាគមអាស៊ានបានសម្រេចចូលពាក់ព័ន្ធក្នុងសំណុំរឿងនេះដោយសារតែភូមាជាសមាជិកក្នុងតំបន់ផងដែរ។ យ៉ាងណាក៏ដោយនាយករដ្ឋមន្រ្ដីម៉ាឡេស៊ីបានទទូចថា បញ្ហាប្រទេសភូមាត្រូវតែអន្ដរាគមន៍ដូចនឹងសង្គ្រាមរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនផងដែរ។ ពីទីក្រុងកូឡាឡុំពួរ សារព័ត៌មានម៉ាឡេស៊ីបានចុះផ្សាយថានាយករដ្ឋ មន្ដ្រី ម៉ូហីឌីនយ៉ាស៊ីន បានពិភាក្សាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិអង់តូនីញ៉ូហ្គូតារ៉េស អំពីប្រទេសភូមា និងប្រទេសប៉ាឡេស្ទីន។ កិច្ចពិភាក្សានេះត្រូវបានរាយការណ៍មកថាធ្វើឡើងតាមទូរស័ព្ទដែលលោកអង់តូនីញ៉ូហ្គូតារ៉េសបានភ្ជាប់ទូរស័ព្ទមកកាន់នាយករដ្ឋមន្ដ្រី             ម៉ាឡេស៊ី។ ក្នុងកិច្ចពិភាក្សានេះបាននាំឲ្យការិយាល័យនាយករដ្ឋមន្ដ្រីម៉ាឡេស៊ីចេញសេចក្ដីថ្លែងការណ៍...

កម្មករនិយោជិតរាប់រយនាក់ ផ្ទុះការតវ៉ានៅមុខរោងចក្រ បន្ទាប់ពីមានការផ្ទុះវីរុសCovid-19

កម្មករ កម្មការិនីប្រមាណជា ៥០០នាក់ បាននាំគ្នាតវ៉ា នៅមុខរោងចក្រផលិតសម្លៀកបំពាក់មួយកន្លែងស្ថិតនៅក្នុងខេត្តកណ្តាល ទាមទារឲ្យខាងរោងចក្រអនុញ្ញាតច្បាប់ឲ្យពួកគាត់បានឈប់សម្រាកមួយរយៈ បន្ទាប់ពីបានរកឃើញកម្មករដទៃទៀតឆ្លងវីរុសCovid-19។ តំណាងកម្មករ កម្មការិនី កញ្ញា ស៊ី មន្ថា បានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងអំឡុងពេលចូលរួមបាតុកម្មនៅមុខរោងចក្រ នៅថ្ងៃទី២៧...

ពួកយោធាភូមាកាត់ទោសបាតុករ២៨នាក់ ម្នាក់ៗមានទោស២៨ឆ្នាំករណីបំផ្លាញទ្រព្យសម្បត្តិចិន

តុលាការរបបរដ្ឋប្រហារនៃប្រទេសភូមាបានកាត់ទោសពលរដ្ឋរបស់ខ្លួនយ៉ាងតិច២៨នាក់ ឱ្យមនាទោសម្នាក់២០ឆ្នាំដោយក្នុងនោះទទួលរងទារុណកម្មបង្ខំឱ្យធ្វើពលកម្មធ្ងន់ធ្ងរទៀតផង។ កាសែតចិន Global Times បានចុះផ្សាយដោយស្រង់ប្រភពសារព័ត៌មានក្នុងស្រុក នៃប្រទេសភូមាកាលពីថ្ងៃទី២៦ ខែឧសភាថា តាមប្រភពដដែលនេះពលរដ្ឋភូមា ដែលមានទោសទាំងនោះ ដោយសារ ជាប់ពាក់ព័ន្ធ នឹងការដុតបំផ្លាញរោងចក្រ របស់ក្រុមហ៊ុនចិន ក្នុងប្រទេសភូមាកាលពីខែមិនា។...

