27 C
Phnom Penh

TAG

កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

អ្នកវិភាគ៖ ការបោះបង់​ចោល​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​គឺ​ដូចជា​ការ​កាប់​ព្រៃ​ឫស្សី​ដែល​ការពារ​បន្ទាយលង្វែក​ដូច្នោះ​ដែរ

អ្នក​ឃ្លាំមើល​បញ្ហា​សង្គម ព្រមាន​ថា ការបោះបង់​ចោល​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ គឺ​មិន​ខុស​ពី​ការ​កាប់​ព្រៃ​ឫស្សី​ដែល​ជា​កំផែង​សម្រាប់​ការពារ​បន្ទាយលង្វែក ឲ្យ​ទ័ព​សៀម​ចូល​វាយលុក​យក​បន្ទាយ​របស់​ខ្លួន​ដូច្នោះ​ដែរ។ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០២១ ថា ដើម្បី​ឲ្យ​ខ្មែរ​អាច​រក្សា​អធិបតេយ្យ​ជាតិ​របស់​ខ្លួន​បាន កម្ពុជា​ត្រូវតែ​អនុវត្ត​តាម​លិខិតុបករណ៍​អន្តរជាតិ​ដែល​ខ្លួន​បាន​ផ្តល់​សច្ចាប័ន​កន្លងមក ដើម្បី​ចៀសវាង​ធ្វើ​ខ្លួន​ជា​ស្មៅ​ដែល​រេ​តាម​ខ្យល់​ដូច​កាលពី​ទសវត្ស​ឆ្នាំ​១៩៧០ ដែល​បាន​បោះបង់​អព្យាក្រឹតភាព​របស់​ខ្លួន​លួច​សហការ​ជាមួយ​កងទ័ព​វៀតណាម​កុម្មុយនីស្ត ដែល​នាំ​បញ្ហា​ដាក់​ខ្លួន​រហូត​មក​ទល់​សព្វថ្ងៃ​នេះ។ លោក​អះអាង​ថា មេដឹកនាំ​កម្ពុជា​គួរតែ​ប្រើ​ការ​គិត​ជា​លក្ខណៈ​វិជ្ជមាន​ថា ខ្លួន​មិនមែន​ជា​ស្មៅ ហើយ​ពួក​ប្រទេស​មហាអំណាច​ក៏​មិនមែន​ជា​សត្វ​ដំរី​នោះ​ដែរ...

បទវិភាគ៖ តើ​ការ​គាំទ្រ​ការ​គ្រប់គ្រង​អំណាច​របស់​លោក ហ៊ុន សែន ដើម្បី​ជាតិ ឬ​ដើម្បី​ខ្លួន​ឯង?

មហាជន​ទូទៅ​សង្កេត​ឃើញ​ថា ក្រុម​គ្រួសារ និង​អ្នក​គាំទ្រ​លោក ហ៊ុន សែន តែង​មាន​អំនួត​ទៅ​នឹង​ការ​ស្ថិតនៅ​ក្នុង​អំណាច​ដ៏​យូរលង់​របស់​លោក ស្រប​ពេល​ដែល​រដ្ឋាភិបាល​របស់​លោក​មិន​បាន​ធ្វើ​ឲ្យ​មាន​ការ​រីកចម្រើន និង​ជឿ​ទុកចិត្ត​បាន​លើ​វិស័យ​សាធារណៈ​អ្វី​មួយ​ឡើយ ជាពិសេស​វិស័យ​សុខាភិបាល​ជាដើម។ តើ​ការ​គាំទ្រ​ការ​គ្រប់គ្រង​អំណាច​របស់​លោក ហ៊ុន សែន ដើម្បី​ជាតិ ឬ​ដើម្បី​ខ្លួន​លោក និង​គ្រួសារ​របស់​លោក? ពលរដ្ឋ​ខ្មែរ និង​អន្តរជាតិ ជា​រឿយៗ​តែង​រិះគន់​លោក ហ៊ុន សែន ថា​បាន​គ្រប់គ្រង​ប្រទេស​កម្ពុជា​ជិត ៤០​ឆ្នាំ ដោយ​ប្រើ​អំណាច​ផ្ដាច់ការ និង​វិធី​ឃោរឃៅ​ដើម្បី​គ្រប់គ្រង​អំណាច​ផ្ទាល់ខ្លួន។ លោក​ពង្រឹង​អំណាច​តាមរយៈ​ការ​កម្ចាត់​ក្រុម​ប្រឆាំង ឬ​អ្នក​ដែល​មិន​បម្រើ​ផលប្រយោជន៍​របស់​លោក។ ការ​ដឹកនាំ​របស់​លោក...

ក្រុម​តស៊ូ​មតិ​ជំរុញ​ឲ្យ​កម្ពុជា​លុប​កិច្ចព្រមព្រៀង​ខុសច្បាប់​ជាមួយ​វៀតណាម​ចោល​ទាំងអស់

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក ទាមទារ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ប្រកាស​លុបចោល​នូវ​សន្ធិសញ្ញា កិច្ចព្រមព្រៀង និង​ឯកសារ​ខុសច្បាប់​ទាំងអស់​ដែល​បាន​ចុះហត្ថលេខា​ជាមួយ​រដ្ឋាភិបាល​វៀតណាម​កន្លង​មក ដែល​ផ្ទុយ​ពី​ស្មារតី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ និង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ព្រះមហាក្សត្រ ព្រះករុណា​ព្រះបាទ​នរោត្តម សីហមុនី បាន​ប្រកាស​លើ​បណ្ដាញ​សង្គម​ឈ្មោះ Royal du Cambodge ស្ដីពី​ការ​រំឭក​ខួប​លើក​ទី​៥៩​ឆ្នាំ​នៃ​ប្រាសាទ​ព្រះវិហារ ដែល​កម្ពុជា​បាន​ឈ្នះ​ក្តី​លើ​ប្រទេស​ថៃ កាលពី​ឆ្នាំ​១៩៦២ កន្លងទៅ​នោះ។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន...

Latest news