27 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

ក្រុមហ៊ុន​​ម៉ូប៊ីថែល និង​ស្មាត​​ប្រទាញ​ប្រទង់​គ្នា​ចំពោះ​តម្លៃ​សេវា​

ជាមួយ​នឹង​ការ​ប្រកួត​ប្រជែង​នៅ​ក្នុងទី​ផ្សារ​ទូរគមនាគមន៍​របស់​ប្រទេស​កម្ពុជា​ ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​ធំចំនួន​ពីរ​បាន​ប្រទាញ​ប្រទង់​គ្នា​ចំពោះ​បញ្ហា​តម្លៃ​សេវា​ហៅ​ចេញ​ ហើយ​កំពុង​មាន​ ការ​ខ្វែង​គំនិត​គ្នា​នៅ​ក្នុង​យុទ្ធសាស្ត្រ​ដែល​​ខ្លួន​កំពុង​​ប្រើ​ ដើម្បី​ទទួល​បាន​​ចំណែក​​​​​ទីផ្សារ​។ កាល​ពី​ថ្ងៃ​សុក្រ​បញ្ញត្តិករ​​ទូរគមនាគមន៍​កម្ពុជា បាន​ចេញ​បទ​បញ្ជាឲ្យ​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​គោរព​តាម​ច្បាប់​ឆ្នាំ​២០០៩​ ដែល​បាន​កំណត់​តម្លៃ​ហៅ​ចេញ​អប្បបរមា​។ ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​​ស្មាត​ (Smart) ដែល​​ក្រុមហ៊ុន​អាសៀតា គ្រុប ប៊ីអេចឌី (Axiata Group Bhd) នៅ​ក្នុង​​ប្រទេស​ម៉ាឡេស៊ី ជា​អ្នក​គ្រប់​គ្រង​ ​លើក​ឡើង​ថា​ ការ​សម្រេច​របស់​រដ្ឋាភិបាល​...

នាយិកា​សាលា​ជន​ជាតិ​​សិង្ហ​បុរី ម្នាក់​ត្រូវ​បាន​​គេ​សម្លាប់​យ៉ាង​ឃោរឃៅ​​នៅក្នុង​ខេត្តកំពង់​ស្ពឺ​

នគរបាល ​និង​​ស្ថាន​​ទូ​ត​សិង្ហបុរី​ប្រចាំ​​រាជ​ធា​នី​ភ្នំ​ពេញ​បា​ន​ឲ្យ​ដឹង​ថា ​​នាយិកាសាលា​​​ជន​ជាតិ​សិង្ហបុរី​​អា​យុ​​៥៥ឆ្នាំ​ម្នាក់​ ត្រូវ​បា​ន​​រក​ឃើញ​​​​​​ កា​ល​ពី​ម្សិល​មិញ​​ថា ត្រូ​វបា​ន​​គេ​សម្លាប់​​យ៉ាង​​ឃោរ​ឃៅ​​​នៅ​​ខេត្ត​កំ​ពង់​ស្ពឺ​ ​​ដែល​​ក្នុ​ង​ករណី​នេះ​គេ​មិន​ដឹង​មូល​ហេតុ​ ​និង​ស្គាល់​ជ​ន​​សង្ស័យ​ នៅ​ឡើយ​ទេ។ ​យោ​ង​តា​ម​​លោក ស៊ឹម សាម៉េត ​​អធិកា​រ​រង​នគរបាល​ស្រុក​​​បា​ន​ឲ្យ​ដឹង​ថា ​សាក​សព​ឈ្មោះវ៉េនឌី លីម (Wendy Lim) ត្រូវ​បា​ន​​គេ​​ប្រទះ​​ឃើញ​នៅ​កន្លែង​ស្នាក់​នៅ​របស់​គាត់​ក្នុ​ង​អនុវិទ្យា​ល័យ​​មួយ​ដែល​គ្រប់​គ្រង​ដោយអង​្គកា​រ​ក្រៅ​រដ្ឋា​​ភិ​បាល​គ្រីស្ទាន​​​នៅ​ក្នុង​ក្រុង​​ច្បារមន ​ដែល​​មាន​ស្ត្រី​រូប​​នេះ​​​​ជា​​នា​យិ​កា​​សាលា​។ ​លោក សាម៉េត ​​មាន​ប្រ​សាសន៍​​ថា​ សាកសព​​​ស្ត្រី​​សិង្ហ​បុ​រី​​នេះ​ ត្រូ​វ​បា​ន​​គេ​​រក​ឃើញ​​នៅ​ក្នុង​អគារ​សាលា​​រៀន​មួយ ​ដែល​សាង​សង់​បាន​មួ​យ​ផ្នែក​នៅ​វេលា​ម៉ោង​ប្រ​ហែល​៧​និង​៣០​នាទីព្រឹក​​ បន្ទាប់​ពី​សហ​ការី​​​របស់​​គាត់​​នៅ​សាលា​​រៀន​នេះ​ ​មាន​ការ​ព្រួយ​បារម្ភ​ ព្រោះ​មិន​ឃើញ​គាត់​មក​ធ្វើ​កា​រ​​នៅ​អគារ​ផ្សេង​ទៀត​របស់​សាលា​​នេះ ​នៅ​ចម្ងាយ​​ប្រ​ហែល​មួ​យ​គីឡូម៉ែត្រ​។ ​លោក​បានមាន​​ប្រ​សាស​ន៍​ថា “ បុគ្គលិក​​​របស់​គាត់​មិន​ឃើញ​គាត់​​មក​សាលា​​​ដូច​ធម្មតា​​​...

