29 C
Phnom Penh

TAG

បទវិភាគ

បទវិភាគ៖ ប្រមុខ​ការទូត​ចិន​ត្រឡប់​ទៅវិញ​បាន​ត្រឹម​ពាក្យ​ថា​អរគុណ តែ​ពុំ​មាន​ការ​សន្យា​ជួយ​ចិន​ប្រឆាំង​អាមេរិក​ឡើយ

ប្រមុខ​ការទូត​ចិន លោក វ៉ាង យី បាន​បិទ​បញ្ចប់​ហើយ​នូវ​ទស្សនកិច្ច ៣​ប្រទេស​ក្នុង​តំបន់​អាស៊ាន ជាមួយ​នឹង​ការ​ទៅដល់​ប្រទេស​សិង្ហបុរី កាលពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ក្រោយ​ពី​ចាកចេញ​ពី​កម្ពុជា និង​វៀតណាម។ ក្នុង​ចំណោម ៣​ប្រទេស​នេះ មាន​តែ​កម្ពុជា​មួយ​គត់​ដែល​មេដឹកនាំ​រាជាណាចក្រ​នេះ គឺ​បុរស​ខ្លាំង​លោក ហ៊ុន សែន បាន​ថ្លែង​អរគុណ​ចិន​សឹងតែ​មិន​ដាច់​ពី​មាត់​ជាមួយ​នឹង​ការ​ថ្លែង​ចំអក​ទៅលើ​ប្រទេស​ផ្សេងៗ​ទៀត ជាពិសេស​ទៅលើ​លោក​ខាងលិច និង​ក្រុម​ប្រឆាំង​ដោយ​ពោល​ពាក្យ​ថា «បើ​មិន​ពឹង​ចិន ឲ្យ​កម្ពុជា​ទៅ​ពឹង​ខាងណា ដើម្បី​ជួយ​កម្ពុជា​ក្នុង​គ្រា​លំបាក​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩»។ ត្រង់​ចំណុច​នេះ លោក ហ៊ុន...

បទវិភាគ៖ តើ​នយោបាយ​របស់​លោក សម រង្ស៊ី និង​លោក ហ៊ុន សែន ជា​នយោបាយ​ប្រជែង​គ្នា ឬ​បំពេញ​គ្នា?

លោក ហ៊ុន សែន គឺជា​មេដឹកនាំ​ផ្ដាច់ការ​ម្នាក់​ដែល​ក្រាញ​អំណាច​យូរ​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​នយោបាយ​កម្ពុជា និង​ជា​មេដឹកនាំ​ផ្ដាច់ការ​ស្ថិត​ក្នុង​អំណាច​យូរ​ជាងគេ​ក្នុង​ពិភពលោក។ ក្រោម​ការ​ដឹកនាំ​របស់​លោក ប្រទេស​បាន​ធ្លាក់​ដុនដាប​ទ្រុឌទ្រោម​យ៉ាង​ដំណំ ហើយ​នាំ​ឲ្យ​រាស្រ្ត​នៅ​ក្នុង​នគរ​ក្លាយ​ជា​រាស្រ្ត​ដែល​ក្រីក្រ​បំផុត​ក្នុង​ពិភពលោក។ តាមពិត​ទៅ ពលរដ្ឋ​ខ្មែរ​បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត និង​ចង់​ផ្លាស់ប្ដូរ​របប​លោក ហ៊ុន សែន ជា​ខ្លាំង។ ឆន្ទៈ​នេះ​បាន​បញ្ជាក់​ច្បាស់​តាមរយៈ​លទ្ធផល​បោះឆ្នោត​នៅ​ឆ្នាំ​១៩៩៣ និង​ឆ្នាំ​២០១៣។ ចំណែក​លោក សម រង្ស៊ី វិញ​គឺជា​មេដឹកនាំ​គណបក្ស​ប្រឆាំង​ជិត ៣០​ឆ្នាំ​ដែល​តែង​អួត​ថា ខ្លួន​លោក​ផ្ទាល់​គឺជា​អ្នក​នយោបាយ​ដែល​លោក ហ៊ុន សែន ខ្លាច​បំផុត។ ដូច្នេះ...

បទវិភាគ៖ តើ​អ្នក​ណា​ជា​មនុស្ស​គន្លឹះ​នាំ​ឲ្យ​មាន​សេចក្ដី​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ?

គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ព្រមព្រៀង​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១២ ដោយ​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស សម រង្ស៊ី របស់​លោក សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​របស់​លោក កឹម សុខា ក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន។ ប៉ុន្តែ​គណបក្ស​ប្រឆាំង​ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​សឹង​កន្លះ​នគរ​នេះ ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន រំលាយ​ចោល​កាលពី​ឆ្នាំ​២០១៧។ តើ​អ្នក​ណា​ជា​មនុស្ស​គន្លឹះ​នាំ​ឲ្យ​មាន​សេចក្ដី​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ? ហើយ​ថា​តើ​មាន​អ្វី​ជា​ចំណុច​សំខាន់​បំផុត​មុន​នឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ? នៅ​ខែ​សីហា ឆ្នាំ​២០១៧ លោក អូន...

បទវិភាគ៖ តើ​លោក ហ៊ុន សែន បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ​ដល់​កុមារ​ដើម្បី​អ្វី?

