31 C
Phnom Penh

TAG

បណ្ដាញ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា

ភាគ​៧៖ តើ​បណ្ដាញ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​បរទេស​ចេញពី​ប្រភព​ណា​មុន​គេ?

គណបក្ស​ប្រជាជន​កម្ពុជា ពង្រីក​បណ្ដាញ​អតីត​បក្ស​កុម្មុយនីស្ត​នេះ​នៅ​បរទេស​តាម​មធ្យោបាយ​ប្រើ​ឈ្មោះ​ក្រុម​យុវជន​ដែល​ផុស​ចេញពី​ក្រុម​បច្ចេកទេស​ផ្នែក​ស៊ើបការណ៍​សម្ងាត់​តាម​អន្តរ​បណ្ដាញ​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត។ បណ្ដាញ​រើស​សមាជិក​ចូល​បក្ស​នៅ​បរទេស ធ្វើ​ទៅ​បាន​ដោយ​ស្ថានទូត​ខ្មែរ​ជា​អ្នក​ជួយ​ជ្រោមជ្រែង។ ក្នុង​ភាគ​ទី​៧ នេះ លោក ហាស់ សាន ពិនិត្យ​មើល​ច្បាប់​ចំពោះ​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង និង​មុខងារ​របស់​បេសកកម្ម​ទូត ថា​តើ​បំពាន​អ្វី​ខ្លះ? ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ជាច្រើន​តាម​រដ្ឋ​តាម​ក្រុង​មួយ​ចំនួន កំពុងតែ​លង់លុះ​តាម​វេទមន្ត​សណ្ដំ​ពី​មន្ត្រី​បក្ស​ប្រជាជន​កម្ពុជា ទទួល​បន្ទុក​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ធ្វើជា​សមាជិក​បម្រើ​គោលការណ៍​នយោបាយ​បក្ស​ជាមួយ​នឹង​ការ​សន្យា​ផ្តល់​កិត្តិយស មុខមាត់ លាភសក្ការៈ​ផ្សេងៗ ដូចជា​បុណ្យស័ក្តិ លុយកាក់​ជាដើម។ ក្រៅពី​ការ​សន្យា​ផ្តល់​លាភ និង​ការ​សង្ឃឹម​ទទួល​លាភ ខ្មែរ​សុទ្ធ ខ្មែរ​កាត់​នៅ​បរទេស​មួយ​ចំនួន​គិត​ថា...

ភាគ​៦៖ លោក ហ៊ុន ម៉ាណែត កំពុង​នាំគ្នា​រៃអង្គាស​លុយ​ពី​ពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក​ដោយ​យក​គំរូ​តាម​បក្ស​ប្រឆាំង

ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ក្រៅ​ប្រទេស មាន​រចនាសម្ព័ន្ធ​រៀបចំ​ចាត់តាំង​មិន​ត្រឹមតែ​យុវជន​ខ្មែរ-អាមេរិកាំង​ប៉ុណ្ណោះ​ទេ។ មនុស្ស​ចំណាស់ៗ​ហួស​ពី​វ័យ​យុវជន ក៏​ត្រូវ​បាន​គេ​ចាត់តាំង​ដែរ។ ក្នុង​ភាគ​ទី​៦ លោក ហាស់ សាន ពិនិត្យ​មើល​ច្បាប់​សហព័ន្ធ​សហរដ្ឋ​អាមេរិក ដែល​ចែង​អំពី​ពលរដ្ឋ​អាមេរិកាំង និង​សមាជិកភាព​ក្នុង​បក្ស​កុម្មុយនីស្ត ឬ​បក្ស​ក្តាប់​អំណាច​ផ្ដាច់ការ​ផ្តាច់​មុខ។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មន្ត្រី​រាជរដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា រួម​ទាំង​មន្ត្រី​ការទូត​ក្រោម​បញ្ជា​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ដើរ​ជួប​សហគមន៍​ខ្មែរ-អាមេរិកាំង រួច​គិត​ថា​បើ​ក្រុម​បក្ស​ប្រឆាំង​អាច​ដើរ​រើស​សមាជិក​រៃអង្គាស​លុយ​តាម​សហគមន៍​ខ្មែរ​បាន ហេតុ​អ្វី​គេ​ធ្វើ​ដូច​គ្នា​ដែរ​មិន​បាន? អ្នក​ទាំងនោះ​គិត​ថា នៅ​ស្រុក​សេរី ប្រជាធិបតេយ្យ គេ​អាច​ធ្វើ​បាន​ដូច​គេ​ដូច​ឯង​ដោយ​សេរី​មិន​បាច់​ខ្វល់ខ្វាយ​អំពី​ផលវិបាក​អ្វី​មួយ​ឡើយ។ ការ​យល់ដឹង​បែប​នេះ​ត្រូវ​ម្យ៉ាង...

