28.7 C
Phnom Penh

CATEGORY

សង្គម

ជប៉ុន​ផ្ដល់​ជំនួយ​ឥត​សំណង និង​ឥណទាន​ជាង ៧០​លាន​ដុល្លារ​ដល់​រដ្ឋាភិបាល​កម្ពុជា

រដ្ឋាភិបាល​ជប៉ុន បាន​ផ្ដល់​ជំនួយ​ឥត​សំណង និង​ឥណទាន​សម្បទាន​ជាង ៧០​លាន​ដុល្លារ​អាមេរិក​ដល់​កម្ពុជា លើ​គម្រោង​ពង្រីក​សមត្ថភាព​ផ្គត់ផ្គង់​ទឹក​ស្អាត និង​ដំណើរការ​កសាង​ផែនការ​បោស​សម្អាត​មីន រួម​ទាំង​ត្រួតពិនិត្យ​គុណភាព​លើ​ផ្ទៃដី​បោស​សម្អាត ជាដើម។ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា ចុះ​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០២១ នេះ​ឱ្យ​ដឹង​ថា ការ​ផ្ដល់​ឥណទាន​សម្បទាន​ដំណាក់កាល​ទី​២ ដែល​មាន​ទឹកប្រាក់​ជាង...

ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ​ម្នាក់​ស្លាប់​និង​៣​នាក់​កំពុង​បាត់​ខ្លួន ខណៈ​ភ្ញៀវ​ទេសចរ​ខ្លះ​មិន​បាន​អនុវត្ត​វិធាន​សុខាភិបាល

សមត្ថកិច្ច​នគរបាល​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៧ តុលា ថា មាន​ភ្ញៀវ​ទេសចរ​ចំនួន ៣​នាក់​កំពុង​បាត់​ខ្លួន និង​ម្នាក់​ស្លាប់ ហើយ​ម្នាក់​ទៀត​ត្រូវ​បាន​ជួយ​សង្គ្រោះ​ជីវិត​ទាន់​ពេលវេលា ក្នុង​អំឡុង​ពលរដ្ឋ​ឈប់​សម្រាក​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ ហើយ​បាន​ទៅ​លេង​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ។ សមត្ថកិច្ច​នគរបាល​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ឲ្យ​ដឹង​ថា មាន​ភ្ញៀវ​ទេសចរ​ចំនួន ៥​នាក់​បាន​លង់​ទឹក​សមុទ្រ​នៅ​ចំណុច​ខាងក្រោម​ដើមឈើ​ចាំ​ស្នេហ៍ នៅ​ម៉ោង...

ក្រសួង​ធនធាន​ទឹក​ប្រកាស​ថា​ឥទ្ធិពល​ព្យុះ​ទី​១៧​ធ្វើ​ឲ្យ​កម្ពុជា​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ខ្លាំង​នៅ​រាជធានី-ខេត្ត​ចំនួន​១៦

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ពី​ឥទ្ធិពល​សម្ពាធ​ទាប​សកម្ម និង​ឥទ្ធិពល​ព្យុះ​ទី​១៧ ចាប់ពី​ថ្ងៃ​ទី​០៦ ដល់​ថ្ងៃ​ទី​១២ ខែ​តុលា ដែល​បណ្តាល​ឲ្យ​បណ្តា​រាជធានី-ខេត្ត​មួយ​ចំនួន​១៦ នៅ​ទូទាំង​ប្រទេស​កម្ពុជា អាច​មាន​ភ្លៀង ផ្គរ រន្ទះ ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ខ្លាំង ហើយ​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​ធ្ងន់ធ្ងរ។ សេចក្តី​ជូនដំណឹង​ចុះ​ថ្ងៃ​ទី​០៥...

ពលរដ្ឋ​ខេត្ត​បន្ទាយមានជ័យ​ថា​គ្រោះ​មហន្តរាយ​ទឹកជំនន់​ជន់​លិច​ស្រូវ​កសិកម្ម​៥​ឆ្នាំ​ជាប់​គ្នា

