27 C
Phnom Penh

CATEGORY

ព្រៃឈើ

ក្រសួង​បរិស្ថាន​សម្ដែង​មោទកភាព​ក្នុង​ការ​គ្រប់គ្រង​និង​អភិរក្ស​ធនធាន​ធម្មជាតិ ប៉ុន្តែ​សកម្មជន​បរិស្ថាន​គ្មាន​ជំនឿ

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​បរិស្ថាន អះអាង​ថា កម្ពុជា​បាន​គ្រប់គ្រង និង​អភិរក្ស​ធនធាន​ធម្មជាតិ​របស់​ខ្លួន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ទទួល​បាន​លទ្ធផល​ប្រកប​ដោយ​មោទកភាព ដោយ​ឈរ​លើ​មូលដ្ឋាន​ច្បាប់​ជាធរមាន។ អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា បាន​សរសេរ​លើ​គណនី Facebook របស់​លោក កាលពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា...

ក្រុមហ៊ុន​វៀតណាម ភីអ៊ិនធី កាប់​ឈើ​មូល​ធំៗ​ក្នុង​តំបន់​ព្រៃឡង់​យ៉ាង​រង្គាល​ដោយ​គ្មាន​ការ​រារាំង​ពី​មន្ត្រី​ក្រសួង​បរិស្ថាន

ប្រជា​សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះវិហារ ចោទ​ក្រុមហ៊ុន​វៀតណាម ភីអ៊ិនធី (PNT) ថា​ប្រើ​កម្លាំង​កម្មករ​កាប់​ឈើ​មូល​ធំៗ​ក្នុង​ព្រៃឡង់​យ៉ាង​រង្គាល បាន​រាលដាល​ដល់​តំបន់​ស្នូល​ដែល​ក្រសួង​កំណត់​តំបន់​នោះ​ថា​ជា​មរតក​ជាតិ​ដ៏​សំខាន់​ក្នុង​ដែន​អភិរក្ស​នេះ។ ពលរដ្ឋ​ថា​ប្រភេទ​ឈើ​ដែល​ក្រុមហ៊ុន​បាន​កាប់​ទាំងនោះ ភាគច្រើន​ដើម​ស្រឡៅ គគីរ និង​ដើម​ច្បោះ កំពុង​ទទួល​រង​ការ​កាប់​បំផ្លិចបំផ្លាញ​ជា​ប្រព័ន្ធ ដោយ​គ្មាន​ការរារាំង​ពី​មន្ត្រី​ឧទ្យានុរក្ស​របស់​​​ក្រសួង​បរិស្ថាន។ ប្រជា​សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះវិហារ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ថ្លែង​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា...

បទល្មើស​ព្រៃឈើ​កើត​មាន​ពេញ​បន្ទុក​នៅ​ខេត្ត​ព្រះវិហារ និង​គ្មាន​សមត្ថកិច្ច​បង្ក្រាប​ទេ

ពលរដ្ឋ​ខេត្ត​ព្រះវិហារ អះអាង​ថា បច្ចុប្បន្ន​នេះ​ឃើញ​មាន​រថយន្ត​ជាច្រើន​គ្រឿង​បាន​សម្រុក​ដឹក​ឈើ​ប្រភេទ​លេខ​១ រួម​មាន​ឈើ​សុក្រំ និង​ឈ្លីក ជាដើម ចេញពី​ចំណុច​ភូមិ​សុច និង​ភូមិ​តាសែង ក្នុង​ឃុំ​រណសិរ្ស ស្រុក​សង្គមថ្មី នៃ​ខេត្ត​ព្រះវិហារ ឆ្ពោះ​ទៅ​កាន់​ខេត្ត​កំពង់ធំ ខេត្ត​សៀមរាប យ៉ាង​គគ្រឹកគគ្រេង​ដោយ​មិន​មាន​ការ​បង្ក្រាប​នោះ​ទេ។ ពលរដ្ឋ​អះអាង​ថា...