ភាគ​៥៖ បក្ស​ប្រជាជន​កម្ពុជា​ប្រើ​មន្ត្រី​រដ្ឋាភិបាល​ធ្វើការ​ជ្រើសរើស​សមាជិក​បក្ស​នៅ​ក្រៅ​ប្រទេស

តើ​គណបក្ស​ប្រជាជន​កម្ពុជា រៀបចំ​រចនាសម្ព័ន្ធ​ចាត់តាំង​ក្រុម​យុវជន​បក្ស​នៅ​ក្រៅ​ប្រទេស​នៅ​ឯណា​ខ្លះ? នេះ​ជា​ភាគ​ទី​៥ ដោយ​ពិនិត្យ​លើ​ច្បាប់​សហព័ន្ធ​ដោយ​សង្ខេប​ចំពោះ​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ធ្វើ​សមាជិក​បក្ស​នយោបាយ​បរទេស ដឹកនាំ​ដោយ​មេទ័ព​ជា​ជនបរទេស។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ថា​នឹង​ឡើង​ឋានន្តរសក្តិ​ជា​ឧត្តមសេនីយ៍​ពេញ គឺ​ផ្កាយ​៤ តាំងពី​ឆ្នាំ​២០១៨ បន្ទាប់ពី​ឧត្តមសេនីយ៍ ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ប្រាប់​អ្នកកាសែត​ថា​នឹង​ដំឡើង​កូនប្រុស​ច្បង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​សម​នឹង​មុខងារ ឋានៈ និង​ចំណេះវិជ្ជា។ មកទល់​ពេលនេះ ហ៊ុន ម៉ាណែត នៅតែ​ពាក់​ផ្កាយ​៣...

ភាគ​៤៖ តើ​ក្រុម​យុវជន​បក្ស​ប្រជាជន​ប្រើ​វិធីសាស្ត្រ​ដូចម្តេច​ខ្លះ មាន​បំណង​អ្វី​នៅ​បរទេស ហើយ​អ្នក​ចូលរួម​បំពាន​ច្បាប់​ឬ​ទេ?

ក្រុម​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ខាង​នាយ​សមុទ្រ ដែល​កើត​ចេញពី​គណៈអចិន្ត្រៃយ៍​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្តាល ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។ តើ​អង្គការ​ចាត់តាំង​របស់​គេ​រៀប​រចនាសម្ព័ន្ធ​ដូចម្តេច​ខ្លះ? មាន​សមាសភាព​អ្នក​ណា​ខ្លះ? គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល (ឈប់​ប្រើ​ពាក្យ​មជ្ឈិម​បក្ស) នៃ​បក្ស​ប្រជាជន​កម្ពុជា ដោយ​មាន​លោក សាយ ឈុំ ជា​អនុប្រធាន​ចុះហត្ថលេខា បាន​សម្រេច​តែងតាំង​បំពេញ​បន្ថែម​សមាជិក​គណៈ​អចិន្ត្រៃយ៍​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្តាល​ចំនួន ២៣​នាក់​ថែមទៀត​នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០២០។ ការតែងតាំង​នេះ ធ្វើឡើង​មួយ​អាទិត្យ​បន្ទាប់ពី​ថ្ងៃ​តែងតាំង​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅ​ថ្ងៃ​ទី​១៣ ឧសភា ជា​ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្តាល។ សមាជិក​ថ្មី​ទាំងអស់​នោះ​ដែល​នឹង​ជួយ​ពង្រឹង​ពង្រីក​ការងារ​ឧត្តមសេនីយ៍...