អឺរ៉ុបនឹងក្លាយ​ជា​ទីផ្សារ​នាំ​ចេញ​​ធំ​បំផុត​របស់​កម្ពុជា យ៉ាង​ឆាប់​រហ័ស

យោងតា​ម​តួលេខថ្មីបំផុតរបស់​សហ​ភាព​អឺរ៉ុប​ ដែលនិយាយអំពី​ពាណិជ្ជ​កម្ម​ ​បង្ហាញ​ថា ការ​នាំ​ចេញ​របស់ប្រទេស​កម្ពុជា ទៅកាន់​បណ្តា​ប្រទេសជា​សមាជិក​សហ​ភាព​អឺរ៉ុប ​(EU) បាន​កើន​ឡើង​ដល់​២,៣២​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ២០១២ គឺ​កើន​ឡើង​២៣​ភាគ​រយ​ បើ​ប្រៀប​ធៀប​ទៅ​នឹងឆ្នាំ២០១១។ តួលេខ​ដែលការិយាល័យ​ពាណិជ្ជកម្ម​របស់​គណៈ​កម្ម​ការ​អឺរ៉ុ​ប​ចេញផ្សាយជា​សាធារណៈ​នៅក្នុង​សប្តាហ៍​នេះ​ បានបង្ហាញ​ពី​​តួនាទី​ដ៏​មានសារៈសំខាន់​​របស់​តំបន់​នេះក្នុងនាម​ជា​ដៃ​គូ​ពាណិជ្ជ​កម្មជាមួយប្រទេស​កម្ពុជាដោយ​សារតែ​គម្រោង​ពាណិជ្ជ​កម្ម​របស់​សហ​ភាព​អឺរ៉ុប​ដែល​មាន​ឈ្មោះ​ថា ទំនិញ​គ្រប់​យ៉ាង​លើកលែង​តែ​អាវុធ (Everything But Arms) ដែល​អនុញ្ញាត​ឲ្យប្រទេស​កម្ពុជា និង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​រាប់​សិប​ទៀត​ អាច​នាំ​ចេញ​ទំនិញ​ភាគ​ច្រើន​ទៅ​កាន់​បណ្តា​ប្រទេស​ជា​សមា​ជិក​របស់សហភាពអឺរ៉ុប ដោយ មិន​ចាំ​បាច់​បង់​ពន្ធ។ យោងតាម​តួលេខ​នេះ​ បង្ហាញ​ថា ការ​នាំ​ចេញ​ទៅ​កាន់​សហ​ភាព​អឺរ៉ុប​បាន​កើន​ឡើង​រហូត​ដល់ទៅ​ទ្វេដង​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ការ​នាំ​ចេញ​ទៅ​កាន់​បណ្តា​ប្រទេស​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ផ្សេងៗ​ទៀត​របស់កម្ពុជា នា​ឆ្នាំ​២០១២។ ហើយ​សេដ្ឋ​វិទូជាច្រើន និយាយ​ថាវា​គ្មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះទេ ប្រសិ​ន​បើ​ការ​នាំ​ចេញ​ទៅ​សហភាព​អឺរ៉ុប​ក្នុង​​ពេល​ឆាប់ៗ នេះ​​មាន​ចំនួន​រហូត​ដល់​ទៅ​ពាក់​កណ្តាល​នៃ​ការ​នាំ​ចេញ​ទាំង​អស់​របស់​កម្ពុជា ដែល​ផលិត​ ផលភាគច្រើនជា​សម្លៀក​បំពាក់​។ យោងតាមតួលេខ​ពី​នាយក​ដ្ឋាន​កាំកុង​ត្រូលរបស់ក្រសួង​ពាណិជ្ជ​កម្ម​បានបង្ហាញ​ថា ក្នុង​ចំណោម​ទំនិញ​​មាន​តម្លៃ​ជា​ទឹក​ប្រាក់​៥,៤៩​ពាន់​លាន​ដុល្លារ​ដែល​កម្ពុជាបាន​នាំ​ចេញ​​ កាល​ពី​ឆ្នាំ​មុន ៤២ភាគ​រយ​ នៃការនាំ​ចេញ​ទៅ​កាន់សហ​ភាព​អឺរ៉ុប គឺកើន​ឡើង​ពី​៣៥​ភាគ​រយ​ក្នុង​ឆ្នាំ២០១១។...

​សត្វកណ្តុរមកពីទ្វីប​អាហ្រ្វិក​ នឹ​ង​ជួយ​អ្នក​ដោះ​មី​ន ​ដែល​​ កប់​ក្នុង​ដី​ នៅ​​ប្រទេ​ស​កម្ពុជា​

អស់​រយៈ​ពេល​ជា​ច្រើ​ន​ឆ្នាំ​​មក​ហើយ​ប្រតិ​បត្តិការ​​ដោ​ះ​មី​ន​នៅប្រទេស​កម្ពុជាត្រូវបាន អនុវត្ត ដោយ​​ក្រុ​មជ​ំ​នាញ​បោស​សម្អាត​មី​ន​ ដែលត្រូវរាវរក​គ្រាប់​មីន​​​ដោ​យ​ប្រើ​ឧប​ករណ៍ទំ​នើប​​​​​​។ ប៉ុន្តែ​នាពេលថ្មីៗនេះ សត្វ​កណ្តុរ​​មួ​យ​​ក្រុម​​ ដែល​ពូកែ​​ខាង​ហិត​ក្លិន​នឹងចូលធ្វើជា​ទាហាន​ឈរជើងនៅខ្សែ​​ត្រៀម​​​ជួរ​មុខ​ ដើម្បីដោះមីន​កប់​ក្នុងដី​​នៅ​ក្នុង​​​​​​​ប្រទេ​ស​​កម្ពុជា​។ ​កាលពីឆ្នាំ​មុន ​មជ្ឈមណ្ឌល​​សកម្ម​ភាព​កម្ចាត់​មី​ន​កម្ពុជា ​បា​ន​និងកំ​ពុង​សហ​ការ​​ជាមួ​យអ​ង្គកា​រ​ក្រៅ​រដ្ឋា​ភិ​បាលរបស់​ប្រទេស​​បែល​ហ្ស៊ិក ឈ្មោះអា​ប៉ូ​ប៉ូ (Apopo) ​ដែល​ជា​អង្គការ​បង្ហាត់ប្រភេទពូជសត្វកណ្តុរ​​មក​ពី​ទ្វីបអា​ហ្រ្វិក​ឲ្យចេះហិតក្លិន​រកគ្រាប់​មីន ​ដោះ​មីនកប់ក្នុងដី ​​នៅ​ភា​គ​ឦ​សានប្រទេស​​​​កម្ពុជា​ ដើម្បី​​ស្ទាប​​ស្ទង់​​ទី​តា​ំ​ង​​​មា​ន​គ្រាប់​មីន​ច្រើនបំ​ផុត​​នៅ​ក្នុង​ប្រទេ​ស​​នេះ។ ​​ដោ​យដាក់​ឈ្មោះ​​ជា​ផ្លូ​វ​កា​រ​ថា ​សត្វ​កណ្តុរ​​​រាវមីន ​ប៉ុន្តែ​មា​ន​​រហ​ស្ស​នា​ម​​មួយ​ទៀតថា ​ “កណ្តុរក្លាហា​ន​” គឺជាសត្វ​កណ្តុរ ​​ដែល​ត្រូវ​បានបង្ហាត់ច្បាស់លាស់ ឲ្យចេះ​ហិតក្លិន​រក​ឃើញ​ជាតិ​ផ្ទុះ​​ តាមរយៈក្លិន​របស់​រំសេវ​ ​​​មា​ន​​ន័យ​ថា​ ​​ពួ​ក​វា​​​អា​ច​រក​ឃើញគ្រាប់​មីន ហើយ​ខុសពីសត្វ​​ឆ្កែ​​​ ព្រោះពួ​ក​វា​វា​ង​វៃ...

