តើឧកញ៉ាណា មានរហសនាម មហាឥទ្ធិពល?
ស្ថានទូតស.រ.អាប្រចាំប្រទេសកម្ពុជា បានរាយការណ៍ទៅឲ្យក្រសយងការបរទេសស.រ.អាហើយទម្លាយជាសាធា រណៈដោយអង្គការ Wikileaks នៅខែសីហា ឆ្នាំ២០០៧ ថា ប្តី−ប្រពន្ធមានទំនាក់ទំនងជិតស្និទ្ធបំផុតជាមួយក្រុមគ្រួ សារប្រមុខរដ្ឋាភិបាល គឺឧកញ៉ា ជឹង សុភាព ហៅ យាយ ភូ និង ឧកញ៉ា ឡៅ ម៉េងឃិន។ គេដាក់រហសនាមឲ្យថា គូស្វាមីភរិយាមហាឥទ្ធិពល Power Couple បន្ទាប់ពីនា យករដ្ឋមន្រ្តី ហ៊ុន សែន និង ភរិយា ប៊ុនរ៉ានី...
ភាគ៧៖ តើឧកញ៉ា មហាសេដ្ឋី ម្ចាស់ក្រុមហ៊ុនមួយណាដែលបក្សប្រជជនកម្ពុជា ជំពាក់លុយសងមិនចេះអស់?
ងារជាឧកញ៉ា ផ្តល់ឲ្យពាណិជ្ជករ នាយទុន និងឈ្មួញទុច្ចរិត ដោយព្រះមហាក្សត្រ ធ្វើឲ្យខូចតម្លៃ គោរម្យងារ ក្នុងវប្បធម៌ ប្រពៃណីខ្មែរ។ ក្នុងភាគទី៧ លោក ហាស់ សាន សូមជូនសេចក្តីរាយការណ៍បន្ត ថាតើឧកញ៉ា មហាសេដ្ឋី ម្ចាស់ក្រុមហ៊ុនមួយណា ដែលបក្ស...
ភាគ៦៖ តើឧកញ៉ា មួយណាដែលជាបីតា បនល្បែងស៊ីងសង?
ឧកញ៉ា មហាសេដ្ឋីនៅស្រុកខ្មែរ៤រូប គឺឧកញ៉ា គិត ម៉េង, ម៉ុង រិទ្ធី, លី យ៉ុងផាត់, ស៊ី គង់ទ្រីវដែលយើងបានរាយការណ៍កន្លងមក សុទ្ធសឹងតែជាពាណិជ្ជកររកស៊ីទាក់ទិននឹងការបំពានច្បាប់ក្នុងកម្រិតណាមួយ មិនថាកម្រិតតូច ឬ កម្រិតធំនោះទេ។ ប៉ុន្តែ ឧកញ៉ា មហាសេដ្ឋីទាំង
នេះ ពុំបានទទួលការចាប់កំហុស ផ្តន្ទាទោសកម្រិតណាមួយទេ ព្រោះថាគេមានមេក្លោងចាំការពារតាមក្រោយ តាមផែនការ...
ភាគ៥៖ តើឧកញ៉ារូបណា ដែលមាន រសហសនាម ជាយក្សមហាសមុទ្រ ប៉ាស៊ីហ្វិក?
សេដ្ឋី និង មហាសេដ្ឋីភាគច្រើននៅស្រុកខ្មែរ ដែលបានទទួលងារ ឧកញ៉ា មានកំណើតជាកូនចៅ−ចិន ហើយមួយចំនួនទៀត មានកំណើតជាកូន−ចៅវៀតណាម ដូរឈ្មោះដើមមកដាក់ឈ្មោះខ្មែរពិរោះៗដូចខ្មែរ ឬ លើសពីឈ្មោះខ្មែរ។ មានសេដ្ឋីប្រមាណបី−បួននាក់មានឈាម ជ័រជាចាម ឬ ខ្មែរអ៊ីស្លាម។ ចាប់ពីថ្ងៃបង្កើតព្រះរាជក្រឹត្យប្រទាន តែងតាំងងារឧកញ៉ាឡើងវិញសម័យរាជាណា ចក្រទី២ នាឆ្នាំ១៩៩៤ ក្នុងរយៈពេលប្រមាណ១០ឆ្នាំ គឺឆ្នាំ២០១៤ ឧក ញ៉ាសេដ្ឋី...
