26 C
Phnom Penh

TAG

គណបក្ស​សង្គ្រោះ​ជាតិ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​ជំរុញ​ឱ្យ​មន្ត្រី​បក្ស​ប្រឆាំង​រៀន​យក​គំរូ​តាម​មេមាន់

អ្នក​ឃ្លាំមើល​ខាង​ផ្នែក​សារព័ត៌មាន អះអាង​ថា ក្រុម​ប្រឆាំង​គួរតែ​រៀនសូត្រ​តាម​គំរូ​មេមាន់​ខ្លះ​ទៅ ព្រោះ​យ៉ាងហោចណាស់​មេមាន់​ក៏​មាន​ចរិត​ចេះ​បិទបាំង​ភាព​ខ្មាសអៀន​របស់​ខ្លួន​ខ្លះ​ដែរ មុន​នឹង​ប្រគល់​ខ្លួន​ឱ្យ​មាន់​ឈ្មោល។ មន្ត្រី​ជាន់ខ្ពស់​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២១ ដោយ​លើក​ការ​ប្រៀបធៀប​ហាក់​សំដៅ​ការ​បដិសេធ​របស់​លោក ហ៊ុន សែន ពី​ការ​ចរចា​ជាមួយ​បក្ស​ប្រឆាំង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ចរិត​ពិត​របស់​មាន់​ឈ្មោល​តែង​បង្ហាញ​ឫកពា​ជា​អ្នក​ក្លាហាន​ចេញ​មក​ខាងក្រៅ​ឱ្យ​គេ​ឃើញ ប៉ុន្តែ​ចរិត​ពិត​គឺ​ត្រេកត្រអាល​ដៀង​ភ្នែក​ដាក់​គ្នា​ដើម្បី​ឱ្យ​គេ​ជួយ​បំពេញ​បំណង​ខ្លួនឯង។ លោក ប៉ា ងួនទៀង លើកឡើង​ដោយ​សំដៅ​ទៅ​រក​បក្ស​ប្រឆាំង​ថា បើ​ទោះបី​ខ្លួន​ចង់​ប្រគល់​ខ្លួន​ឲ្យ​មាន់​ឈ្មោល​ដែល​កំពុង​តាម​កៀង​នោះ​ក៏ដោយ...

មន្ត្រី​បក្ស​ប្រឆាំង​ថា​ការ​ណែនាំ​របស់​លោក សម រង្ស៊ី ឲ្យ​ឈប់​ជេរ​ប្រមាថ គឺ​យឺត​ពេល​ហើយ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លើកឡើង​ថា ការណែនាំ​របស់​អតីត​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ទៅកាន់​អ្នកគាំទ្រ​ឱ្យ​បញ្ឈប់​ការ​វាយប្រហារ​គ្នា​ជា​លក្ខណៈ​បុគ្គល គឺជា​រឿង​ល្អ ប៉ុន្តែ​ការ​អំពាវនាវ​នៅ​ពេល​នេះ​ហាក់​ហួស​ពេល​ទៅ​ហើយ​សម្រាប់​ការ​ស្ដារ​កម្លាំង​បក្ស​ប្រឆាំង​ឲ្យ​ប្រជាពលរដ្ឋ​មាន​ទំនុក​ចិត្ត​ឡើងវិញ​នោះ។ ការ​អះអាង​របស់​មន្ត្រី​បក្ស​ប្រឆាំង​បែប​នេះ ធ្វើឡើង​បន្ទាប់ពី​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ណែនាំ​ទៅកាន់​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​នៅ​រដ្ឋ California សហរដ្ឋ​អាមេរិក ឲ្យ​ឈប់​ជេរប្រមាថ​បន្ត​ទៀត​កាលពី​ពេល​ថ្មីៗ​នេះ។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​សារព័ត៌មាន The Cambodia...

មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​បន្ត​ការពារ​សុវត្ថិភាព​ពី​ការ​ឆ្លង​វីរុស​កូវីដ-១៩​ឲ្យ​បាន​ម៉ឺងម៉ាត់

មេដឹកនាំ​បក្ស​ប្រឆាំង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​បន្ត​យកចិត្ត​ទុកដាក់​ការពារ​សុវត្ថិភាព ថែរក្សា​សុខភាព និង​ចូលរួម​សហការ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​ឆ្លង​កាច​សាហាវ Covid-19 ឲ្យ​បាន​ម៉ឺងម៉ាត់ ដើម្បី​សុភមង្គល​គ្រួសារ សហគមន៍ និង​ប្រទេស​ជាតិ។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព លោក កឹម សុខា បាន​លើកឡើង​ថា បច្ចុប្បន្ន​នេះ មេរោគ Covid-19 បំប្លែង​ថ្មី​កំពុង​រាតត្បាត​ធ្ងន់ធ្ងរ​នៅ​កម្ពុជា ជាពិសេស​នៅ​តាម​សហគមន៍ ដូច្នេះ​សូម​ប្រជាពលរដ្ឋ​បង្កើន​នូវ​ការ​ប្រុងប្រយ័ត្ន​បន្ថែម​ទៀត។ លោក​ថា ការ​ចាក់​វ៉ាក់សាំង​គឺ​រឿង​សំខាន់​មួយ​ក្នុង​ការ​ទប់ស្កាត់​ការ​ចម្លង​វីរុស Covid-19 ដែល​ត្រូវ​ចាក់​ជូន​ពលរដ្ឋ​ដើម្បី​បញ្ចៀស និង​កាត់បន្ថយ​ការ​ឆ្លង​នៃ​វីរុស​នេះ​ឲ្យ​បាន​កាន់តែ​ច្រើន។ កាលពី​ថ្ងៃ​ទី​១៦ ខែ​សីហា...

សកម្មជន​បក្ស​ប្រឆាំង​ថា​មេដឹកនាំ​នយោបាយ​ភាគី​លោក សម រង្ស៊ី មិន​មាន​ភាព​ស្មោះត្រង់​បង្ហាញ​ការពិត

សកម្មជន​បក្ស​ប្រឆាំង​អះអាង​ថា វា​ជា​រឿង​គួរ​ឲ្យ​អាម៉ាស់​បំផុត​ដែល​មេដឹកនាំ​នយោបាយ​ជាន់ខ្ពស់​ភាគី​លោក សម រង្ស៊ី មិន​មាន​ភាព​ស្មោះត្រង់​ក្នុង​ការ​បង្ហាញ​ការពិត​ថា ខ្លួន​ពិតជា​អ្នក​នៅ​ពីក្រោយ​នៃ​ការ​បង្កើត​គណបក្ស​បេះដូង​ជាតិ មែន ឬ​មិនមែន? បើ​ដូច្នេះ តើ​ពួកគេ​អាច​ធ្វើជា​មេដឹកនាំ​នយោបាយ​សុចរិត​សម្រាប់​ពលរដ្ឋ​ខ្មែរ​បន្ត​ទៀត​បាន​ដោយ​របៀប​ណា? សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ថា មន្ត្រី​មូលដ្ឋាន និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ស្ទើរតែ​គ្រប់​គ្នា​ទៅ​ហើយ​ដែល​អះអាង​ជា​ចំហ​ថា គណបក្ស​បេះដូង​ជាតិ...

ក្រុម​ចលនា​ក្រៅ​ស្រុក​ភាគី​លោក សម រង្ស៊ី កំពុង​បែកបាក់​សាមគ្គី​ធ្ងន់ធ្ងរ​ដោយសារ​ពួកគេ​មិន​គាំទ្រ​គណបក្ស​បេះដូង​ជាតិ

សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ក្រៅ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប (CNRP-O) កំពុង​បែកបាក់​សាមគ្គី​យ៉ាង​ធ្ងន់ធ្ងរ ដោយសារ​តែ​ខ្វែង​គំនិត​គ្នា​ចំពោះ​ការ​មិន​គាំទ្រ​គណបក្ស​ថ្មី គឺ​គណបក្ស​បេះដូង​ជាតិ ដែល​មាន​ការ​ចោទ​ថា គណបក្ស​ថ្មី​នេះ​កាង​ពីក្រោយ​ដោយ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង។ ប្រធាន​សាខា​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សហរដ្ឋ​អាមេរិក (CNRP-A) និង​ជា​អនុប្រធាន CNRP-O (CNRP-Oversea) ប្រចាំ​នៅ​ប៉ែក​អឺរ៉ុប លោក ឡោ ឡៃសូ បាន​ចេញ​លិខិត​ជូនដំណឹង​ដល់​ប្រធាន​សាខា​ប្រចាំ​សហរដ្ឋ​អាមេរិក​ទាំងអស់​កាលពី​ថ្ងៃ​ទី​១១ ខែ​សីហា ថា អគ្គលេខាធិការ CNRP-O លោក...

