26.5 C
Phnom Penh

CATEGORY

សេដ្ឋកិច្ច

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​២០២១​មាន​កម្រិត​ត្រឹមតែ ១,៩% ប៉ុណ្ណោះ

ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​២០២១ មាន​កម្រិត​ត្រឹម​តែ ១,៩​ភាគរយ​ប៉ុណ្ណោះ ខណៈ​ឆ្នាំ​២០២២ នឹង​ងើប​ឡើង​វិញ​ក្នុង​អត្រា​កំណើន ៥,៥% ប៉ុន្តែ​ការ​ព្យាករ​នេះ​គឺ​ផ្ទុយពី​ការ​រំពឹង​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​ថា​សេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​ឡើង​រហូត​ដល់ ២,៥% ក្នុង​ឆ្នាំ​២០២១ នេះ។ ធនាគារ​អភិវឌ្ឍន៍​អាស៊ី...

អ្នក​ឃ្លាំមើល៖ បើ​មេដឹកនាំ​ខ្មែរ​មាន​សមត្ថភាព នោះ​នឹង​អាច​មាន​រោងចក្រ​កែច្នៃ​ផលិតផល​កសិកម្ម​ដោយ​ខ្លួនឯង

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក រិះគន់​ថា បើ​លោក ហ៊ុន សែន មាន​ឧត្តមគតិ​ជាតិ​ពិតប្រាកដ និង​មាន​សមត្ថភាព​ដឹកនាំ​មែន​នោះ ម្ល៉េះ​កម្ពុជា​មាន​រោងចក្រ​កែច្នៃ​ផ្លែឈើ​កំប៉ុង និង​រោងចក្រ​កែច្នៃ​ផលិតផល​កសិកម្ម​ផ្សេង​ទៀត​នៅ​ក្នុង​ស្រុក ដើម្បី​បញ្ចេញ​ទៅ​លក់​នៅ​ទីផ្សារ​បរទេស​ជាក់​ជាមិនខាន​ក្នុង​រយៈពេល​កាន់​អំណាច​ជាង ៤០​ឆ្នាំ​របស់​គាត់​មក​នេះ។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក...

ក្រុម​មន្ត្រី​គយ​ចោទ​ប្រធាន​ស្នាក់ការ​ច្រក​ទ្វារ​ព្រំដែន​ដូនរ័ត្ន​ថា​កាង​បទល្មើស​ជ័រកៅស៊ូ​ឆ្លងដែន​ទៅ​វៀតណាម

មន្ត្រី​គយ​ចល័ត​ប្រចាំ​ខេត្ត​ត្បូងឃ្មុំ បាន​អះអាង​ថា រាល់ថ្ងៃ​នេះ​ទំនិញ​ខុសច្បាប់​ជាច្រើន​ប្រភេទ​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ហាមឃាត់​មិន​ឲ្យ​នាំចេញ​ទៅ​ក្រៅ​ប្រទេស បែរជា​ថ្នាក់​ដឹកនាំ​ប្រចាំ​ច្រក​ទ្វារ​ទ្វេភាគី​ដូនរ័ត្ន ស្ថិត​ក្នុង​ឃុំ​រូង ស្រុក​មេមត់ បើកដៃ​ឲ្យ​ឈ្មួញ​នាំចេញ​ទំនិញ​ជាច្រើន​ប្រភេទ​យ៉ាង​អនាធិបតេយ្យ​ទៅវិញ។ ប្រភព​ដដែល​បាន​ចោទ​លោក ស៊្រុន ណាត ជា​ប្រធាន​ស្នាក់ការ​ច្រក​ទ្វារ​ដូនរ័ត្ន និង​លោក នូរ និច នាយ​នគរបាល​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​នេះ​ថា​ជា​អ្នក​កាង​ការពារ​ឈ្មួញ​ល្មើស​ទាំងនោះ...

GDP៖ ដើម្បី​កសាង​ប្រទេស​ឱ្យ​មាន​ភាព​សម្បូរ​សប្បាយ គឺ​ត្រូវ​ចាប់ផ្តើម​ពី​ការ​អភិវឌ្ឍ​នៅ​មូលដ្ឋាន

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) លើកឡើង​ថា ដើម្បី​កសាង​ប្រទេស​ជាតិ​ឲ្យ​មាន​ភាព​សម្បូរ​សប្បាយ​គ្រប់​ទីកន្លែង គឺ​ត្រូវ​ចាប់ផ្តើម​ការ​អភិវឌ្ឍ​នៅ​គ្រប់​ភូមិ-ឃុំ​ទាំងអស់ ដែល​ត្រូវ​មាន​មេភូមិ​ល្អ និង​មេឃុំ​ល្អ ដើម្បី​បំពេញ​ការងារ​បម្រើ​ពលរដ្ឋ​ដោយ​ស្មោះត្រង់។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia...

