31 C
Phnom Penh

CATEGORY

សិទ្ធិមនុស្ស

ក្រុម​សិទ្ធិមនុស្ស​ក្នុង​ស្រុក​អះអាង​ថា​ការ​អនុវត្ត​ច្បាប់​របស់​កម្ពុជា​លម្អៀង​ទៅ​រក​គណបក្ស​កាន់​អំណាច

ក្រុម​អ្នក​ឃ្លាំមើល​ការ​អនុវត្ត​សិទ្ធិមនុស្ស​នៅ​កម្ពុជា រិះគន់​ថា ការ​អនុវត្ត​ច្បាប់​របស់​កម្ពុជា​ហាក់​មាន​ភាព​លម្អៀង​ទៅ​រក​គណបក្ស​កាន់​អំណាច ដែល​បង្ហាញ​ឲ្យ​ឃើញ​តាមរយៈ​នៃ​ការ​ធ្វើ​ទុក្ខបុកម្នេញ និង​ចាប់​ខ្លួន​តែ​អ្នក​រិះគន់​រដ្ឋាភិបាល ដូចជា​សកម្មជន​បក្ស​ជំទាស់ និង​សកម្មជន​សង្គម​ជាដើម។ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily...

អ្នក​វិភាគ៖ ការ​ចូលរួម​ពី​យុវជន​ដើម្បី​កិច្ចការ​សង្គម​មិន​ខ្វះ​ទេ ប៉ុន្តែ​ខ្វះ​ការ​ស្វាគមន៍​ពី​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​រិះគន់​ថា សកម្មភាព​ចូលរួម​របស់​យុវជន​នៅ​កម្ពុជា​ដើម្បី​កិច្ចការ​សង្គម​ជាតិ ដោយ​ការ​ប្រើប្រាស់​សេរីភាព​បញ្ចេញ​មតិ​នោះ គឺ​ពិតជា​មិន​ខ្វះ​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​កំពុង​ខ្វះ​ពិតប្រាកដ​នោះ គឺ​ការ​ទទួល​ស្វាគមន៍​ពី​មន្ត្រី​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ពួកគេ​ចូលរួម​កសាង​សង្គម​ជាតិ ឬ​ក៏​អត់​ប៉ុណ្ណោះ។ អ្នកវិភាគ​នយោបាយ​និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​នេះ​ថា...

អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​រិះគន់​ការ​ធ្វើ​នយោបាយ​ផ្ដាច់មុខ​របស់​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ឱ្យ​ធ្លាក់​ចុះ​គុណភាព​ប្រជាធិបតេយ្យ

អ្នក​ជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ បាន​រិះគន់​ថា ការ​ធ្វើ​នយោបាយ​ផ្ដាច់មុខ​របស់​រដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ការ​ធ្លាក់​ចុះ​នូវ​គុណភាព​នៃ​របប​ប្រជាធិបតេយ្យ​ដែល​បាន​ជះ​ឥទ្ធិពល​អាក្រក់​យ៉ាង​ខ្លាំង​លើ​ការ​អនុវត្ត​ច្បាប់​ផ្សេងៗ​ហួស​ហេតុ ដូចជា​ការ​អនុវត្ត​ច្បាប់​ក្រមព្រហ្មទណ្ឌ ជាដើម។ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ប្រចាំ​នៅ​កម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) បាន​បញ្ចេញ​របាយការណ៍​លើកដំបូង​ស្ដីពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​នេះ​ថា...

សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ដែល​រង​ការ​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌

ដើម​សប្តាហ៍​នេះ គឺជា​យុទ្ធនាការ​លើក​ទី​៨​ហើយ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស អំពាវនាវ​សុំ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​សកម្មជន​បរិស្ថាន សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​អ្នកទោស​មនសិការ​ដទៃ​ទៀត​ដែល​រង​ការ​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌​នា​ពេល​កន្លងមក។ ក្រុម​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ជាច្រើន បាន​នាំគ្នា​បង្ហោះ​សារ​អំពាវនាវ​យ៉ាង​ព្រោងព្រាត​លើ​ទំព័រ Facebook របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២៧ ខែ​កញ្ញា បង្ហាញ​ការ​សោកស្តាយ​ចំពោះ​សកម្មភាព​របស់​សកម្មជន​សង្គម​ដើម្បី​កម្ពុជា ដែល​មិន​សូវ​ទទួល​បាន​ការ​គាំទ្រ យកចិត្ត​ទុកដាក់ និង​លើក​ទឹកចិត្ត​ពី​អាជ្ញាធរ​រដ្ឋ ផ្ទុយទៅវិញ...

លោក ហ៊ុន សែន៖ សិទ្ធិ​ជា​អាទិភាព​សម្រាប់​កម្ពុជា​គឺ​មាន​តែ​សិទ្ធិ​រស់រាន​មាន​ជីវិត ប៉ុន្តែ​អ្នក​ឃ្លាំមើល​ថា​នៅ​មាន​សិទ្ធិ​ច្រើន​ទៀត

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ថា​សិទ្ធិ​ជា​អាទិភាព​សម្រាប់​កម្ពុជា គឺ​មាន​តែ​សិទ្ធិ​រស់រាន​មាន​ជីវិត ប៉ុន្តែ​អ្នក​ឃ្លាំមើល​ថា​នៅ​មាន​សិទ្ធិ​ច្រើន​ទៀត

ក្រុម​សិទ្ធិមនុស្ស៖ ការ​សហការ​គ្នា​ហាមឃាត់​ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ថៃ​ជា​ការ​រំលោភ​ច្បាប់

មន្ត្រី​សង្គម​ស៊ីវិល​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ប្រតិកម្ម​ថា ប្រសិនបើ​មន្ត្រី​ជាន់ខ្ពស់​របស់​កម្ពុជា និង​រដ្ឋមន្ត្រី​ថៃ ពិតជា​សហការ​គ្នា​ទប់ស្កាត់​ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស​ថៃ មែន​នោះ វា​គឺជា​ទង្វើ​រំលោភ​ច្បាប់​យ៉ាង​ធ្ងន់ធ្ងរ ហើយ​ជាង​នេះ​ទៀត វា​ក៏​បង្ហាញ​នូវ​រូបភាព​ដ៏​អាក្រក់​ចំពោះ​ការ​រំលោភ​សិទ្ធិ​ពលរដ្ឋ​ផង​ដែរ​ក្នុង​នាម​ជា​ប្រទេស​ប្រកាន់​របប​លទ្ធិប្រជាធិបតេយ្យ។ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The...

ក្រុម​អាជ្ញាធរ​សន្តិសុខ​ខណ្ឌ​ដូនពេញ​រារាំង​ក្រុម «ស្ត្រី​ថ្ងៃ​សុក្រ» តវ៉ា​នៅ​មុខ​ស្ថានទូត​អាមេរិក

ក្រុម​អាជ្ញាធរ​សន្តិសុខ​របស់​ខណ្ឌ​ដូនពេញ បាន​រារាំង​ក្រុម «ស្ត្រី​ថ្ងៃ​សុក្រ» តវ៉ា​នៅ​មុខ​ស្ថានទូត​អាមេរិក នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០២១ ដោយ​លើក​ហេតុផល​ថា សម័យ Covid-19 អាជ្ញាធរ​ហាម​ការ​ជួបជុំ​គ្នា។ ក្រុម «ស្ត្រី​ថ្ងៃ​សុក្រ» ជា​ក្រុម​ដែល​ភាគច្រើន​ជា​ភរិយា និង​កូន​របស់​អតីត​មន្ត្រី...

