26 C
Phnom Penh

អ្នក​ឃ្លាំមើល៖ រដ្ឋប្រហារ​ថ្ងៃ​ទី​៥-៦ កក្កដា របស់​បក្ស​ប្រជាជន​កម្ពុជា​មាន​វៀតណាម​ជា​អ្នក​កាង

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក អះអាង​ថា សោកនាដកម្ម​ដ៏​ព្រៃផ្សៃ​នៅ​ថ្ងៃ​ទី​៥-៦ កក្កដា ឆ្នាំ​១៩៩៧ គឺជា​រដ្ឋប្រហារ​បង្ហូរ​ឈាម​កណ្ដាល​ទីក្រុង​ភ្នំពេញ​ដែល​លោក ហ៊ុន សែន ជា​អ្នក​បញ្ជា​ដោយ​ផ្ទាល់ និង​មាន​ការ​ជួយ​គ្រប់​បែបយ៉ាង​ពី​រដ្ឋាភិបាល​កុម្មុយនីស្ត​ក្រុង​ហាណូយ ដើម្បី​ផ្តួល​រំលំ​គូភាគី​នយោបាយ និង​ឈាន​ទៅ​រក​ការ​ក្តោបក្តាប់​អំណាច​ទាំងស្រុង​នៅ​កម្ពុជា។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ...

ព័ត៌មានអានច្រើនបំផុត

ព័ត៌មានថ្មីៗ

បទវិភាគ

បទវិភាគ៖ តើ​អ្វី​ជា​ហានិភ័យ និង​ជា​ដំណោះស្រាយ​ចំពោះ​នយោបាយ​ការបរទេស​របស់​កម្ពុជា​បច្ចុប្បន្ន?

នយោបាយ​ការបរទេស​របស់​របប​លោក ហ៊ុន សែន បច្ចុប្បន្ន​នេះ ត្រូវ​បាន​គេ​មើ​ឃើញ​ថា ជា​នយោបាយ​បម្រើ​បរទេស និង​បង្កើត​គ្រោះ​ធំ​ចំពោះ​ជាតិ។ អ្នកវិភាគ​សង្គម​ខ្លះ​មើលឃើញ​ថា ការ​គ្រប់គ្រង​អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា...

សេចក្ដីរាយការណ៍ពិសេស

នយោបាយ

ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រី​ការបរទេស​ចិន វាយប្រហារ​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​របស់​អាមេរិក​ស្មើ​សំរាម

ក្រុមប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ការបរទេស​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ចិន នៅ​ក្នុង​រដ្ឋការ​របស់​លោក ស៊ី ជីងពីង គឺ​លោក វ៉ាង យី បាន​វាយប្រហារ​សហរដ្ឋ​អាមេរិក​ខ្លាំងៗ​ថា ប៉ុនប៉ង​ធ្វើ​សង្គ្រាម​ត្រជាក់ និង​មាន​គំនិត​ផ្ដួចផ្ដើម​ដ៏​កខ្វក់​នៅ​ទឹកដី​ឥណ្ឌូ​ប៉ាស៊ីហ្វិក។ លោក វ៉ាង យី ចាត់ទុក​សកម្មភាព​អាមេរិក​ក្នុង​ការ​រួមចំណែក​ក្នុង​ពិភពលោក ថា​អាត្មានិយម ហើយ​យុទ្ធសាស្ត្រ​ខ្លះ​សម​នឹង​បោះចោល​ក្នុង​ធុងសំរាម។ ថ្លែង​នៅ​ក្នុង​ពិធី​បើក​វេទិកា​សន្តិភាព​ពិភពលោក​លើក​ទី​៩ ដែល​រៀបចំ​ឡើង​ដោយ​សាកលវិទ្យាល័យ​ស៊ី ក្រោម​ប្រធានបទ «ការ​លើក​កម្ពស់​ពហុភាគី​និយម​ក្នុង​យុគសម័យ​ក្រោយ​ជំងឺ​ឆ្លង​ជា​សកល» កាលពី​ថ្ងៃ​សៅរ៍ ទី​៣ ខែ​កក្កដា លោក វ៉ាង...