បទល្មើស​កាប់​ទន្ទ្រាន​ព្រៃស្មាច់​យក​ដី​ធ្វើ​កម្មសិទ្ធិ​បន្ត​កើតមាន​នៅ​ស្រុក​បុទុមសាគរ​ខេត្ត​កោះកុង

ពលរដ្ឋ​រស់នៅ​ស្រុក​បុទុមសាគរ បាន​អះអាង​ថា ព្រៃស្មាច់ ឬ​ដើមស្មាច់​មាន​ផ្ទៃដី​រាប់​រយ​ហិកតារ​នៅ​ក្នុង​បរិវេណ​តំបន់​ដី​ព្រៃស្មាច់​ដែល​រដ្ឋ​បម្រុង​ទុក ស្ថិត​ក្នុង​ស្រុក​បុទុមសាគរ ខេត្ត​កោះកុង ត្រូវ​បុគ្គល​ជា​អ្នក​មាន​ទ្រព្យ និង​មន្ត្រី​មាន​អំណាច​មួយ​ចំនួន​បាន​ជួល​មនុស្ស​ពី​ខេត្ត​ផ្សេងៗ​ចូល​ទៅ​កាប់​ទន្ទ្រាន ដើម្បី​យក​ដី​ធ្វើ​កម្មសិទ្ធិ​ឯកជន​យ៉ាង​អនាធិបតេយ្យ ដោយ​មិន​ឃើញ​មន្ត្រី​ជំនាញ​ពិនិត្យ ឬ​ទប់ស្កាត់​នោះ​ឡើយ។ ក្រុម​អ្នក​ភូមិ​ព្រលាន និង​ភូមិ​តាំកន់ ឃុំ​កណ្ដោល បាន​បញ្ជាក់​ថា...

ប្រជា​សហគមន៍​ព្រៃព្រះរការ​បំបួស​ដើមឈើ​ដើម្បី​ទប់ស្កាត់​ការ​កាប់​បំផ្លាញ

ប្រជា​សហគមន៍​ជាង ១០០​នាក់ បាន​នាំគ្នា​ធ្វើ​យុទ្ធនាការ​អបអរ​សាទរ​បុណ្យ​រុក្ខទិវា ៩ កក្កដា នៅ​ជុំវិញ​ព្រៃព្រះរការ ក្នុង​ខេត្ត​ព្រះវិហារ នៅ​ថ្ងៃ​ទី​០៩ កក្កដា។ យុទ្ធនាការ​នេះ​ក្នុង​គោលបំណង​ស្នើ​ឱ្យ​រដ្ឋាភិបាល​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ព្រៃឈើ និង​ដាំ​ដើមឈើ​ដើម្បី​ស្ដារ​ព្រៃ​ឡើងវិញ​ជាដើម។ ប្រជា​សហគមន៍​ទាំងនោះ​បាន​យក​ស្បង់​ចីវរ​បំបួស​ដើមឈើ​ធំៗ​ក្បែរ​ព្រៃព្រះរការ និង​លើក​បដា​សរសេរ​ពាក្យ​ស្លោក​ថា «ព្រៃឈើ​ជា​ប្រភព​សេដ្ឋកិច្ច​របស់​សហគមន៍ ព្រៃឈើ​ជា​អាយុជីវិត​របស់​សហគមន៍...

អង្គការ​សហប្រជាជាតិ៖ ការ​លើកស្ទួយ​សិទ្ធិមនុស្ស​និង​បរិស្ថាន មិនមែន​ជា​បទល្មើស​ព្រហ្មទណ្ឌ​ទេ

អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស និង​បរិស្ថាន បង្ហាញ​កង្វល់​ជា​ខ្លាំង​អំពី​ការ​ឃុំ​ខ្លួន​សកម្មជន​បរិស្ថាន និង​អំពាវនាវ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឱ្យ​គោរព​តាម​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ចំពោះ​ការគោរព​សិទ្ធិមនុស្ស និង​បរិស្ថាន ហើយ​ថា​ការងារ​ឃ្លាំមើល និង​ការពារ​បរិស្ថាន មិនមែន​ជា​បទល្មើស​ព្រហ្មទណ្ឌ​នោះ​ឡើយ។ កាលពី​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០២១ សមត្ថកិច្ច​បាន​ចាប់ខ្លួន​សកម្មជន​បរិស្ថាន ៤​នាក់ ប៉ុន្តែ​ម្នាក់​ត្រូវ​បាន​ដោះលែង​វិញ។...