ពលរដ្ឋ​ខេត្ត​បន្ទាយមានជ័យ និង​ពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ក្នុង​ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប កំពុង​ព្រួយបារម្ភ​អំពី​មុខរបរ​កសិកម្ម ដែល​ប្រឈម​នឹង​គ្រោះ​ធម្មជាតិ​កាន់តែ​ខ្លាំង​នៅ​រយៈពេល ៥​ឆ្នាំ​ជាប់​គ្នា​នេះ។ អ្នក​ភូមិ​អះអាង​ថា គ្រោះ​មហន្តរាយ​ទឹកជំនន់​បន្ត​លិច​ស្រូវ​កសិកម្ម​របស់​ពួកគាត់​នៅ​រដូវវស្សា​អស់​ជាច្រើន​ពាន់​ហិកតារ ក្នុង​ស្រុក​ចំនួន​៦ នៅ​ខេត្ត​បន្ទាយមានជ័យ ហើយ​ក្នុង​នោះ​ស្រុក​ព្រះនេត្រព្រះ ជន់​លិច​ធ្ងន់ធ្ងរ​ជាង​គេ។ លើស​ពី​នេះ​ទៀត នៅ​រដូវប្រាំង​អាកាសធាតុ​ក្តៅ​ហួតហែង​គ្មាន​ភ្លៀង រីឯ​រដូវវស្សា​វិញ​ទឹកជន់​លិច​ស្រូវវស្សា​មិន​ងាយ​ស្រក...

ក្រុម​សហជីព៖ ការ​ដំឡើង​ប្រាក់ឈ្នួល​២​ដុល្លារ​មិន​អាច​ធ្វើ​ឱ្យ​កម្មករ​រស់នៅ​ប្រកប​ដោយ​សេចក្តី​ថ្លៃថ្នូរ​ក្នុង​នាម​ជា​មនុស្ស​បាន​ទេ

ក្រុម​សហជីព​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិ​ការងារ​ជាច្រើន បាន​សម្ដែង​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​បាន​ដំឡើង​ប្រាក់ឈ្នួល​ត្រឹមតែ ២​ដុល្លារ​អាមេរិក​សម្រាប់​ឆ្នាំ​២០២២ ដល់​កម្មករ​និយោជិត ថា​ជា​ចំនួន​ទឹកប្រាក់​ដែល​មិន​អាច​ធ្វើ​ឱ្យ​កម្មករ​រស់នៅ​ប្រកប​ដោយ​សេចក្តី​ថ្លៃថ្នូរ​ក្នុង​នាម​ជា​មនុស្ស​បាន​ទេ។ ការ​លើកឡើង​របស់​តំណាង​សហជីព​ទាំងនេះ ធ្វើឡើង​បន្ទាប់ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្តី​ប្រកាស​ដំឡើង​ប្រាក់ឈ្នួល​ដល់​កម្មករ​និយោជិត​ផ្នែក​វាយនភណ្ឌ​កាត់ដេរ​ចំនួន ២​ដុល្លារ​អាមេរិក​សម្រាប់​ឆ្នាំ​២០២២ កាលពី​ចុង​ខែ​កញ្ញា ឆ្នាំ​២០២១ កន្លងទៅ​នេះ។ តំណាង​ចលនា​សហជីព​ឯករាជ្យ​ជាច្រើន​នៅ​កម្ពុជា...

អ្នក​ឃ្លាំមើល​ដាក់​ការ​សង្ស័យ​លើ​កាស៊ីណូ​ហ្គេម​អនឡាញ​ខុស​ច្បាប់​ថា​អាច​ជាប់​ពាក់ព័ន្ធ​អាជ្ញាធរ​មូលដ្ឋាន

អ្នក​ឃ្លាំមើល​សិទ្ធិ​ការងារ​សង្ស័យ​ថា ការ​បើក​កាស៊ីណូ​ហ្គេម​អនឡាញ​ខុស​ច្បាប់ ទំនង​អាច​នឹង​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បើក​ដៃ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន ទើប​កាស៊ីណូ​ខុស​ច្បាប់​មួយ​នេះ​អាច​លាក់​បុគ្គលិក​ដល់​ទៅ​រាប់​រយ​នាក់​រហូត​ដល់​ទៅ​ជិត ២​ឆ្នាំ​ដោយ​ស្ងាត់​ឈឹង​បែប​នេះ។ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily បែប​នេះ...

មហាជន​រង់ចាំ​មើល​ចំណាត់ការ​លោក ហ៊ុន សែន លើ​ថ្នាក់​ដឹកនាំ​កំពូល​៣​រូប​នៅ​ខេត្ត​ព្រះសីហនុ​ដែល​អនុញ្ញាត​ឲ្យ​មាន​ល្បែង​អនឡាញ

ពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ ទាមទារ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី​ចាត់​វិធានការ​ផ្លូវច្បាប់​ចំពោះ​ថ្នាក់​ដឹកនាំ​ខេត្ត ៣​រូប គឺ​លោក គួច ចំរើន អភិបាល​ខេត្ត លោក ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត និង​លោក ហេង ប៊ុនទី...