ធនា​គា​រ​​​អ​ភិ​វឌ្ឍ​ន៍​អា​ស៊ី​​​ ព្យា​ករសេដ្ឋកិច្ច​កម្ពុជា​កើនឡើង​៧,២ភាគ​រយ​​​ក្នុង​ឆ្នាំ​២០១៣ 

កា​ល​ពី​ម្សិល​មិញ ធនា​គារ​​​អភិ​​វឌ្ឍ​ន៍​អា​​ស៊ី បា​ន​​បង្កើន​​កា​រ​​គណ​នា​​របស់​ខ្លួន​អំពី​កំណើន​​សេដ្ឋ​​កិច្ច​​​​​នៅក្នុង​ប្រទេ​ស​​កម្ពុជា ​កា​ល​ពី​ឆ្នាំ​មុន​ដល់​​​៧,២ភាគ​​រយ​ ប៉ុន្តែ​​​បា​ន​ព្រ​មាន​​ថា ​អត្រា​កង្វះ​​អា​ហារ​​ូ​ប​ត្ថម្ភ​កុ​មារ​គឺ​ជា​កា​រ​គំ​រាម​កំហែង​​ដ៏​ធ្ងន់​ធ្ងរ​មួ​យដល់​កា​រ​អភិ​វឌ្ឍ​យូរអង្វែង​​របស់​​ប្រទេស​នេះ​។ ​​នៅ​ក្នុ​ងកា​រ​វា​យ​ត​ម្លៃ​ប្រ​ចាំ​ឆ្នាំ​​​របស់​ខ្លួន​​អំពី​សេដ្ឋកិច្ច​នៅ​ក្នុ​ង​តំ​បន់​​​អា​ស៊ី​ប៉ា​ស៊ី​ហ្វិក​ កា​រ​វា​យ​តម្លៃ​​របស់​​ធនាគារ​​អភិ​វឌ្ឍ​​ន៍​អា​​ស៊ី​​អំ​ពី​កំណើន​សេដ្ឋ​កិច្ច​​ឆ្នាំ​​២០១២​របស់​កម្ពុជា ​​​បង្ហាញ​ថា មាន​ការ​​កើន​​ឡើង​ខ្ពស់​ជាង​​កា​រ​​ព្យា​ករ​​​​កាល​ពី​​ខែ​តុ​លា​​ ដែល​ថា មាន​ចំនួន​​៦,៤​ភាគ​រយ​។ ដោយ​សម្លឹង​​មើល​​​ទៅ​មុខ ​​ធនា​គា​រ​​អ​ភិវឌ្ឍន៍អា​ស៊ីបា​ន​ព្យា​ករ​​​ថា​ មា​ន​កំណើន​៧,២ភាគ​រយ​​នៅ​ឆ្នាំ​នេះ និង​កំ​ណើន​៧,៥ភាគ​រយ​ក្នុង​ឆា្នំ​២០១៤។ ​ធនា​គា​រ​​អ​ភិវឌ្ឍន៍អា​ស៊ីបា​ន​លើក​ឡើង​ក្នុង​របា​យ​កា​រណ៍​របស់​ខ្លួន​ស្តី​ពី​​ទស្សន​វិ​ស័យ​​នៃ​ការ​​​អភិ​វឌ្ឍ​​​​​​នៅ​អា​ស៊ី​​ថា “ កំណើន​វិ​និ​យោគទុន​បរទេស​ កំ​ពុង​​ធ្វើ​ឲ្យ​មាន​​​ឧស្សាហ​កម្មថ្មី​ៗ ​រាប់​ទាំង​កា​រ​ផលិត​គ្រឿង​​បន្លាស់​រថយន្ត និង​កា​រ​​កែ​ច្នៃ​​ផលិត​ផល​​កសិ​កម្ម​ ព្រម​​ទាំ​ង​​​ការ​ធ្វើ​ពិពិធ​កម្ម​កា​រ​​ផលិត​​សម្លៀក​បំពាក់​ឲ្យ​​​ទៅ​ជា​ផលិត​ផល​មា​ន​ត​ម្លៃ​កាន់​តែ​​ខ្ពស់​​​”។ ធនា​គា​រ​​នេះ​​​លើក​ឡើង​ទៀត​ថា ​កម្រិត​នៃកា​រ​​ប្រើ​​ប្រាស់​​ខ្ពស់​នៅ​ក្នុង​ប្រទេ​ស​​នេះ​ ក៏​​រួម​ចំណែក​​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​មាន​​កំ​ណើន​​​​រឹង​មាំ​ដែរ​។ ធនា​គា​រ​​អ​ភិវឌ្ឍន៍អា​ស៊ី បា​ន​លើក​ឡើង​ថាវិនិយោគ​ទុន​ផ្ទាល់​ពី​​បរទេស​“ បា​ន​កើន​​ឡើង​​៧៥ភាគរយ​ ដល់​​១,៥ពាន់​លាន​​ដុល្លារ​...