សម្ព័ន្ធ​សហគមន៍​កសិករ​ថា​បញ្ហា​ចម្បង​របស់​ពលរដ្ឋ​អំឡុង​វិបត្តិ​ជំងឺ​កូវីដ-១៩ គឺ​ការ​បាត់បង់​នូវ​ប្រាក់ចំណូល

ក្រុម​អ្នក​ឃ្លាំមើល​ខាង​វិស័យ​កសិកម្ម អះអាង​ថា បញ្ហា​ចម្បង​ដែល​ពលរដ្ឋ​កំពុង​ប្រឈម​ក្នុង​អំឡុង​ពេល​នៃ​ការ​រីក​រាលដាល​វិបត្តិ​ជំងឺ Covid-19 នេះ គឺ​ការ​បាត់បង់​នូវ​ប្រាក់ចំណូល ជាពិសេស​គឺ​មិន​មាន​លទ្ធភាព​សង​បំណុល​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ​តែម្តង។ ការ​អះអាង​នេះ ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​កំពុងតែ​រង​នូវ​ផល​ប៉ះពាល់​សេដ្ឋកិច្ច​គ្រួសារ​យ៉ាង​ធ្ងន់ធ្ងរ​ដោយសារ​ជំងឺ Covid-19 ក្នុង​រយៈពេល​ជិត ២​ឆ្នាំ​កន្លងមក​នេះ ដែល​បណ្តាល​ឲ្យ​ពួកគាត់​បាត់បង់​នូវ​ប្រាក់ចំណូល​ក្នុង​គ្រួសារ​ស្ទើរតែ​ទាំងស្រុង។ លោក ថេង...

ពលរដ្ឋ​ចោទ​សមត្ថកិច្ច​ចម្រុះ​នៅ​ច្រក​របៀង​ឫស្សី​បី​គុម្ព បើក​ដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​សត្វ​មាន់​ទា​ពី​វៀតណាម​ដោយ​ខុសច្បាប់

ពលរដ្ឋ​រស់នៅ​តាម​ព្រំដែន​កម្ពុជា-វៀតណាម បាន​ឲ្យ​ដឹង​ថា បទល្មើស​នាំចូល​សត្វ​មាន់​ទា និង​ផលិតផល​ពី​បក្សី​ចេញពី​ប្រទេស​វៀតណាម ចូល​មក​កម្ពុជា នៅ​ពេល​យប់ តាម​ច្រក​របៀង​ឫស្សី​បី​គុម្ព ស្ថិត​ក្នុង​ភូមិ​ជាវប្ដី ឃុំ​តាអូរ ស្រុក​គិរីវង់ ខេត្ត​តាកែវ បាន​ធ្វើ​សកម្មភាព​គគ្រឹកគគ្រេង​ដោយ​គ្មាន​សមត្ថកិច្ច​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ណាមួយ​ចេញ​មុខ​បង្ក្រាប​នោះ​ទេ។ ប្រភព​បញ្ជាក់​ថា បទល្មើស​នេះ​អាច​ធ្វើ​សកម្មភាព​ទៅ​បាន​ដោយសារ​សមត្ថកិច្ច​ចម្រុះ​ប្រចាំការ​នៅ​តាម​ច្រក​របៀង​ឫស្សី​បី​គុម្ព បាន​ត្រូវរ៉ូវ​គ្នា​ជាមួយ​ក្រុម​ឈ្មួញ...

តើ​អ្វី​ជា​ខ្លឹមសារ​ស៊ី​ជម្រៅ​នៅ​ពី​ក្រោយ​នៃ​កា​របើក​ពិធី​ប្រគល់​តំណក់ប្រេង​នៅ​វិមាន​ឈ្នះឈ្នះ?

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក​អះអាង​ថា ការ​បើក​ពិធី​ទទួល​តំណក់ប្រេង​នៅ​វិមាន​ឈ្នះ​ឈ្នះ គឺជា​អត្ថន័យ​នយោបាយ​មួយ​សម្រាប់​កម្ពុជា-វៀតណាម ផង​ដែរ​ថា កម្ពុជា នៅតែ​អាច​សម្បទាន​ភោគទ្រព្យ​របស់​ខ្លួន​បន្ថែម​ទៀត​តាមរយៈ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​ក្រុម​បក្ខ​សែស្រឡាយ​លោក ហ៊ុន សែន បើ​វៀតណាម នៅតែ​ជួយ​ជ្រោមជ្រែង​ឲ្យ​ពួកគេ​បន្ត​កាន់កាប់​អំណាច​បន្ថែម​ទៀត​នោះ។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត...

