31 C
Phnom Penh

CATEGORY

អំពើ​ពុករលួយ

ក្រុម​គ្រូពេទ្យ​ចាក់​វ៉ាក់សាំង​កូវីដ​កុមារ​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន​សែនសុខ​រង​ការ​ចោទ​ថា​យក​លុយ​ជា​សាធារណៈ

អាណាព្យាបាល​មួយ​ចំនួន​បាន​ចោទ​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ ថា​បាន​ឃុបឃិត​គ្នា​បង្កើត​កម្មវិធី​ប្រមូល​លុយ​ពី​អាណាព្យាបាល​ជា​សាធារណៈ លើ​សេវា​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ Covid-19 ដល់​កុមារ ដែល​ប្រាសចាក​ពី​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល។ អាណាព្យាបាល​ម្នាក់​មាន​វ័យ​ជាង ៥០​ឆ្នាំ រស់នៅ​ខណ្ឌ​សែនសុខ ដែល​នាំ​កូនស្រី​ទៅ​ចាក់​វ៉ាក់សាំង បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily...

បែក​ធ្លាយ​មេដឹកនាំ​កំពូលៗ​មាន​ប្រាក់​វាល់​លាន​យក​ទៅ​លាក់​នៅ​ដែន​កោះ​សាយប្រឹស​នៃ​ទ្វីប​អឺរ៉ុប​ក្នុង​នោះ​មាន​ទាំង​លោក ហ៊ុន សែន

ក្រុមហ៊ុន​មេធាវី​ដែល​បង្កើត​ដោយ​ប្រធានាធិបតី​នៃ​ប្រទេស​ដែន​កោះ​សាយប្រឹស (Cyprus) ត្រូវ​បាន​ចោទ​ថា​បាន​ជួយ​លាក់​ទ្រព្យសម្បត្តិ​របស់​ពួក​មន្ត្រី​ធំៗ​ពុករលួយ​នៃ​បណ្ដា​ប្រទេស​មួយ​ចំនួន ដែល​ឈរ​ក្រោម​ផ្លាក​នៃ​ក្រុមហ៊ុន​ក្លែងក្លាយ​មួយ​ចំនួន​មាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ យក​មក​លាក់​ទុក​នៅ​ក្នុង​ដែន​កោះ​មួយ​នេះ។ សាយប្រឹស ជា​ប្រទេស​មួយ​នៅ​ក្នុង​ទ្វីប​អឺរ៉ុប ហើយ​ក៏​ជា​ប្រទេស​មួយ​នៃ​សហភាព​អឺរ៉ុប ២៧​ប្រទេស​ផង​ដែរ។ ដែន​កោះ​មួយ​នេះ​មាន​ប្រវត្តិ​ជា​រដ្ឋាភិបាល​ផ្ដល់​សិទ្ធិ​រស់នៅ​ដល់​បណ្ដាជន​ទាំងឡាយ​ណា​ដែល​មាន​ប្រាក់​ស្ដុកស្ដម្ភ​មក​រស់នៅ​ក្នុង​ប្រទេស​នេះ ជាមួយ​នឹង​ការ​បង់​ប្រាក់​ធានា​ការ​រស់នៅ​រាប់​រយ​លាន​ដុល្លារ។ ឯកសារ​ចំនួន ១២​លាន​របស់​សមាគម​អ្នក​សារព័ត៌មាន​អន្តរជាតិ​ដែល​ហៅថា Pandora Papers រក​ឃើញ​មេដឹកនាំ...

បណ្ឌិត សុខ ទូច៖ សេចក្តី​ព្រាង​ច្បាប់​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​កម្ពុជា​នឹង​ជាប់​គាំង​មិន​អាច​ក្លាយ​ជា​ច្បាប់​បាន​ទេ

មន្ត្រី​ជាន់ខ្ពស់​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា អះអាង​ថា សេចក្តី​ព្រាង​ច្បាប់​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា ឆ្នាំ​២០២១ ឬ Cambodia Democracy Act នឹង​ជាប់​គាំង​មិន​អាច​ក្លាយ​ជា​ច្បាប់​បាន​ទេ ខណៈ​អ្នក​ឃ្លាំមើល​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​ជួល​ក្រុមហ៊ុន​ច្បាប់​អាមេរិក​ឱ្យ​ជួយ​បង្អាក់​ដំណើរការ​នៃ​ច្បាប់​នេះ ប៉ុន្តែ​វិធី​នេះ​មិន​គ្រប់គ្រាន់​សម្រាប់​ទប់ស្កាត់​ច្បាប់​នេះ​មិន​ឱ្យ​ចេញ​បាន​នោះ​ទេ។ ប្រធាន​រាជបណ្ឌិត្យសភា បណ្ឌិត សុខ...