បុរសម្នាក់​ និង​ស្ត្រីម្នាក់ ក្នុង​ខេត្ត​កំពង់ចាម ​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​ដោយ​ការ​វាយ​ប្រហារ​ដោយទឹក​អាសុីត

នគរបាល​​​បាន​​​ឲ្យ​​​ដឹង​​​​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថានៅ​​​ក្នុងខេត្ត​​​កំពង់​​​ចាម ជន​​​ល្មើសបាន​​​​​​ជះ​​​ទឹក​​​អាសុីត​​​​​​​ខ្លាំង​​​​​​​​​មក​​​លើបុរស​​​ម្នាក់​​​ និង​​​ស្ត្រី​​​​​​ម្នាក់ ​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ ដោយបណ្ដាល​​​ឲ្យ​​​មុខ​​​ និងខ្លួន​របស់​អ្នកទាំងពីរ​​​រលាក​​​យ៉ាង​​​ខ្លាំង នៅពេល​​​ពួក​​​គេ​​កំពុងមើល​​​ទូរទស្សន៍​​​ក្នុងផ្ទះ​​​។ លោក កែវ វ៉ា មេភូមិខ្ជាយ​​​ថ្មី បាន​មាន​​​ប្រសាស​​​ន៍​​​ថា ស្ត្រីឈ្មោះ សែន ស្រីរ័ត្ន អាយុ​​​២៣​​​ឆ្នាំ និង​​​មិត្ត​​​ប្រុស​​​របស់​​​នាងឈ្មោះ ​​​ឡុង ​ប៊ុនធឿន អាយុ​​​៣២​​​ឆ្នាំ កំពុងនៅ​បន្ទប់របស់​នាងក្នុង​​ឃុំ​​​ជាំក្រវៀន ​​​ស្រុក​​​មេមត់ ​ពេល​បុរស​ឈ្មោះ ជា ថេង អាយុ​​​២៣ ឆ្នាំ ចូល​​​ទៅដល់​ឃើញជន​​រង​​​គ្រោះ​​​ទាំងពីរនាក់កំពុង​​​ដេក​ជាមួយ​​​គ្នា​​​នៅ​​​ម៉ោង​​​ប្រហែល​​​៧​​​យប់ ហើយ​បានជះ​​​ទឹក​​​អាសុីត​​​​​​​​​សម្រាប់​​​ធ្វើ​​​ឲ្យ​​​ជ័រ​​​កៅស៊ូ​​​រឹង​​​​​​មក​​​លើ​​​អ្នក​​​ទាំង​​​ពីរ។ លោក កែវ វ៉ា បាន​​​មាន​​​ប្រសាស​​​ន៍​​​ថា “ ជន​​​រង​​​គ្រោះ​​​ទាំង​​​ពីរ​​​នាក់​​​កំពុង​​​ដេក​​​នៅ​​​ក្នុង​​​អង្រឹង​​ពេល​​​ជន​​​សង្ស័យ​​​នេះ​​​បាន​​​ជះ​​​ទឹក​​​អាសុីត​ដាក់។​​​​​ ទឹក​​​អាសុីត​​​បាន​​​ប៉ះ​​​ចំ​​​ខ្លួន​​​ស្ត្រី​​​​​​នេះ ប៉ុន្តែមុខ​របស់លោក  ឡុង ប៊ុនធឿន ត្រូវ​​​​ទឹក​​​អាសុីត ​ដោយ​​​បណ្ដាល​​​ឲ្យ​​​​​​ភ្នែក​​​ទាំង​​​ពីរច្រមុះក និង​​​ទ្រូង​​​របស់​​​គាត់​​​រលាក​​​យ៉ាង​​​ខ្លាំង”។លោក​មាន​​​ប្រសាស​​​​​​ន៍​​​បន្ថែម​​​ថា វាជាការ​​​ឆាប់​​​រហ័សពេក​​​​ក្នុង​​​ការ​​​និយាយ​​​ថា​​​តើ​​​លោក ឡុង ​ប៊ុនធឿន នឹង​​​​ខ្វាក់ភ្នែក ឬយ៉ាង​​​ណា​​​នោះ ។ នាពេល​​​​​​បច្ចុប្បន្ន​​​នេះ ​​​ជន​​​រង​​​គ្រោះ​​​ទាំង​​​ពីរ​​​នាក់​​​នេះកំពុង​​​សម្រាក​​​ព្យាបាល​​​របួសរបស់​​​ខ្លួន​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​ខេត្ត​​​កំពង់ចាម។​​​ លោក កែវ វ៉ា មាន​​​ប្រសាស​​​ន៍​​​ថា អ្នក​​​ស្រី ​ស្រីរ័ត្ន អាច​​​ស្គាល់​​​អត្តសញ្ញាណ អ្នក​​​ជះ​​​ទឹក​​​អាសុីត​​​នេះ ពី​​​ព្រោះ​​​ភ្លើង​​​​​ចង្កៀង​នៅ​​​ក្នុង​​​ផ្ទះ​​​នេះ​​​នៅ​​​​​​ភ្លឺនៅ​​​ឡើយ។ លោកបាន​​​មាន​​​ប្រសាស​​​ន៍​​​ថា “ ជា ​ថេង ​ធ្លាប់​​​​​​​​​​​​មាន​​​ទំនាក់​​​ទំនងស្នេហាជា​​​មួយ​​​​​​នឹងនាង​ស្រីរ័ត្ន ប៉ុន្តែ អ្នក​​​ទាំង​​​ពីរ បាន​​​បែក​​​បាក់​​​គ្នា​​​កាល​​​​ពី​​​ឆ្នាំ​​​​​​មុន។​ ​ជន​​​សង្ស័យ​​​បាន​​​ព្រមាន​​​នាង​​​មិន​​​ឲ្យ​​​​​​មាន​​​ទំនាក់​​​ទំនង​ជា​​​មួយ​​​នឹង​​​បុរស​​​ណា​​​ផ្សេង​​​ទៀត​​​នោះ​​​ទេ”។ លោក ឆាយ គឹមសុន ស្នង​​​​​​ការ​​​នគរ បាល​ខេត្ត​​​​​​កំពង់​​​ចាម បាន​​​បញ្ជាក់​​​ថា អត្តសញ្ញាណ​​​របស់​​​ជន​​​សង្ស័យ គឺ​​ឈ្មោះ ជា ​ថេង ​ហើយ​បាន​​​មាន​​​ប្រសាស​​​ន៍​​​ថា នគរបាល នៅ​​​​​​​​​​​​​មិន​​​ទាន់​​​ចាប់ខ្លួន​​​ជន​​​នេះបាន​​​នៅ​​​ឡើយទេ ។ លោកបាន​​​ថ្លែងថា​​​ “ យើង​​​​​​កំពុង​​​ធ្វើ​​​​ការ​​ងារនេះ”។ កាល​​​ពី​​​ខែ​​​ធ្នូ​​​ ឆ្នាំ​​​២០១១ប្រទេស​​​កម្ពុជា​បានអនុម័ត​​​ច្បាប់ថ្មី ​​​ស្ដី​​​ពី​​​ការ​គ្រប់​គ្រង​អាសុីត​​​ ដើម្បី​​​ផ្តន្ទាទោសបទល្មើស​​​វាយ​​ប្រហារ​​​ដោយ​​​ទឹក​​​អាសុីត​​​នៅ​​​​ប្រទេស​​ ។ មនុស្ស​​​ទី​​​១ ដែល​​​ត្រូវ​​​ជាប់​ពន្ធនាគារ​​​ដោយ​សារ​​ច្បាប់​​​ថ្មី​​​នេះ ឈ្មោះ បេ សឿន អាយុ​​​៥១​​​ឆ្នាំ ដែល​​​ត្រូ​​​វ​​​បាន​​​សាលា​​​ដំបូង​​​រាជ​​​ធានីភ្នំពេញផ្តន្ទា​​​ទោស​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​ជា​​​អតិបរមា​​​រយៈ​​​ពេល​​​៥​​​ឆ្នាំ ពី​​​ប​​​ទ​​​ជះ​​​ទឹក​​​​​​អាសុីត​សម្រាប់​ចាក់​​​អាគុយ​​​លើ​​​អតីត​​​ប្រពន្ធ​​​របស់​​​គាត់អាយុ​៣២​​​ឆ្នាំ ដោយ​​​​បណ្ដាល​​​ឲ្យ​​​ជន​​​រង​​​គ្រោះ​​​ខ្វាក់​​​ភ្នែក​​​ម្ខាង និង​​​ធ្វើ​​​​​​ឲ្យជន​​​រង​​​គ្រោះ​​​នេះ មាន​​​ស្នាម​​​រលាក​​​គួរ​​​ឲ្យ​​​ខ្លាច​​​​​​​​​​​​​​​​​​នៅ​​​លើ​​​មុខ​​​ ទ្រូង និង​​​ខ្នង​​​របស់​​​គាត់។ ក្រុម​​​អង្គការ​​​ការពារសិទិ្ធ​​​​​​មនុស្ស​​​នៅ​​​ពេល​​​នោះ បាន​​​អប​​​អរសាទរចំពោះ​​​សាល​​​ក្រម​​​នេះនិង​​​បាន​​​សម្ដែង​​​ក្ដី​​​សង្ឃឹមថា សាល​​​ក្រម​​​នេះ​នឹង​ធ្វើ​​​ឲ្យ​​​​​​មាន​​​ការ​​​ខ្លាច​​​រអា និង​​​ជា​​​​​​ការ​​​ព្រមាន​​​មួយ​​​ចំពោ​​​ះ​​​ប្រជាពលរដ្ឋ​​​ថា រដ្ឋាភិបាល​​​អត់​ទ្រាំលែងបាន...