ចិន​សម្លឹង​ដាក់​មូលដ្ឋាន​ទ័ព​នៅ​តង់ហ្សានី​ដើម្បី​ពង្រីក​ការ​គ្រប់គ្រង​មហាសមុទ្រ​ឥណ្ឌា

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ មហា​អំណាច​ចិន បាន​ពង្រីក​ការ​វាតទី​ដែនសមុទ្រ​របស់​ខ្លួន​នៅ​ក្នុង​តំបន់​មហាសមុទ្រ​ឥណ្ឌា ខណៈ​ប្រទេស​មហាយក្ស​អាស៊ី​មួយ​នេះ​បាន​ពង្រីក​ការ​គ្រប់គ្រង​របស់​ខ្លួន​ទៅលើ​ដែនទឹក​ប្រទេស​ជិតខាង​ក្នុង​សមាគម​អាស៊ាន​បាន​កាន់តែ​ច្រើន​ទៅ​ហើយ។ ដើម្បី​សម្រេច​ចលនា​នេះ ចិន​បាន​វិនិយោគ​សំណង់​កំពង់ផែ​សំខាន់ៗ​ដូចជា៖ កំពង់ផែ​ហាំបាតូតា នៅ​ស្រីលង្កាកំពង់ផែ Gwadar នៅ​ប៉ាគីស្ថានកំពង់ផែ Doraleh នៅ​ប្រទេស​ដ្យីបូទី​នៃ​ទ្វីប​អាហ្វ្រិក។ សារព័ត៌មាន Nikkie Asia Review ឱ្យ​ដឹង​ថា ប្រទេស​តង់ហ្សានី នៃ​ទ្វីប​អាហ្វ្រិក បាន​សម្រេច​សាងសង់​កំពង់ផែ​ដែល​មាន​ទឹកប្រាក់ ១០​ពាន់​លាន​ដុល្លារ​នៅ Bagamoyo។ កំពង់ផែ​នេះ​ស្ថិតនៅ​ក្នុង​ចម្ងាយ​ប្រមាណ ៧៥​គីឡូម៉ែត្រ​ភាគ​ខាងត្បូង​នៃ​កំពង់ផែ Dares Salaam នៃ​ប្រទេស​តង់ហ្សានី។ កំពង់ផែ...

អាមេរិក​និង​ឥណ្ឌូនេស៊ី​ស្ថាបនា​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ទ័ព​ជើងទឹក​រួម​គ្នា​នៅ​សមុទ្រ​ចិន​ខាងត្បូង

ឥណ្ឌូនេស៊ី និង​សហរដ្ឋ​អាមេរិក​នៅ​ពេល​នេះ កំពុង​រួម​ដៃ​គ្នា​ស្ថាបនា​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ទ័ព​ជើងទឹក​រួម​គ្នា​នៅ​លើ​កោះ Riau ស្ថិត​នៅ​ជាប់​នឹង​សមុទ្រ​ចិន​ខាងត្បូង​ដែល​ជាប់​ព្រំដែន​ទឹក​ឥណ្ឌូនេស៊ី។ សារព័ត៌មាន The star and Stripes បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា ថា ប្រទេស​ទាំង​ពីរ​បាន​សម្រេច​បើក​ការដ្ឋាន​ស្ថាបនា​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ទ័ព​ជើងទឹក បន្ទាប់ពី​បាន​សន្យា​សហការ​គ្នា​ក្នុង​ការការពារ​លំហ​សមុទ្រ​របស់​ឥណ្ឌូនេស៊ី នៅ​សមុទ្រ​ចិន​ខាងត្បូង។ ភាព​ជា​ដៃគូ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​គំរូ​មួយ​របស់​អាមេរិក​ចំពោះ​ឥណ្ឌូនេស៊ី ដែល​បាន​ប្រកាន់​ជំហរ​តឹងរ៉ឹង​ប្រឆាំង​នឹង​ចិន​លើ​បញ្ហា​ជុំវិញ​សមុទ្រ​ចិន​ខាងត្បូង ដែល​ប្រទេស​មហាយក្ស​មួយ​នេះ​កំពុង​មាន​ជម្លោះ​ជាមួយ​ប្រទេស​ជិតខាង​ក្នុង​តំបន់​អាស៊ាន និង​ដែន​កោះ​តៃវ៉ាន់។ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ឥណ្ឌូនេស៊ី លោក Sung Kim ថ្លែង​ថា ក្នុង​នាម​ជា​មិត្ត...