ភាគ៤៖ តើឧកញ៉ា ម៉ុង ឬទ្ធី ជានរណា ហើយមានប្រវត្តិបែបណា?
មហាសេដ្ឋីខ្មែរម្នាក់ សារទូរលេខសម្ងាត់ពីស្ថានទូត ស.រ.អានៅឆ្នាំ២០០៧ ផ្តល់រហសនាមថា អ្នកចាត់ចែងរកលុយឲ្យលោក ហ៊ុន សែន (Hun Sen’s Money Man) ដែលបាទទួលងារ ឧក ញ៉ា នៅលំដាប់លេខរៀងទី១៥ គឺឧកញ៉ា ម៉ុង ឫទ្ធី។ តាមការបញ្ជាក់ពីលោកផ្ទាល់ តាម រយៈកិច្ចសម្ភាសន៍ជាមួយកាសែត The Cambodia Daily នៅខែកុម្ភៈ ឆ្នាំ២០០៨ ឧកញ៉ា ម៉ុង ឫទ្ធី ស្គាល់នាយក រដ្ឋមន្រ្តី ហ៊ុន...
ភាគ៖ តើឧកញ៉ាលីយ៉ុងផាត់ជានណា?
យើងបានរាយការណ៍កន្លងមកថា យើងនឹងជម្រាបអំពី សេដ្ឋី មានងារ ឧកញ៉ា ចំនួន ១០នាក់ក្នុងចំណោមឧកញ៉ាចំនួនជាង៧រយនាក់ ឬ ជិត១ពាន់នាក់នៅស្រុកខ្មែរបច្ចុប្បន្ននេះ។ មុននឹងរាយការណ៍បន្តអំពីឧកញ៉ាទី២ បន្ទាប់ពីឧកញ៉ា គិត ម៉េង តាមលំដាប់លេខរៀង ផ្សាយ
ចេញពីការបែកធ្លាយសេចក្តីរាយការណ៍សម្ងាត់តាមសារទូរលេខពីស្ថានទូតស.រ.អាដោយWikiLeaks យើងខ្ញុំសូមរាយការណ៍ជូនដោយសង្ខេបនូវប្រវត្តិការងារបម្រើជាតិ បម្រើព្រះមហាក្សត្រ នៃពពួកឧកញ៉ាក្នុងសតវត្សទី១៩។
ភាគ២៖តើពាណិជ្ជករគួបំពេញលក្ខខណ្ឌបែបណាខ្លះមុនទទួលបានងារជាឧកញ៉ា?
កម្មវិធីផ្សាយរបស់យើងកាលពីសប្តាហ៍មុន យើងខ្ញុំបានជម្រាបអំពីអត្ថន័យពាក្យ ឧកញ៉ាព្រោះថាពាក្យនេះជាពាក្យខ្មែរ ជាងារក្នុងបណ្តាស័ក្តិមន្រ្តីខ្មែរ ពលរដ្ឋខ្មែរក៏គួរយល់ដឹងអំពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរផងដែរ ថាតើពាក្យនេះមានឫសគល់ពីណា ប្រើសម្រាប់នរណា ធ្វើការងារអ្វី នៅសម័យណា មានន័យដូចម្តេច។ យើងបានលើកយកឈ្មោះឧកញ៉ា គិត ម៉េង ដែលគេស្គាល់ថាជា សេដ្ឋីម្នាក់ នៅស្រុកខ្មែរ ហើយរាយការណ៍អំពីសកម្មភាពរកស៊ីរបស់លោក។
ក្រៅពីមានក្រុមហ៊ុនតូចធំ មានមុខរបរផ្សេងៗគ្នា នៅក្រោមបណ្តុំក្រុមហ៊ុនឆត្រមួយ...