មន្ត្រី​នគរបាល​ប្តឹង​លោក​ផ្កាយ​៣ និង​បក្ខពួក​ទៅ​លោក ហ៊ុន សែន ថា​យក​កន្លែង​ធ្វើការ​សម្រាប់​ជួបជុំ​ផឹកស៊ី​និង​ច្រៀង​ឡូឡា

អគ្គស្នងការ​រង​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក ឆាយ គឹមខឿន ធ្វើ​លិខិត​សរសេរ​ស្នើ​លោក សេង យូអ៊ាន់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ​នៃ​ក្រសួង​មហាផ្ទៃ ឲ្យ​មាន​ចំណាត់ការ​ផ្លូវច្បាប់​ទៅលើ​ឧត្តមសេនីយ៍ឯក វ៉ា វិចិត្រា និង​បក្ខពួក ដែល​បាន​នាំគ្នា​ប្រមូល​ផ្តុំ​ផឹកស៊ី​ច្រៀង​រាំ​បង្ក​សំឡេង​រំខាន​នៅ​ក្នុង​អង្គភាព​របស់​ខ្លួន...

ក្រសួង​រ៉ែ​និង​ថាមពល៖ អាជ្ញាធរ​ឥណ្ឌូនេស៊ី​ចាប់​ក្រុម​នាវិក​និង​នាវា​ពាក់ព័ន្ធ​នឹង​បទល្មើស​លួច​ប្រេង​នៅ​កម្ពុជា

ក្រសួង​រ៉ែ និង​ថាមពល បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឲ្យ​ដឹង​ថា អាជ្ញាធរ​ឥណ្ឌូនេស៊ី បាន​ចាប់​ខ្លួន​ក្រុម​នាវិក និង​នាវា​ពាក់ព័ន្ធ​នឹង​បទល្មើស​លួច​ប្រេង​នៅ​កម្ពុជា នៅ​ក្នុង​ទឹកដី​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០២១ កន្លងមក​នេះ​ដោយ​មាន​ការ​សហការ​គ្នា​ល្អ។ ប្រភព​ដដែល​បញ្ជាក់​ទៀត​ថា អាជ្ញាធរ​ឥណ្ឌូនេស៊ី...

អ្នក​ឃ្លាំមើល៖ អាជ្ញាធរ​ត្រូវតែ​ស៊ើបអង្កេត​លើ​ភាព​មិន​ប្រក្រតី​នៅ​មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ Covid-19 អូឡាំពិក

ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៅ​កម្ពុជា លើកឡើង​ថា ភាព​មិន​ប្រក្រតី​នៅ​មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ Covid-19 អូឡាំពិក ត្រូវ​បាន​ពលរដ្ឋ​រិះគន់​ជាបន្តបន្ទាប់​កន្លងមក ប៉ុន្តែ​ដើម្បី​ឱ្យ​ជាក់ច្បាស់ និង​ចៀសវាង​ការ​ចោទប្រកាន់ និង​ការ​ប្រកែក​ដោះសា ដូច្នេះ​អាជ្ញាធរ​ត្រូវតែ​បើក​ការ​ស៊ើបអង្កេត​ឱ្យ​បាន​ច្បាស់លាស់​លើ​ករណី​នេះ។ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា...

សមត្ថកិច្ច​ចរាចរណ៍​ផ្លូវ​គោក​ប្រតិកម្ម​នឹង The Cambodia Daily ផ្សាយ​ពី​ការ​ផាក​ពិន័យ​ដើម្បី​រក​លុយ​ចូល​ហោប៉ៅ​ជាជាង​ពង្រឹង​ច្បាប់​ចរាចរណ៍

អ្នក​នាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បដិសេធ​ព័ត៌មាន​ដែល The Cambodia Daily បាន​ចុះផ្សាយ​ថា សកម្មភាព​សមត្ថកិច្ច​នគរបាល​ដាក់​ពង្រាយ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​កម្ពុជា ធ្វើឡើង​ដើម្បី​រក​ប្រាក់​ចំណូល​ចូល​ហោប៉ៅ ជាជាង​ការ​ចុះ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ឲ្យ​មាន​ប្រសិទ្ធភាព។ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​សរសេរ​លើ​បណ្ដាញ​សង្គម Facebook របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ដោយ​ភ្ជាប់​រូបភាព...