កូនប្រុស​ជន​ផ្ដាច់ការ Gaddafi ប្រកាស​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី

Saif al-Islam Gaddafi ជា​កូនប្រុស​របស់​ជន​ផ្ដាច់ការ Muammar Gaddafi នៃ​ប្រទេស​លីប៊ី ដែល​ទើប​ចេញ​មុខ​ជា​សាធារណៈ​បន្ទាប់ពី​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ ប្រកាស​ខ្លួន​លោក​ថា​ជា​បេក្ខជន​សម្រាប់​តំណែង​ប្រធានាធិបតី​នៅ​ក្នុង​ការបោះឆ្នោត​ជិត ៦​ខែ​ទៀត​នេះ។ តាម​គេហទំព័រ​នៃ​សារព័ត៌មាន​របស់​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក ផ្សាយ​ជា​ភាសា​អង់គ្លេស បាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​២៩ មិថុនា ថា ប្រទេស​លីប៊ី នឹង​រៀបចំ​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ក្នុង​ខែ​ធ្នូ ឆ្នាំ​២០២១ នេះ។ តែ​ការបោះឆ្នោត​នេះ ពោរពេញ​ដោយ​ការ​បារម្ភ​អំពី​អំពើ​ហិង្សា​ទាំង​ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត និង​ក្រោយ​បោះឆ្នោត។ ក្រុម​ប្រទេស​លោក​សេរី និង​អ្នក​សង្កេតការណ៍​អង្គការ​សហប្រជាជាតិ កំពុង​សម្លឹង​ទៅ​រក​ប្រទេស​លីប៊ី ក្នុង​ដំណើរ​ទៅ​រក​ការបោះឆ្នោត​មួយ​ក្រោម​ហានិភ័យ​ដ៏​គ្រោះថ្នាក់។ ក្រុម​អ្នកជំនាញ​កិច្ចការ​ប្រជាធិបតេយ្យ​អន្តរជាតិ...

អាមេរិក​និង​អ៊ុយក្រែន រួម​នឹង​ណាតូ ធ្វើ​សមយុទ្ធ​រួម​គ្នា​នៅ​សមុទ្រ​ខ្មៅ ខណៈ​រុស្ស៊ី​បាញ់​កាំជ្រួច​ព្រមាន​នៅ​តំបន់​ដែនទឹក​គ្រីមមៀ

នៅ​ទីបំផុត សហរដ្ឋ​អាមេរិក​សម្រេច​ប្រឈម​នឹង​ហានិភ័យ​ក្នុង​ការ​បាញ់​ព្រមាន​នៃ​កង​កាំជ្រួច​របស់​រុស្ស៊ី ដោយ​ក្រុង​វ៉ាស៊ីនតោន ជ្រើសរើស​ការ​ធ្វើ​សមយុទ្ធ​នាវា​ចម្បាំង​ជាមួយ​កង​នាវា​ចម្បាំង​របស់​ប្រទេស​អ៊ុយក្រែន និង​កង​នាវា​នៃ​ប្រទេស​សមាជិក​ណាតូ នៅ​ដែនសមុទ្រ​ខ្មៅ ជា​ទី​ដែល​ក្រុង​ម៉ូស្គូ អះអាង​ដោយ​ឯកតោភាគី​ថា​ជា​ដែនទឹក​របស់​ខ្លួន ហើយ​ព្រមាន​បាញ់​កាំជ្រួច​ដាក់​នាវា​ណា​ដែល​ហ៊ាន​ចូល​តំបន់​នោះ។ សហរដ្ឋ​អាមេរិក រួម​នឹង​សម្ព័ន្ធមិត្ត​ណាតូ បាន​បញ្ចេញ​ឥរិយាបថ​ប្រឆាំង​នឹង​រុស្ស៊ី ដែល​ប៉ុនប៉ង​កាន់កាប់​ដែនទឹក​របស់​ប្រទេស​អ៊ុយក្រែន ជា​អតីត​ធ្លាប់​ជ្រក​ក្រោម​ដំបូល​របស់​សហភាព​សូវៀត។ ក្នុង​ស្ថានភាព​តានតឹង​នេះ រុស្ស៊ី ត្រូវ​បាន​រាយការណ៍​មក​ថា បាន​បាញ់​កាំជ្រួច​ដែល​ជា​ប្រព័ន្ធ​ការពារ​ដែនអាកាស​របស់​រុស្ស៊ី ឱ្យ​ធ្លាក់​ក្នុង​សមុទ្រ​ខ្មៅ ខណៈ​នាវា​ចម្បាំង​អាមេរិក និង​អ៊ុយក្រែន រួម​នឹង​កងនាវា​យោធា​ណាតូ កំពុង​ធ្វើ​សមយុទ្ធ​នៅ​តំបន់​នោះ។ សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ឱ្យ​ដឹង​ថា...

ព្រំដែន