ភាគ​៣៖ តើ​អ្នក​ចូល​ជា​សមាជិក​បណ្ដាញ​បក្ស​ប្រជាជន​កម្ពុជា​នៅ​អាមេរិក នឹង​ជួប​ឧបសគ្គ​បែប​ណា?

ការ​តាមដាន​មួយ​បាន​កត់សម្គាល់​ឃើញ​ថា បក្ស​ប្រជាជន​កម្ពុជា ប្រើ​បណ្ដាញ​យុវជន​ឲ្យ​ធ្វើ​សកម្មភាព​រើស​យក​មនុស្ស​ក្នុង​សហគមន៍​ខ្មែរ​ឯ​បរទេស​ចូល​ជា​សមាជិក​បក្ស​ក្តាប់​អំណាច។ មាន​អ្នក​សង្កេតការណ៍​សួរ​ថា តើ​គេ​មាន​បំណង​អ្វី គេ​បង្កើត​បណ្ដាញ​នៅ​បរទេស​របៀប​ណា ហើយ​អ្នក​ណា​ជា​មេខ្លោង​ក្នុង​រឿង​នេះ? ក្រុម​យុវជន​បក្ស​ប្រជាជន​កម្ពុជា បាន​ផ្តើម​ធ្វើ​សកម្មភាព​បញ្ចុះបញ្ចូល​កៀងគរ​ប្រជាពលរដ្ឋ​ខ្មែរ​តាម​សហគមន៍​នៅ​សហរដ្ឋ​អាមេរិក និង​កាណាដា ពី​តំបន់​ខាងកើត​ទៅ​ខាងលិច ពី​ខាងជើង​ទៅ​ខាងត្បូង ចាប់ពី​ឆ្នាំ​២០១៥ ក្នុង​អាណត្តិ​ឯកអគ្គរាជទូត ជុំ ប៊ុនរ៉ុង។ សកម្មភាព​បាន​បន្ត​រហូត​មកដល់​ពេល​បច្ចុប្បន្ន​នេះ គឺ​មាន​រយៈពេល​ជាង ៦​ឆ្នាំ​ហើយ។ តាម​ការ​ពិនិត្យ​តាមដាន និង​តាម​ព័ត៌មាន​ពី​ប្រភព​ច្បាស់​ការណ៍ អ្នក​ដឹកនាំ​បក្ស​ប្រជាជន​កម្ពុជា ដើរ​តាម​មាគ៌ា​មេដឹកនាំ​បក្ស​កុម្មុយនីស្ត ឬ​បក្ស​ពលករ​យៀកណាម ដើម្បី​បណ្ដុះ និង​ពង្រឹង​កម្លាំង​យុវជន​គ្រប់​ទីកន្លែង​ដើម្បី​ស្នង​កេរ សម្បាច់​មនោគមន៍វិជ្ជា​ផ្ដាច់មុខ...

ភាគ​២៖ តើ​បណ្ដាញ​បក្ស​ប្រជាជន​កម្ពុជា​កំពុង​ធ្វើ​សកម្មភាព​អ្វី ហើយ​មាន​បំណង​អ្វី​នៅ​បរទេស?