ពលរដ្ឋ​ថា​បទល្មើស​កាប់​ព្រៃកោងកាង​បន្ត​កើត​មាន​នៅ​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ

បទល្មើស​ចូល​ទន្ទ្រាន​កាន់កាប់​តំបន់​ការពារ​ព្រៃកោងកាង និង​ព្រៃលិចទឹក​នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ធ្វើ​ជា​កម្មសិទ្ធិ​ខុសច្បាប់ បាន​កើតឡើង​យ៉ាង​អនាធិបតេយ្យ ប៉ុន្តែ​មិន​មាន​អាជ្ញាធរ​ចុះ​បង្ក្រាប​ទេ ដោយ​ទុក​ឲ្យ​ជនល្មើស​ធ្វើ​សកម្មភាព​កាប់​រាន​ស្រេច​តែ​អំពើ​ចិត្ត។ ពលរដ្ឋ​រស់នៅ​ស្រុក​ព្រៃនប់ បាន​ឲ្យ​ដឹង​ថា បទល្មើស​ទន្ទ្រាន​ដី​ព្រៃកោងកាង និង​ព្រៃលិចទឹក​នៅ​ចំណុច​ភូមិ​ជម្ពូខ្មៅ ឃុំ​ទួលទទឹង រាល់​ថ្ងៃ​នេះ គឺ​មិន​ឃើញ​មាន​អាជ្ញាធរ​មាន​វិធានការ​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ។ សកម្មភាព​ទន្ទ្រាន​ដី​ព្រៃលិចទឹក​របស់​ជន​ទុច្ចរិត​ទាំងនោះ...

ការ​កែតម្រូវ​ខ្លឹមសារ​នៃ​ផ្សាយ​របស់ The Cambodia Daily ដែល​បាន​ចុះ​ផ្សាយ​ពី​អង្គការ ខុនរ៉ាត អាឌិនណៅអ៊ែ

សារព័ត៌មាន The Cambodia Daily សូម​ធ្វើ​ការ​កែតម្រូវ​ខ្លឹមសារ​នៃ​ការផ្សាយ​ទាក់ទិន​នឹង​វិបត្តិ​សិទ្ធិមនុស្ស និង​ការ​រឹតត្បិត​សេរីភាព​របស់​រដ្ឋាភិបាល​ខ្មែរ​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​២២ ខែ​មិថុនា កន្លង​ទៅ​នេះ​ថា មិន​ឆ្លុះបញ្ចាំង​ពី​ទស្សនៈ​របស់​អង្គការ ខុនរ៉ាត អាឌិនណៅអ៊ែ នោះ​ទេ។ សារព័ត៌មាន The...

យុវជន​និង​សង្គម​ស៊ីវិល៖ ភាព​សកម្ម​និយម​ក្នុង​កិច្ចការពារ​បរិស្ថាន​និង​ធនធាន​ធម្មជាតិ​មិន​ខុសច្បាប់​ទេ

យុវជន និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​នាំគ្នា​ធ្វើ​យុទ្ធនាការ​លើ​បណ្ដាញ​សង្គម ដោយ​ទាមទារ​ឱ្យ​ទម្លាក់​បទ​ចោទ និង​ដោះលែង​សកម្មជន​បរិស្ថាន ដោយ​ថា​ភាព​សកម្ម​និយម​ក្នុង​កិច្ចការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ​មិនមែន​ជា​សកម្មភាព​ខុសច្បាប់។ អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​យុទ្ធនាការ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​លើក​ជា​បដា​សរសេរ​ពាក្យ «ខ្ញុំ​ស្រឡាញ់​បរិស្ថាន និង​ភ្ជាប់​ជាមួយ​ឈ្មោះ​សកម្មជន​បរិស្ថាន​ទាំង ៦​នាក់» ហើយ​ថា ភាព​សកម្ម​និយម​ក្នុង​កិច្ចការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ មិនមែន​ជា​សកម្មភាព​ខុសច្បាប់​នោះ​ទេ។...

ក្រុម​សិទ្ធិមនុស្ស​អន្តរជាតិ​ជំរុញ​ឲ្យ​រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​លើកលែង​ការ​ចោទ​ប្រកាន់​លោក កឹម សុខា និង​យុវជន​ការពារ​បរិស្ថាន

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch ទាមទារ​ឲ្យ​រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដោះលែង​ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ​ចំពោះ​សកម្មជន​បរិស្ថាន​ដែល​រដ្ឋាភិបាល​កម្ពុជា បាន​ចាប់​ឃុំ​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ ព្រោះ​ថា​ពួកគេ​មិន​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ដូច​ការចោទប្រកាន់​របស់​តុលាការ​ក្រុង​ភ្នំពេញ​នោះ​ទេ។ នាយករង​ប្រចាំ​តំបន់​អាស៊ី នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch...

ព័ត៌មានថ្មីៗ