តើមនុស្សប្រភេទណាគួរទទួលបានងារ ជាឧកញ៉ា?
ព្រះរាជាណាចក្រ កម្ពុជា ទី២ ចាប់ពីឆ្នាំ១៩៩៤ មកទល់នឹងឆ្នាំ២០១៤ យើងបានរកឃើញថា មានមនុស្សចម្រុះជាតិសាសន៍ មិនដឹងចេញពីប្រភពណា បានទទួលងារ ឧកញ៉ា ពីខាងមុខឈ្មោះរបស់គេម្នាក់ៗ តាមការតែង តាំងដោយព្រះរាជក្រឹត្យពីព្រះមហាក្សត្រខ្មែរ យ៉ាង តិចជាង ៧០០នាក់។ ប្រភពខ្លះឲ្យដឹងថា មកទល់បច្ចុប្បន្ននេះ ឧកញ៉ា ស្រុកខ្មែរមានមិនតិចជាង ១០០០នាក់ទេ ថ្វីត្បិតតែ មានការដកងារនេះពីអ្នកខ្លះ ដែលប្រព្រឹត្តមិន គប្បីយ៉ាងណាក្តី។
មេធាវីអន្តរជាតិអះអាងថា ឧក្រិដ្ឋកម្មព្រៃឈើ ការបំផ្លាញបរិស្ថាន និងធនធានធម្មជាតិ អាចជាក្លាយឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
អ្នកវិទ្យាសាស្រ្តពីសាខាអ.ស.ប ហៅថា អង្គការម្ហូបអាហារ និង កសិសកម្ម Food and Agriculture Organi-zation(FAO) ពន្យល់ពាក្យ បង្ហិនបង្ហោច ឬ បោសលានព្រៃឈើ deforestation និង ពង្រេចពង្រឹលព្រៃឈើ forest degradation ហើយស្រង់ផ្សាយដោយអង្គការមួយ ដែលស្រាវជ្រាវផ្នែកបរិស្ថានព្រៃឈើឈ្មោះ Mongabayនៅស.រ.អា ដូចតទៅនេះ៖
មូលហេតុបណ្តាលឲ្យមានការបង្ហិនបង្ហោច បោសលានព្រៃឈើ មាន១២យ៉ាង គឺ៖...
តើលោក ហ៊ុន សែន សម្រេចឲ្យកងទ័ព និងស្ថាប័ន −អង្គភាពស៊ីវិល និង ក្រុមហ៊ុនឯកជនណាខ្លះ ការពារគ្នាទៅវិញទៅមក?
មានពលរដ្ឋខ្មែរមួយចំនួនពោលថា ប្រព័ន្ធគ្រប់គ្រងស្រុកខ្មែរ គឺប្រទេសកម្ពុជា សព្វថ្ងៃ មិន អាចញែកចេញឲ្យដាច់បានឡើយ រវាងស្ថាប័នរដ្ឋ ដែលមានក្រសួង មន្ទីរ អង្គភាពស៊ីវិល រួមនឹងយោធា ហើយនិងសហគ្រាសឯកជន។ មូលហេតុមកពីស្ថាប័នរដ្ឋ និង ក្រុមហ៊ុនឯកជនវេញបញ្ចូលគ្នា ប្រទាក់ក្រឡាគ្នាខ្វាត់ខ្វែង ចាក់ស្រេះហាក់បីដូចជា សំបុកពីងពាង។ ពួកគាត់និយាយថា ដើម្បីបំបែក ផ្តាច់ចេញពីគ្នាបាន មានតែវះ...