ក្រុម​​​អ្នក​​​តវ៉ាប្រមូល​​​ផ្តុំ​គ្នា​​​នៅ​​​មុខការិយាល័យប្រតិភូ​​​​សហភាព​​​អឺរ៉ុប​​​ ដើម្បី​​​ស​​​ុំ​​​ឲ្យ​​​ឱសថ​​​មាន​​​តម្លៃ​​​ថោក

ក្រុម​​​អ្នក​​​តវ៉ា​​​ប្រហែល​​​១០០​​​នាក់ បាន​​​ប្រមូល​​​ផ្តុំ​គ្នា​​​នៅ​​​ខាង​​​មុខ​​​ការិយាល័យ​​​របស់​​​ប្រតិភូ​​​សហភាព​​​អឺរ៉ុប​​​​​​ប្រចាំ​​​ប្រទេស​​​កម្ពុជាកាល​​​ពីម្សិល​​​មិញ ដោយ​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​មាន​​​កា​​​រធានា​​​ថា កិច​​​្ច​​​ព្រម​​​ព្រៀង​​​ពាណិជ្ជ​​​កម្ម​​​សេរី​​​របស់​​​សហភាព​​​អឺរ៉ុប​​​ជា​​​មួយ​​​​​​​​​​​​នឹង​​​ប្រទេស​​​ឥណ្ឌា មិន​​​មាន​​​ការ​​​រឹត​​​បន្តឹង​​​លើ​​​ផលិត​​​កម្ម​​​​ឱសថ​​​ទូទៅ​​​នៅ​​​ក្នុង​​​​ប្រទេស​ឥណ្ឌា ដែល​​​ជា​​​​​​ការ​​​​ចាំ​​​​បាច់​​​ដើម្បី​​​ព្យាបាល​​​ជំងឺ​​​នានាដូច​​​ជា​​​ជំងឺ​​​អេដស៍​​​ជា​​​ដើម​​​នៅ​​​ក្នុង​​​ប្រទេស​​​កំពុង​​​អភិវឌ្ឍន​៍​នេះ​។ តំណាង​​​ម​​​ក​​​ពី​​​​​​បណ្ដាញ​​​សហគមន៍​​​ចំនួន​​​១៣ ដែល​​​ផ្ដល់​​​ប្រឹក្សា​​​​​​ដល់​​​ប្រជា​​​ពលរដ្ឋមាន​​​ជំងឺ​​​អេដស៍ កម្មករ​​​រោង​​​ចក្រ​​​កាត់ដេរ អ្នក​បម្រើ​​ការ​ងារ​តាម​កន្លែង​កម្សាន្ត​ ​​​ស្ត្រី​និង​បុរស​ដែល​​ស្រឡាញ់​​​ភេទ​​​ដូច​​​គ្នា បាន​​​កាន់​​​បដា​​​​​​​អំពាវ​​​នាវ​​​ដល់​​​​សហភាព​​​អឺរ៉ុបកុំ​​​ឲ្យ​​​ដាក់កម្រិតលើ​​​ផលិត​​កម្ម​ ន​​​ិង​​​​​​ការ​​​ចែក​​​ចាយ​​​ឱសថ​​​​ទូទៅ​របស់​​​ប្រទេស​​​ឥណ្ឌា តាមរយៈ​​​កិច​​​្ច​​​ព្រម​​​ព្រៀង​​​ពាណិជ្ជកម្ម​​​សេរី​​​របស់​​​ខ្លួន ដែល​​​កំពុង​​​ធ្វើ​​​ការ​​​ចរចា​​​នៅ​​​ឡើយ​​​នោះ។ បដា​មួយ​​​​សរសេរ​ថា “ សហភាព​​​អឺរ៉ុប​​​​​​ឈប់​​​ប្រើ​​​កិច​​​្ច​​​ព្រម​​​ព្រៀង​​​ពាណិជ្ជកម្មសេរី​​​ដើម្បី​បំផ្លាញ​រដ្ឋាភិបា​​​ល​​​ ឥណ្ឌា” ។ បដា​មួយ​​​ទៀត​​​សរសេរ​ថា “ សហភាព​​​អឺរ៉ុប ត្រូវ​​​គិត​​​ពី​​​ប្រជា​​​ពលរដ្ឋ ​ជាង​ផល​​​ប្រយោជន៍​របស់​ខ្លួន​”។ នៅ​​​ក្នុង​​​ញតិ​​​្តមួួយ​​​​​របស់ក្រុម​​​អ្នក​​​តវ៉ា ​​​ដែល​បាន​​​​​​ប្រគល់​​​ជូ​ន​​​លោក​ ដានីញែល ​ហ្គុង​ហ្សា​លេ ឡឺវ៉ាសស័រ (Daniel Gonzales-Levassor)​អនុព័ន្ធ​​​​គណៈ​​​ប្រតិភូ​​​សហភាព​​​អឺរ៉ុប ទទួល​​​បន្ទុកកំណែ ទម្រង់​​​ដី​​​ធ្លី ការ​​​អភិវឌ្ឍផ្នែក​​​ឯកជន​និង​ពាណិជ្ជ​កម្ម ក្រុម​​​អ្នក​​​តវ៉ា បាន​​​លើក​​​ឡើង​​​ថា “ ជីវិត ​​​របស់​​​យើង​​​មិន​​​មែន​​​សម្រាប់លក់ដូរ​​​នោះ​​​ទេ! សុខភាព​​​មិន​​​មែន​​​ជា​​​ទំនិញ​​​នោះ​​​ទេ !” ។ ការពិភាក្សា​ដេញ​ដោលថា ​តើ​​ប្រទេស​​​ឥណ្ឌា គួរ​​​តែ​​​គោរពប័ណ្ណ​​​​ប៉ាតង់​​​​​​ឱសថអាមេរិក និង​​​សហភាព​​​អឺរ៉ុប​​ឬយ៉ាង​ណា​​​នោះ​គឺ​​​មាន​​​ភាព​​​ក្ដៅ​​​គគុក។ការ​​រីក​ចម្រើន​ច្រើន​​​​ក្នុង​​​ការ​​​ព្យាបាល​​​ជំងឺ ​​​ផ្សេងៗ​​​ដូច​​​ជា​​​ ជំងឺអេដស៍​​​ជាដើម​​​នៅ​​​ក្នុង​​​បណ្ដា​​​ប្រទេស​​​កំពុង​​​អភិវឌ្ឍន៍ រួម​ទាំង​​​​ប្រទេស​​​កម្ពុជា​​​ តាមរយៈ​​​ផលិត​​​កម្ម​ឱសថ​ថោកៗ​​​រហូត​ដល់​​​​​​​ឱសថ​​​​ថ្លៃៗ​មាន​​ស្លាក​​​យីហោ​ត្រឹម​ត្រូវ​។​ប៉ុន្តែ ក្រុម​​​ហ៊ុនឱសថ​​​​​​ធំ​​​ៗនៅ​​​បស្ចិម​​​ប្រទេស​​​និយាយ​​​ថា ឱ​​​សថ​​​មាន​​​តម្លៃ​​​ខ្ពស់ គឺជា​​​ការ​​​ចាំបាច់ ដើម្បី​​​ធ្វើការ​​​ស្រាវ​ជ្រាវ និង​​​​​​ផលិត​​ ឱសថ​​​ថ្មី ​​​ថែម​​​ទៀត ។ អង្គការ​​​សិទិ្ធ​​​មនុស្ស និង​​​អ្នក​​​​តស៊ូ​មតិ​ផ្នែក​សុខាភិបាល​​នៅ​ទូ​ទាំង​ពិភព​លោក​បាន​​​សម្ដែង​​​​ការ​​​ព្រួយ​​​បារម្ភ​​​ថា កិច្ច​​​ព្រម​​​ព្រៀង​​​ពាណិជ្ជកម្ម​​​សេរី​​​នាពេល​​​ខាងមុខ​​រវាង​​​សហ​ភាព​​​អឺរ៉ុបនិងប្រទេស​​​ឥណ្ឌា អាច​​​​​ដាក់​ឲ្យ​​ក្រុម​ហ៊ុន​ផលិត​ឱសថ​ឥណ្ឌា​ប្រើ​ច្បាប់​​​​ប៉ាតង់​​​របស់​​​បស្ចិម​​​ប្រទេស​​​​​ដោយ​​​បង្ខំ​​​ឲ្យ​​​ប្រទេស​​​កំពុង​​​អភិវឌ្ឍន៍​នេះ​​​​ចំណាយ​​​​​ប្រាក់​​​ច្រើន​​​​សម្រាប់​​​ឱសថ​​​​សំខាន់ៗ។ ក្នុង​​​ការ​​​ឆ្លើយ​​​តប​​​ចំពោះ​​​ញត្តិ​​​នេះ ​លោក ​ហ្សង់ ហ្វ្រងស័រ កូតាំង (Jean Francois Cautain) ឯកអគ្គរដ្ឋទូត​​​​​​សហភាព​​​​អឺរ៉ុប ប្រចាំ​​​ប្រទេស​​​កម្ពុជា បាន​​​​មាន​​​ប្រសាស​​​ន៍​​​ថា “ សហភាព​​​អឺរ៉ុប បានសន្យា​​​ផ្ដល់​​​ឱសថ​សំខាន់ៗ​ ដែល​មាន​តម្លៃ​សម​រម្យ​ ជា​​​ពិសេស​​​សម្រាប់​​​បណ្ដា​​​ប្រទេស​​​​​​​​​​អភិវឌ្ឍន៍​​​​តិច​តួច​​​​លើ​​​ពិភព​​​លោក​​​”។ លោក  ហ្សង់ ហ្វ្រងស័រ កូតាំង បាន​​​មាន​​​ប្រសាស​​​ន៍​​​បន្ថែមថា “ ការ​​​ព្រួយ​​​បារម្ភ​​​អំពី​​​ការ​​​ទទួល​​​បាន​​​ឱសថ​​​សម្រាប់​​​ប្រជា​​​ពលរដ្ឋ​​​នៅ​​​ក្នុង​​​ប្រទេស​​​ក្រីក្រ​​​នៅ​​​លើ​​​ពិភព​​លោកមិន​ត្រឹម​ត្រូវ​ទេ បើគិត​ពី​​​​​​​​ភាព​​​ជាក់​ស្ដែង​​​នៃការ​​​​ចរចា​​​ជាមួយ​​​នឹងប្រទេស​​​ឥណ្ឌា​​​៕ ប្រែសម្រួលដោយ ស៊ុំ សុខភុំ