ការ​តាមដាន​មួយ​បាន​កត់សម្គាល់​ឃើញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ប្រើ​បណ្ដាញ​យុវជន​ឲ្យ​ធ្វើ​សកម្មភាព​រើស​យក​មនុស្ស​ក្នុង​សហគមន៍​ខ្មែរ​ឯ​បរទេស​ចូល​ជា​សមាជិក​បក្ស​កាន់​អំណាច ដែល​ជា​អតីត​បក្ស​កុម្មុយនីស្ត​នៅ​កម្ពុជា។ អ្នក​សង្កេតការណ៍​មាន​មន្ទិល​សង្ស័យ​ថា តើ​ពួកគេ​រៀបចំ​បណ្ដាញ​ទាំងនេះ​មាន​បំណង​អ្វី ហើយ​ពួកគេ​បង្កើត​បណ្ដាញ​នៅ​បរទេស​ដោយ​របៀប​ណា ហើយ​អ្នកណា​ជា​មេខ្លោង​ក្នុង​រឿង​នេះ? គណបក្ស​ប្រជាជន​កម្ពុជា ហៅ​កាត់​តាម​អង់គ្លេស​ថា CPP តាម​បារាំង​ថា PPC បាន​ប្រឹងប្រែង​ធ្វើ​សកម្មភាព​រើស​មនុស្ស​ភាគច្រើន​បំផុត​ជា​ពលរដ្ឋ​ខ្មែរ សមាជិក​តាម​សហគមន៍​ខ្មែរ​នៅ​បរទេស​ពី​តំបន់​អាស៊ី អូស្ត្រាលី នូវែលហ្សេឡង់ ដល់​អឺរ៉ុប និង​អាមេរិក​ខាងជើង ឲ្យ​ចូល​ជា​អ្នកគាំទ្រ និង​សមាជិក​បក្ស។ សកម្មភាព​ប្រមូល​មនុស្ស​គ្រប់​ទិសទី​ចូល​បក្ស​ប្រជាជន​កម្ពុជា ផ្តើម​សន្ទុះ​នៅ​ឆ្នាំ​២០១៥ ចេញពី​គោលការណ៍​បក្ស​ដាក់​ឲ្យ​ក្រុម​ការងារ​យុវជន​បក្ស ដោយ​ប្រើ​ពាក្យ​ស្លោក​លើ​បដា​មាន​រូប​មេ​បក្ស ហ៊ុន...

ភាគ​១៖ តើ​បណ្ដាញ​បក្ស​ប្រជាជន​កម្ពុជា​កំពុង​ធ្វើ​សកម្មភាព​អ្វី​ខ្លះ ហើយ​មាន​បំណង​អ្វី​នៅ​បរទេស?

តាម​ការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​មួយ​រក​ឃើញ​ថា គណបក្ស​ប្រជាជន​កម្ពុជា កំពុង​បង្កើន​ការ​ប្រើប្រាស់​បណ្ដាញ​យុវជន​ឲ្យ​ធ្វើ​សកម្មភាព​ជ្រើសរើស​មនុស្ស​ក្នុង​សហគមន៍​ខ្មែរ​នៅ​បរទេស​ឲ្យ​ចូល​ជា​សមាជិក​បក្ស​របស់​ខ្លួន​យ៉ាង​គគ្រឹកគគ្រេង។ តើ​ការ​រៀបចំ និង​ការ​បង្កើន​នូវ​បណ្ដាញ​របស់​បក្ស​កាន់​អំណាច​នៅ​កម្ពុជា​មាន​បំណង​អ្វី? តើ​ពួកគេ​បង្កើត​បណ្ដាញ​នៅ​បរទេស​ដោយ​របៀប​ណា ហើយ​អ្នក​ណា​ជា​មេ​គំនិត? គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​កិច្ច​ដឹកនាំ​ប្រធាន​ថ្មី គឺ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នាម​ដើម ហ៊ុន ណាល់ ឬ ហ៊ុន ប៊ុនណាល់ ក្រោយ​ពី​លោក ជា ស៊ីម ប្រធាន​បក្ស​ពីមុន​បាន​ទទួល​មរណភាព​បាន​ខិតខំ​ប្រឹងប្រែង​ពង្រឹង​ពង្រីក​ទំហំ​សមាជិកភាព​បក្ស​ឥត​ឈប់ឈរ ដោយ​ផ្តើម​ពី​ក្នុង​ប្រទេស ហើយ​បន្ត​ទៅ​ក្រៅ​ប្រទេស​ថែមទៀត។ ក្នុង​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា...

Latest news