ក្រុម​សិទ្ធិមនុស្ស​ទាមទារ​ឲ្យ​មាន​ការ​ទទួល​ខុសត្រូវ​ផ្នែក​ច្បាប់​ករណី​សមត្ថកិច្ច​ប្រើ​ហិង្សា​ធ្ងន់ធ្ងរ​លើ​ស្ត្រី​ជា​អ្នក​ធ្វើ​ដំណើរ

ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៅ​កម្ពុជា អះអាង​ថា ករណី​ប្រើ​អំពើ​ហិង្សា​ធ្ងន់ធ្ងរ​លើ​អ្នក​ធ្វើ​ដំណើរ​ជា​ស្ត្រី​ពី​សំណាក់​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក ដែល​បណ្តាល​ឱ្យ​របួស​ធ្ងន់ធ្ងរ​នោះ ថា​ត្រូវតែ​កែលំអ​ក្រុម​មន្ត្រី​ទាំងនោះ​ជាបន្ទាន់ និង​មាន​វិធានការ​ផ្លូវច្បាប់​ជាក់លាក់​ដើម្បី​ធានា​ដល់​សុវត្ថិភាព​របស់​ពលរដ្ឋ​គ្រប់​រូប។ សារ​រិះគន់​របស់​អ្នកស្រី ចក់ សុភាព នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា CCHR ធ្វើ​ឡើង​បន្ទាប់ពី​មាន​ករណី​ហិង្សា​មួយ​កើតឡើង​លើ​ស្ត្រី​ខ្មែរ​ម្នាក់​ពី​សំណាក់​នគរបាល​ចរាចរណ៍ ដែល​បាន​ដាក់​ពង្រាយ​កម្លាំង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដើម្បី​ត្រួតពិនិត្យ​ការ​បើកបរ​ខុស​បច្ចេកទេស​កាលពី​ពេល​ថ្មីៗ​នេះ។ អ្នកស្រី ចក់...

អ្នក​ឃ្លាំមើល៖ រដ្ឋាភិបាល​គួរ​ប្រគល់​សិទ្ធិ​ឲ្យ​លោក រ៉ុង ឈុន អាច​សម្រេច​វះកាត់​ភ្នែក​ដោយ​ខ្លួន​លោក

ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា លើកឡើង​ថា ការ​សម្រេច​វះកាត់​ព្យាបាល​ភ្នែក​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ពី​សំណាក់​អគ្គនាយកដ្ឋាន​ពន្ធនាគារ គឺ​ក្នុង​ចេតនា​ដើម្បី​បង្ហាញ​ពី​ការ​យកចិត្ត​ទុកដាក់​លើ​អ្នក​ជាប់ឃុំ​នៅ​កម្ពុជា ប៉ុន្តែ​ការ​យកចិត្ត​ទុកដាក់​នេះ​មិន​ត្រូវ​ធ្វើ​ឡើង​ដោយ​មិន​ពិគ្រោះ​យោបល់​ជាមួយ​នឹង​សាច់ញាតិ​របស់​លោក​នោះ​ទេ។ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន...

ក្រុម​សង្គម​ស៊ីវិល​ធ្វើ​យុទ្ធនាការ​លើក​ទី​៥​សុំ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​សកម្មជន​បរិស្ថាន​និង​សិទ្ធិមនុស្ស

អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​ដែល​ធ្វើការ​លើ​វិស័យ​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា បន្ត​ធ្វើ​យុទ្ធនាការ​រួម​គ្នា​ជា​លើក​ទី​៥ ហើយ ដើម្បី​សុំ​ឱ្យ​ដោះលែង​សកម្មជន​បរិស្ថាន និង​អ្នក​ការពារ​សិទ្ធិមនុស្ស​ដែល​ត្រូវ​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន​កន្លងមក ដោយ​ផ្តល់​យុត្តិធម៌ និង​សេរីភាព​ជូន​ពួកគេ​វិញ។ អង្គការ​សង្គម​ស៊ីវិល និង​សមាគម​នានា​នៅ​កម្ពុជា បាន​ប្រកាស​យុទ្ធនាការ​លើ​បណ្ដាញ​សង្គម Facebook នៅ​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០២១ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​សកម្មជន​បរិស្ថាន...

ព័ត៌មានថ្មីៗ