មន្ត្រី​បក្ស​ប្រឆាំង​រិះគន់​អតីត​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ដែល​បង្កើត​បក្ស​ថ្មី​ថា​គ្រាន់តែ​ជា​ឈ្មួញ​នយោបាយ​ប៉ុណ្ណោះ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ដែល​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ បាន​រិះគន់​អតីត​មន្ត្រី​បក្ស​ប្រឆាំង​ដែល​បាន​ចេញ​ទៅ​បង្កើត​បក្ស​ថ្មីៗ​ថា ជា​ឈ្មួញ​នយោបាយ ឬ​ជា​ថៅកែ​គួកជេ​បង្កើត​បក្ស​នយោបាយ ខណៈ​មន្ត្រី​ទាំងនោះ​ប្រកាស​រក​ការ​រួបរួម​ដើម្បី​រក​សំឡេង​ឆ្នោត​ប្រជែង​យក​ឈ្នះ​គណបក្ស​កាន់​អំណាច។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​១១ ខែ​សីហា ថា បើ​មន្ត្រី​បក្ស​ប្រឆាំង​កំពុង​បែកខ្ញែក​គ្នា​ព្រោងព្រាត​ដូច​ចាប់​ក្តាម​ដាក់​ចង្អេរ​ដូច​សព្វថ្ងៃ ទោះបី​នាំគ្នា​អុជ​ធូប​បួងសួង​ដល់​ព្រះឥន្ទ ឬ​ព្រះព្រហ្ម ក៏​នៅតែ​ចាញ់​បក្ស​កាន់​អំណាច​ដដែល។ មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​លើកឡើង​ថា តើ​ការ​ប្រកាស​រួបរួម​នេះ​នឹង​ប្រើ​រូបមន្ត​បែប​ណា ហើយ​ក្នុង​បំណង​អ្វី? ជាង​នេះ​ទៀត តើ​ការប្រកាស​នេះ គ្រាន់តែ​ឱ្យ​ឮ​សូរ​សំឡេង​កុំ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ស្ដីបន្ទោស​ទេ ឬ​យ៉ាងណា? លោក​បន្ត​ថា បើ​ពួកគេ​ពិតជា​មាន​ឆន្ទៈ​រួបរួម​មែន...

លោក កឹម សុខា បន្ត​ទាត់ចោល​ចលនា​នយោបាយ​ខុសច្បាប់​របស់​លោក សម រង្ស៊ី ខណៈ​អ្នក​ឃ្លាំមើល​ជំរុញ​ឲ្យ​មាន​ការ​រួបរួម

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ស្ថិត​ក្នុង​ការ​រឹតត្បិត​សិទ្ធិ​ធ្វើ​នយោបាយ និង​សិទ្ធិ​សេរីភាព បាន​ទាត់ចោល​ទាំងស្រុង​ចំពោះ​ការ​បង្កើត​ព្រឹត្តិការណ៍​នយោបាយ​ទាំងឡាយ​ណា​ដែល​ផ្ទុយពី​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​បំពាន​បទដ្ឋាន​អន្តរជាតិ​ស្ដីពី​ដំណោះស្រាយ​ដោយ​សន្តិវិធី និង​អហិង្សា។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​បដិសេធ​តាមរយៈ​មេធាវី​របស់​លោក​កាលពី​ពេល​ថ្មីៗ​នេះ​ថា លោក​មិន​បាន​ចូលរួម​គាំទ្រ ហើយ​ក៏​មិន​បាន​ពាក់ព័ន្ធ​ក្នុង​គម្រោង​បង្កើត​រដ្ឋាភិបាល​ក្រៅ​ប្រទេស ដែល​បាន​ប្រកាស​ដោយ​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី កាលពី​ពេល​ថ្មីៗ​នេះ​ដែរ។ នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល​សកម្មភាព​នយោបាយ​របស់​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី ត្រូវ​បាន​លោក កឹម សុខា បដិសេធ​នោះ។...