ពលរដ្ឋ​រិះគន់​ការ​ដាក់​គោលដៅ​ត្រួតពិនិត្យ​ចរាចរណ៍​ថា​ជា​ការ​រក​ប្រាក់ចំណូល​ជាជាង​អនុវត្ត​ច្បាប់​អំឡុង​វិបត្តិ​កូវីដ-១៩

មន្ត្រី​រាជការ​ថ្នាក់​ទាប និង​សាធារណជន​សម្ដែង​ការ​ហួសចិត្ត​កាលបើ​ពិនិត្យ​ឃើញ​ថា សកម្មភាព​របស់​សមត្ថកិច្ច​នគរបាល​ដែល​ដាក់​ពង្រាយ​ការ​ត្រួតពិនិត្យ និង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​ទូទាំង​ប្រទេស​កម្ពុជា ជាពិសេស​នៅ​រាជធានី​ភ្នំពេញ​រាល់​ថ្ងៃ​នេះ ធ្វើឡើង​តែ​ដើម្បី​រក​ប្រាក់ចំណូល​ចូល​ហោប៉ៅ ជាជាង​ការ​ចុះ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យ​មាន​ប្រសិទ្ធភាព។ មន្ត្រី​រាជការ និង​ពលរដ្ឋ​មួយ​ចំនួន​បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily តាម Messenger Facebook...

ក្រុម​ឈ្មួញ​ចោទ​ប្រធាន​គយ​ចល័ត​តំបន់​៣ និង​បក្ខពួក​ថា​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​ដឹកជញ្ជូន​ទំនិញ

មេ​ឈ្មួញ​ប្រកប​របរ​រកស៊ី​ដឹក​ទំនិញ​ឆ្លងកាត់​តាម​ផ្លូវ​ជាតិ​លេខ​៤៨ ផ្លូវ​ជាតិ​លេខ​៣ និង​ផ្លូវ​ជាតិ​លេខ​៤ ជាដើម ចោទ​លោក នុត លីឆូយ ប្រធាន​ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់​ពន្ធ​តំបន់​៣ ដែល​ទទួល​បន្ទុក ៥​ខេត្ត រួម​មាន​ខេត្ត​កោះកុង ព្រះសីហនុ កំពត...

អ្នក​ឃ្លាំមើល​ថា​ការ​ចូលរួម​ទប់ស្កាត់​គ្រឿងញៀន​ពី​ក្រសួង​ពាក់ព័ន្ធ​មិន​គួរ​ធ្វើ​តែ​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​ឡើយ

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ចុះផ្សាយ​ជា​រៀងរាល់​ថ្ងៃ​ដោយ​បង្ហាញ​ពី​សមត្ថកិច្ច​ឃាត់​បាន​ខ្លួន​អ្នក​ប្រើប្រាស់ និង​លក់ដូរ​គ្រឿងញៀន​ចន្លោះ ១០​នាក់​ក្នុង​មួយ​ថ្ងៃ​នៅ​ទូទាំង​ប្រទេស ដែល​ភាគច្រើន​សុទ្ធសឹងតែ​ជា​យុវជន។ នា​ពេល​ថ្មីៗ​នេះ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​ស្នើ​ទៅ​រដ្ឋមន្ត្រី ៥​រូប​ឱ្យ​ជួយ​ផ្សាយ​សារ​ទប់ស្កាត់​គ្រឿងញៀន​ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខ​នេះ ប៉ុន្តែ​អ្នក​ឃ្លាំមើល​លើកឡើង​ថា ការ​ផ្សាយ​សារ​ទប់ស្កាត់​គ្រឿងញៀន​មិន​គួរ​ធ្វើ​តែ​អំឡុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​នោះ​ទេ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​គណបក្ស​នយោបាយ យល់ថា ការ​ដាក់​សំណើ​របស់​អាជ្ញាធរ​ទៅ​ក្រសួង​ចំនួន​៥ ឱ្យ​ជួយ​ទប់ស្កាត់​គ្រឿងញៀន​មិន​គួរ​ធ្វើ​តែ​ក្នុង​អំឡុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​ឡើយ...

ព័ត៌មានថ្មីៗ