កម្ពុជា​ខកខាន​នាំ​ចេញ​ប្រេង​ឆៅ​ទៅ​ទីផ្សារ​អន្តរជាតិ​នៅ​ដំណាច់​ខែ​ឧសភា​មិន​ដូច​ការ​គ្រោងទុក

កម្ពុជា​បាន​ខកខាន និង​បន្ត​ពន្យារពេល​នាំ​ប្រេង​ឆៅ​របស់​ខ្លួន​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ដូច​តាម​ការ​គ្រោងទុក ថា​នឹង​នាំ​ចេញ​នៅ​ដំណាច់​ខែ​ឧសភា ឆ្នាំ​២០២១ នេះ ដោយសារ​ក្រុមហ៊ុន​នាំ​ចេញ​នៅ​មិនទាន់​បញ្ចប់​កាតព្វកិច្ច​របស់​ខ្លួន​នៅឡើយ។ លោក ជៀប សួរ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត​នៃ​ក្រសួង​រ៉ែ និង​ថាមពល បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​នៅ​ថ្ងៃ​ទី​០៣ ខែ​មិថុនា នេះ​ថា នា​ពេល​បច្ចុប្បន្ន...

ក្រុមហ៊ុន​​​​​​សហរដ្ឋ​​​អាេមរិកផ្តល់​​​ពិន្ទុ​​​ខុស​​​ៗគ្នា​​​ចំពោះ​​​បរិយាកាស​​​ធុរកិច្ច​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​

យោងតាមការស្ទាបស្ទង់មតិថ្មីមួយបានឱ្យដឹងថា ក្រុមហ៊ុនសហរដ្ឋអាមេរិកដែលកំពុងធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជាមានសុទិដ្ឋិនិយមចំពោះបរិយាកាសវិនិយោគជាទូទៅនៅក្នុងប្រទេសនេះ ប៉ុន្តែនៅមានការមិនពេញចិត្តចំពោះអំពើពុករលួយ រចនាសម្ព័ន្ធពន្ធដារ និងឥរិយាបថចំពោះសហរដ្ឋអាេមរិក ហើយអ្វីដែលជាបញ្ហាមិនពេញចិត្តមួយទៀតនោះ គឺពិបាករកកម្មករជំនាញដែលស៊ីថ្លៃថោក។ ធ្វើឡើងដោយសភាពាណិជ្ជកម្មសហរដ្ឋអាេមរិកកាលពីឆ្នាំមុននិងចេញនៅដើមខែនេះ ការស្ទាបស្ទង់មតិទស្សនវិស័យធុរកិច្ចអាស៊ានឆ្នាំ២០១៧ (2017 Asean Business Outlook Survey) ប្រមូលចម្លើយពីសមាជិកចំនួន២៦ក្នុងចំណោមសមាជិកចំនួន៩៨នៃក្រុមប្រឹក្សាធុរកិច្ចកម្ពុជា-អាេមរិក ហៅថា AmCham...

រដ្ឋាភិបាល​បដិសេធ​​ហេតុផល​​​នយោបាយ​​សម្រាប់​ការ​ស៊ើបអង្កេត​​ពន្ធ

កាលពីម្សិលមិញ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបដិសេធហេតុផលនយោបាយសម្រាប់ការស៊ើបអង្កេតអង្គការមិនមែនរដ្ឋាភិបាល និងស្ថាប័នសារព័ត៌មានទាក់ទិនការបង់ពន្ធដារ ដោយគូសបញ្ជាក់ថា ក្រុមហ៊ុនសហគ្រាសឯកជនក៏ស្ថិតក្រោមការស៊ើបអង្កេតដូចគ្នាដែរ។ ក្នុងរយៈពេលពីរសប្ដាហ៍មកនេះ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអះអាងថា ស្ថាប័នកាសែតខេមបូឌា ដេលី បានជំពាក់ប្រាក់ពន្ធដារមិនទាន់បង់រហូតដល់ទៅ៦,៣លានដុល្លារ បានស្នើសុំឱ្យក្រសួងព័ត៌មានស៊ើបអង្កេតការផ្ដល់អាជ្ញាប័ណ្ណដល់វិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) និងវិទ្យុាស៊ីសេរី (RFA)...

ព័ត៌មានថ្មីៗ