ភាគី​ពាក់ព័ន្ធ​សម្រេច​ដំឡើង​ប្រាក់ឈ្នួល​កម្មករ​ចំនួន ២​ដុល្លារ​នៅ​ឆ្នាំ​២០២២

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឱ្យ​ដឹង​ថា ប្រាក់ឈ្នួល​កម្មករ​និយោជិត​ដំឡើង​បាន​តែ ២​ដុល្លារ​ប៉ុណ្ណោះ​នៅ​ឆ្នាំ​២០២២ ខាងមុខ​នេះ ដែល​ធ្វើ​ឲ្យ​ប្រាក់ឈ្នួល​គោល​របស់​កម្មករ​កើន​ពី​ចំនួន ១៩២​ដុល្លារ​ក្នុង​មួយ​ខែ​នៅ​ឆ្នាំ​២០២១ ដល់ ១៩៤​ដុល្លារ​ក្នុង​មួយ​ខែ​នៅ​ឆ្នាំ​២០២២។ ការ​ប្រកាស​ប្រាក់ឈ្នួល​កម្មករ​នៅ​ថ្ងៃ​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា​បាន​ជួប​ចរចា​ត្រីភាគី​ជា​លើក​ទី​ពីរ ដោយ​បោះឆ្នោត​ជ្រើសរើស​យក​តួលេខ​ចុងក្រោយ​សម្រាប់​ការ​ដំឡើង​ប្រាក់ឈ្នួល​គោល​របស់​កម្មករ​ឆ្នាំ​២០២២ ខាងមុខ​នេះ។ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ...

កម្មករ​រោងចក្រ​មួយ​ចំនួន​នាំគ្នា​ធ្វើ​យុទ្ធនាការ​ទាមទារ​ប្រាក់ឈ្នួល ២១៤​ដុល្លារ​សម្រាប់​ឆ្នាំ​២០២២

កម្មករ​កម្មការិនី​រោងចក្រ​មួយ​ចំនួន បាន​នាំគ្នា​ធ្វើ​យុទ្ធនាការ​លើ​បណ្ដាញ​សង្គម​ដើម្បី​ទាមទារ​ប្រាក់ឈ្នួល​ចំនួន ២១៤​ដុល្លារ សម្រាប់​ឆ្នាំ​២០២២ ខាងមុខ​នេះ។ ការ​ធ្វើ​យុទ្ធនាការ​របស់​កម្មករ ធ្វើឡើង​បន្ទាប់ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ គ្រោង​បោះឆ្នោត​ជ្រើសរើស​យក​តួលេខ​ចុងក្រោយ​សម្រាប់​ការ​ដំឡើង​ប្រាក់ឈ្នួល​គោល​ដល់​កម្មករ​ឆ្នាំ​២០២២ នៅ​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ក្រោយ​ភាគី​ពាក់ព័ន្ធ​ធ្វើការ​ចរចា​មិន​ត្រូវ​គ្នា​កាលពី​សប្ដាហ៍​មុន។ បើ​តាម​គណនី​ឈ្មោះ សា រ៉ាន់ ឈ្មោះ...

អ្នក​ឃ្លាំមើល​ថា​ការ​ចូលរួម​ទប់ស្កាត់​គ្រឿងញៀន​ពី​ក្រសួង​ពាក់ព័ន្ធ​មិន​គួរ​ធ្វើ​តែ​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​ឡើយ

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ចុះផ្សាយ​ជា​រៀងរាល់​ថ្ងៃ​ដោយ​បង្ហាញ​ពី​សមត្ថកិច្ច​ឃាត់​បាន​ខ្លួន​អ្នក​ប្រើប្រាស់ និង​លក់ដូរ​គ្រឿងញៀន​ចន្លោះ ១០​នាក់​ក្នុង​មួយ​ថ្ងៃ​នៅ​ទូទាំង​ប្រទេស ដែល​ភាគច្រើន​សុទ្ធសឹងតែ​ជា​យុវជន។ នា​ពេល​ថ្មីៗ​នេះ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​ស្នើ​ទៅ​រដ្ឋមន្ត្រី ៥​រូប​ឱ្យ​ជួយ​ផ្សាយ​សារ​ទប់ស្កាត់​គ្រឿងញៀន​ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខ​នេះ ប៉ុន្តែ​អ្នក​ឃ្លាំមើល​លើកឡើង​ថា ការ​ផ្សាយ​សារ​ទប់ស្កាត់​គ្រឿងញៀន​មិន​គួរ​ធ្វើ​តែ​អំឡុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​នោះ​ទេ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​គណបក្ស​នយោបាយ យល់ថា ការ​ដាក់​សំណើ​របស់​អាជ្ញាធរ​ទៅ​ក្រសួង​ចំនួន​៥ ឱ្យ​ជួយ​ទប់ស្កាត់​គ្រឿងញៀន​មិន​គួរ​ធ្វើ​តែ​ក្នុង​អំឡុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​ឡើយ...

ព័ត៌មានថ្មីៗ