សកម្មជន​បក្ស​ប្រឆាំង៖ ការ​ធ្វើ​សមាជ​បក្ស​ភ្លើង​ទៀន​ជា​សញ្ញា​នៃ​ការ​ដើរ​ចេញ​ពី​បក្ស​សង្គ្រោះ​ជាតិ

សកម្មជន​បក្ស​ប្រឆាំង​អះអាង​ថា គណបក្ស​ភ្លើង​ទៀន ដែល​បាន​ប្រកាស​គម្រោង​ធ្វើ​សមាជ​របស់​ខ្លួន គឺ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា គណបក្ស​នេះ​គ្មាន​ឆន្ទៈ​រួបរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​ទៀត​នោះ​ទេ។ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោ ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០២១ ថា ការ​អះអាង​ថា កឹម សុខា និង សម រង្ស៊ី ជា​មនុស្ស​តែ​មួយ​ដែល​អតីត​មេ​បក្ស​ប្រឆាំង​លោក សម...

មន្ត្រី​នយោបាយ​បក្ស​ប្រឆាំង​ប្រចាំ​សហរដ្ឋ​អាមេរិក CNRP-A ប្រកាស​លាឈប់​ពី​តួនាទី

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្រៅ​ប្រទេស CNRP-A (CNRP-American) បាន​សម្រេច​ដាក់​ពាក្យ​លាឈប់​ពី​តួនាទី​របស់​ខ្លួន​ដែល​ជា​មន្ត្រី​ជាន់ខ្ពស់​ប្រចាំ​សហរដ្ឋ​អាមេរិក ដោយ​ចោទ​ថា ក្រុម CNRP-A និង​ក្រុម CNRP-O (CNRP Oversea) លួច​ជួយ​គណបក្ស​បេះដូង​ជាតិ​នៅ​កម្ពុជា ដែល​ទើប​នឹង​បង្កើត​ឡើង​កាលពី​ពេល​ថ្មីៗ​នេះ។ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ CNRP-A លោក យ៉ង់ ណុយ ឬ​លោក យ៉ង់ ប្រេឌី ណុយ ឬ Brady...

មន្ត្រី​បក្ស​ប្រឆាំង​ថា​ពាក្យ កឹម សុខា និង សម រង្ស៊ី ជា​មនុស្ស​តែ​មួយ​គឺ​គ្រាន់តែ​ជា​ពាក្យ​កុហក​ប៉ុណ្ណោះ

មន្ត្រី​បក្ស​ប្រឆាំង​ដែល​ជិតស្និទ្ធ​នឹង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើកឡើង​ថា «ពាក្យ​ថា​មនុស្ស​តែ​មួយ» លុះត្រាតែ​មនុស្ស​ពីរ​នាក់​នៅ​រួម​សុខទុក្ខ​ជាមួយ​គ្នា​គ្រប់​កាលៈទេសៈ​ទាំងអស់ ប៉ុន្តែ​បើ​គ្រាន់តែ​និយាយ​ដោយ​ប្រាសចាក​ពី​ទង្វើ នោះ​គ្រាន់តែ​ជា​ពាក្យ​កុហក​ប៉ុណ្ណោះ។ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៨ ខែ​កក្កដា ថា ដើម្បី​ឲ្យ​មនុស្ស ២​នាក់​មាន​ស្មារតី និង​គោល​ជំហរ​តែ​មួយ ឬ​ហៅថា​ជា​មនុស្ស​តែ​មួយ គឺ​ត្រូវតែ​មាន​ភាព​ស្មោះត្រង់ ប្តូរផ្តាច់​រួម​សុខទុក្ខ​ជាមួយ​គ្នា ប៉ុន្តែ​ផ្ទុយទៅវិញ លោក...

Latest news