គណៈកម្មការជាតិរៀបចំការបោះឆ្នោត ប្រជុំពិគ្រោះយោបល់ ស្ដីពីការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១

គណៈកម្មការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. និងប្រជុំពិគ្រោះយោបល់ ស្ដីពីការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ស្អែកនេះ។ សេចក្ដីជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប. ចេញផ្សាយនៅថ្ងៃទី១៧ ខែឧសភា នេះ គឺដើម្បីអញ្ជើញភាគីពាក់ព័ន្ធទាំងអស់ និងប្រព័ន្ធផ្សព្វផ្សាយ...

ក្រុមអ្នកតស៊ូមតិថា បើលោក ហ៊ុន សែន នៅតែបន្តកាន់អំណាច ទ្រព្យសម្បត្តិធម្មជាតិខ្មែរ ដែលមានតម្លៃដ៏មហាសាលនឹងត្រូវរលាយទាំងអស់

បញ្ញវន្តខ្មែរនៅក្រៅស្រុក ព្រមានថា ប្រសិនបើ ហ៊ុន សែន និងបក្ខពួករបស់គាត់ នៅតែបន្តកាន់អំណាចទៀត នោះទ្រព្យសម្បត្តិធម្មជាតិខ្មែរដែលមានតម្លៃដ៏មហាសាលនឹងត្រូវរលាយទាំងអស់គ្មានសល់ ខណៈពលរដ្ឋខ្មែរម្ចាស់ប្រទេសមិនត្រឹមតែមិនបានទទួលផលប្រយោជន៍ទេ តែថែមទាំងត្រូវគេធ្វើបាបថែមទៀត។ លោកថា  រដ្ឋាភិបាលលោក ហ៊ុន សែន តែងប្រើអំណាចកាត់ដីដែលជាសម្បត្តិរបស់រដ្ឋឲ្យទៅសាច់ញាតិ...

សង្គមស៊ីវិលរួមគ្នាទាមទារឲ្យរដ្ឋាភិបាលកម្ពុជាស៊ើបអង្កេតករណីនាំចេញឈើខុសច្បាប់ដែលអាជ្ញាធរបរទេសរឹបអូសបាន

អង្គការសមាគមន៍ជាច្រើន អំពាវនាវ ឲ្យអាជ្ញាធរកម្ពុជា ស៊ើបអង្កេតលើករណីកំណាត់ឈើប្រណិតជិតផុតពូជ ចំនួនជាង ២រយតោន ដែលអាជ្ញាធរហុងកុង បានរឹបអូស កាលពីពេលថ្មីៗនេះ។ អង្គការសមាគមន៍ សហជីព សកម្មជនបរិស្ថាន និងពលរដ្ឋ បានចេញសេចក្តីថ្លែងការណ៍រួមគ្នា នៅថ្ងៃទី២៧...

អ្នកជាប់ឃុំ និងមន្ត្រីពន្ធនាគារខេត្តកណ្ដាល ជាង ១០០នាក់បានឆ្លងជំងឺCovid-19

អ្នកជាប់ឃុំ និងមន្ត្រីពន្ធនាគារខេត្តកណ្ដាល ចំនួន ១០៦នាក់ ត្រូវបានរកឃើញថា ឆ្លងជំងឺCovid-19 បន្ទាប់ពីហេតុការណ៍ស្រដៀងគ្នានេះបានកើតឡើងពន្ធនាគារព្រៃស និងពន្ធនាគារខេត្តព្រះសីហនុ។ កាលពីថ្ងៃទី២៥ ខែឧសភា ស្នងការនគរបាលខេត្តលោក ឈឿន សុចិត្រ និងមន្ត្រីពន្ធនាគារខេត្តកណ្តាល ជាច្រើននាក់បានចុះទៅរៀបចំ ចាត់ចែងអ្នកជាប់ឃុំនៅក្នុងពន្ធនាគារខេត្តកណ្តាលភ្លាមៗ...

ព័ត៌មានថ្មីៗ