តុលាការ​ផ្ដន្ទាទោស​ស្ត្រី​ជន​ជាតិ​ថៃម្នាក់​ឲ្យជាប់​ពន្ធ​នាគារ​៣០​ឆ្នាំ​ ពី​បទ​រត់​ពន្ធ​គ្រឿង​ញៀន​កូកាអីុន

កាល​ពី​ម្សិល​មិញ សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​បាន​កាត់​ទោស​ស្ត្រីជន​ជាតិ​ថៃ ម្នាក់​វ័យ​២៦​ឆ្នាំ ឲ្យ​ជាប់​ពន្ធ​នាគារ​៣០​ឆ្នាំពី​បទ​រត់​ពន្ធ​គ្រឿង​ញៀនកូកាអីុន​ពី​អាមេរិក​​ខាង​ត្បូង​ចូល​មក​ប្រទេស​កម្ពុជា កាល​ពី​ឆ្នាំ​មុន។ ស្ត្រីដែល​មា​ន​ឈ្មោះ​ថា រ៉ុតសីុឌី រុងទី​វ៉ា (Rodsidy Rungtiwa) ខាង​លើ​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែ​សីហា​ នៅ​អាកាស​យានដ្ឋាន​អន្តរ​ជាតិ​ភ្នំ​ពេញ បន្ទាប់​ពី​នគរ​បាល​ប្រ​ឆាំង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​នៃ​ក្រសួង​មហា​ផ្ទៃ​​បាន​ឆែក​ឃើញ​ថ្នាំញៀន​កូកាអីុននៅ​ក្នុង​វ៉ាលិស​ចាក់​សោ​របស់​នាង។ លោក​ សិុន វិសាល ចៅ​ក្រម​សាលា​ដំបូង​រាជធានីភ្នំពេញ​ បាន​​​ប្រាប់​សាលា​​ដំបូង​កាល​ពី​ម្សិល​មិញ​ថា “ ស្ត្រី​ឈ្មោះ រុងទីវ៉ា ត្រូវ​បាន​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធ​នាគារ​៣០​ឆ្នាំ និង​បង្គាប់ឲ្យ​បង់​ប្រាក់​ជូន​តុលាការ​ចំនួន​៩០​លាន​រៀល ”។ ស្ត្រី​ រ៉ុតសីុឌី រុងទី​វ៉ា  បាន​សារភាព​ថា ​នាង​បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​ថៃ ទៅ​ប្រទេស​ប្រេស៊ីល ដើម្បី​ទទួល​យក​កាបូប​មួយ​ពី​បុរស​ជន​ជាតិ​អាហ្វ្រិក​ម្នាក់ ដែល​បាន​ចំណាយ​ប្រាក់​ទិញ​សំបុត្រ​យន្ត​ហោះ​ឲ្យ​នាង​ និង​បាន​​សន្យា​ផ្តល់​ប្រាក់​ឲ្យ​នាង​ចំនួន​៣.០០០​ដុល្លារ ប្រសិន​បើ​នាង​យក​ថ្នាំ​ញៀន​ទាំង​នោះ​ប្រគល់ឲ្យ​ទៅ​បណ្តាញ​ម្នាក់​នៅ​ក្នុង​ក្រុង​បាង​កក ប្រទេស​ថៃ​។ អំឡុង​សវ​នាការជំនុំ​ជម្រះ​ទោស​របស់​នាង​​កាល​ពី​ខែ​មុន នាង​បាន​សារភាព​ប្រាប់​តុលាការ​ថា នាង​បានយក​កាបូប​នោះ​​ឡើង​ជិះ​លើ​ជើងហោះ​ហើរ​មួយ​ពី​​ប្រេស៊ីលដែល​​បាន​ចុះ​ចត​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ និង​ប្រទេស​សិង្ហ​បុរី...

ខ្មាន់កាំភ្លើង​បាញ់សម្លាប់​ស្រ្តី​ម្នាក់​ និង​ទារក​អាយុ​១១ខែ​ម្នាក់​

ស្ត្រី​អាយុ​៣០ឆ្នាំ​ម្នាក់​ និង​ក្មួយប្រុស​របស់​ខ្លួន​​អាយុ​១១ខែ​​ ត្រូវខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​​នៅមុខផ្ទះរបស់​ពួកគេ​ក្នុង​ខណ្ឌ​ពោធិ៍សែន​ជ័យ​ក្នុងរាជធានី​ភ្នំពេញ ​កាលពីល្ងាច​ថ្ងៃច័ន្ទ​ ដោយ​ខ្មាន់​កាំភ្លើងរូបនោះ បានបាញ់​ស្រ្តីជន​រង​គ្រោះ​ចំនួន​១៤គ្រាប់ ​រួច​រត់ឆ្លង​ថ្នល់​ទៅបាញ់​ទារក​ត្រូវចំក្បាល​មួយគ្រាប់ទៀត​។ លោក អេង​ សោភា នាយ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកម្រិត​ធ្ងន់់​រាជធានី​ភ្នំពេញបានមាន ប្រសាសន៍ថា ការបាញ់​ប្រហារ​នេះ​កើត​ឡើង​ នៅម៉ោង​ប្រហែល​៥និង​៣០នាទី​ល្ងាច​ ដែល​នៅក្នុង​ថ្ងៃនោះ​សន្តិសុខ​យាម​នៅ​​បុរីញូវថោន​ ពោធិចិន​តុង​ ក្នុង​សង្កាត់​ចោម​ចៅ​បាន​​ចេញ​ពីកន្លែង​នោះ។ មុនពេលកើតហេតុ...

ប្រទេស​កម្ពុជា និងប្រទេស​ចិន ​បង្កើត​គណៈកម្មាធិការ​ ដើម្បី​​​ជួយ​ពង្រឹង​​​ទំនាក់​ទំនងទ្វេភាគី

សេចក្ដី​​​ប្រកាស​ព័ត៌មាន​រួម​រវាង​សាធារណ​រដ្ឋប្រជាមានិតចិន និង​ព្រះរាជា​ណា​ចក្រ​កម្ពុជា​​​​កាល​ពី​ម្សិល​មិញ​បាន​ឲ្យ​ដឹង​ថា ​​ប្រទេស​កម្ពុជា​ និង​ប្រទេស​ចិន​បាន​ព្រមព្រៀង​​បង្កើត​គណៈ​កម្មាធិការ​អន្តរ​រដ្ឋាភិបាល​ថ្មី​មួយ​​​ ដើម្បីពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​​ក្នុង​វិស័យ​ការពារ​ជាតិ​ ការ​អនុវត្ត​ច្បាប់​ ការ​អភិវឌ្ឍ​​កសិកម្ម និង​​ការ​​រុក​រក​រ៉ែ។ កិច្ច​ព្រមព្រៀង​នេះ ត្រូវ​បាន​ប្រកាស​ខណៈ​ពេល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កំពុង​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​មួយ​ចំនួន​ នៅ​​ទីក្រុង​ប៉េកាំង​ជាមួយ​មេដឹកនាំ​បក្ស​កុម្មុយនីស្ត​ចិន​ ដែល​ទើប​តែងតាំង​ក្នុង​ពេល​ថ្មីៗ​នេះ​ ស្ដី​អំពី​ការ​ធ្វើ​ទស្សនកិច្ច​ជា​ផ្លូវ​ការ​លើក​ដំបូង​ទៅ​កាន់​ប្រទេស​ចិន​ ដោយ​មេដឹក​នាំប្រទេស​មួយ​​ទៀត​​ ចាប់​តាំង​ពី​សមាជ​សភា​ប្រជាជន​ចិន​ដែល​ធ្វើ​ឡើង​ក្នុង​រយៈពេល​១០​ឆ្នាំ​ម្ដង​កាល​ពី​ខែ​មីនា​នោះ​មក​។ សេចក្ដី​​​ប្រកាស​ព័ត៌មាន​រួម​រវាង​ប្រទេស​ទាំង​ពីរ​នេះ​​បាន​លើក​ឡើង​ថា “ ភាគី​ទាំង​ពីរ​បាន​ឯកភាព​បង្កើត​គណៈកម្មាធិ​ការ​សម្រប​សម្រួល​អន្តរ​រដ្ឋាភិបាល​មួយ​រវាង​ប្រទេស​ទាំង​ពីរ​ និង​អនុវត្ត​រួម​គ្នា​នូវ​ផែន​ការ​សកម្ម​ភាព​ស្ដី​ពី​ការ​អនុវត្ត​ភាព​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​រវាង​រដ្ឋាភិបាល​នៃ​សាធា​រណ​រដ្ឋ​ប្រជាមានិត​ចិន និង​រាជ​រដ្ឋាភិបាល​កម្ពុជា​”។ សេចក្ដី​​​ប្រកាស​ព័ត៌មាន​រួម​នេះ​ក៏​បាន​លើក​ឡើង​​អំពី​​វិស័យ​​ដែល​រដ្ឋាភិបាល​កម្ពុជា​​ជាប់​​​ឆ្នោត​តាម​បែប​​​លទ្ធិ​ប្រជា​ធិប​តេយ្យ​​​​​េនះ មាន​ផែន​ការ​បង្កើន​នូវ​កិច្ច​សហប្រតិបត្តិ​ការ​​ជា​មួយ​សម្ពន្ធ​មិត្ត​កុម្មុយនីស្ត​របស់​ខ្លួន​​ នៅ​ក្នុង​ប្រទេស​ចិន​។ សេចក្ដី​​​ប្រកាស​ព័ត៌មាន​រួមនេះ បាន​លើក​ឡើង​ថា “ ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​បង្កើន​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង​ការ​បរទេស​នៃ​ប្រទេស​ទាំង​ពីរ...​និង​លើក​ស្ទួយ​កិច្ច​សហ​ប្រតិបត្តិការ​ផ្នែក​ការ​ពារ​ជាតិ​ ការ​អនុវត្ត​ច្បាប់និង​សន្តិសុខ​ ក្នុង​គោលបំណង​​ ការ​ពារ​សន្តិសុខ​ជាតិ​ ក្នុង​ប្រទេស​ទាំង​ពីរ ព្រមទាំង​​សន្តិភាព​ ​និង​​​ស្ថិរភាព​​ក្នុង​តំបន់​​​​។ ភាគី​ទាំង​ពីរ​បាន​សំដែង​នូវ​ការ​ពេញ​ចិត្ត​​ចំពោះ​​សមិទ្ធផល​ដែល​​សម្រេច​​បានជា​ច្រើន​​ក្នុង​​កិច្ច​សហ​ប្រតិ​បត្តិ​ការ​​ពាណិជ្ជកម្ម​​ទ្វេ​ភាគី​ និង​​​បាន​ព្រម​ព្រៀង​​... យក​ជា​អាទិភាព​នូវ​កិច្ច​សហ​ប្រតិ​បត្តិការ​​ក្នុង​វិស័យ​​កសិកម្ម​ ហេដ្ឋា​រចនា​សម្ព័ន្ធ​​ដឹក​ជញ្ជូន​ថាមពលទូរគមនា គមន៍​ និង​ការ​ថែរក្សា​​ដែន​​ទឹក​។ល។ ព្រម​ទាំង​បង្កើន​កម្រិតនៃ​កិច្ច​សហ​ប្រតិបត្តិការ​ផ្នែក​​ពាណិជ្ជ​កម្ម​...

ព័ត៌មានថ្មីៗ