លោក ហ៊ុន សែន ធ្លាប់​បាន​សន្យា​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​ថា លោក​ទទួល​យក​វ៉ាក់សាំង​ការពារ​កូវីដ-១៩ តែ​ពី​ប្រទេស​ណា​ដែល​មាន​ការ​សម្រេច​ដោយ​អង្គការ​សុខភាព​ពិភពលោក ប៉ុន្តែ​នៅ​ពេល​ដែល​វ៉ាក់សាំង​នៃ​ប្រទេស​ចិន កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ពិសោធន៍ និង​មិនទាន់​មាន​ការ​សម្រេច​ពី​អង្គការ​សុខភាព​ពិភពលោក​នៅឡើយ លោក ហ៊ុន សែន បាន​ស្ម័គ្រចិត្ត​ទទួល​យក​ជំនួយ​វ៉ាក់សាំង​ពី​ប្រទេស​ចិន មក​ចាក់​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ។ បន្ទាប់ពី​នោះ​មក លោក ហ៊ុន សែន បញ្ជាទិញ​តែ​វ៉ាក់សាំង​ចិន​តែប៉ុណ្ណោះ។ រីឯ​វ៉ាក់សាំង​នៃ​ប្រទេស​លោកសេរី លោក ហ៊ុន សែន ទទួល​នៅ​ពេល​ណា​ដែល​ប្រទេស​ទាំងនោះ​ផ្តល់​ជា​អំណោយ តែ​គាត់​មិនទាន់​បាន​បញ្ជាទិញ​វ៉ាក់សាំង​ទាំងនោះ​នៅឡើយ។...

បទវិភាគ៖ តើ​លោក សម រង្ស៊ី កំពុង​ពង្រឹង​គណបក្ស​សង្គ្រោះ​ជាតិ ឬ​គណបក្ស​ថ្មី​ផ្សេង​ទៀត?

មជ្ឈដ្ឋាន​ជាច្រើន​អះអាង​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ចាប់​លោក កឹម សុខា និង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ឆ្នាំ​២០១៧ ដោយសារ​ខ្លាច​បាត់បង់​អំណាច​របស់​លោក ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​អាច​ឈ្នះ​ក្នុង​ការ​បោះឆ្នោត​ជាតិ​នា​ខែ​កក្កដា ឆ្នាំ​២០១៨។ ដូច្នេះ ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​មធ្យោបាយ​តែ​មួយ​គត់​ដើម្បី​បន្ត​អំណាច​របស់​លោក ហ៊ុន សែន។ ប៉ុន្តែ​លោក កឹម សុខា និង​គណបក្ស​សង្គ្រោះ​ជាតិ មិន​គ្រាន់តែ​រងគ្រោះ​ដោយ​ទង្វើ​របស់​លោក ហ៊ុន សែន ប៉ុណ្ណោះ​ទេ...

បទវិភាគ៖ ទស្សនកិច្ច​របស់​អនុប្រធានាធិបតី​អាមេរិក​បញ្ជូន​សារ​ប្រាប់​មេដឹកនាំ​អាស៊ាន​ថា​អាមេរិក​យកចិត្ត​ទុកដាក់​ខ្លាំង​បញ្ហា​អាស៊ាន

អនុប្រធានាធិបតី​អាមេរិក អ្នកស្រី Kamala Harris ដែល​បាន​ជ្រើសរើស​ប្រទេស​ពីរ​ក្នុង​តំបន់​អាស៊ាន​មក​ធ្វើ​ទស្សនកិច្ច គឺ​មើលទៅ​ជា​សម្ពន្ធមិត្ត​លេចធ្លោ​ជាងគេ​ក្នុង​ចំណោម​សមាជិក​អាស៊ាន ១០​ប្រទេស។ ប្រទេស​ពីរ​នេះ គឺ​សិង្ហបុរី និង​វៀតណាម។ ប្រទេស​ទាំង​ពីរ​នេះ​ត្រូវ​បាន​ចាត់ទុក​ថា​ជា​សម្ពន្ធភាព​ស្លាប់​រស់​របស់​សហរដ្ឋ​អាមេរិក​ទៅ​ថ្ងៃ​អនាគត​ដែល​ខ្វះ​ពុំបាន​ក្នុង​ការ​ជួយ​ពង្រឹង​សន្តិសុខ​អាមេរិក​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។ នេះ​ជា​ទស្សនកិច្ច​ដំបូង​របស់​អនុប្រធានាធិបតី​អាមេរិក​រូប​នេះ ដែល​មក​ដល់​អាស៊ី​អាគ្នេយ៍​កាលពី​ថ្ងៃ​អាទិត្យ ទី​២២ ខែ​សីហា។ ទស្សនកិច្ច​របស់​អ្នកស្រី Kamala Harris កំពុងតែ​សម្លឹង និង​តាមដាន​ដោយ​សមាជិក​អាស៊ាន​ទាំងអស់ ជាពិសេស​បន្ទាប់ពី​ការ​ដួល​រលំ​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន ដែល​អាមេរិក​គាំទ្រ។ ប្រទេស​ក្នុង​សមាគម​នេះ​អាច​នឹង​ចង់​ដឹង​ថា តើ​ថ្នាក់​ដឹកនាំ​អាមេរិក​ជាន់ខ្ពស់​រូប​នេះ​មក​ជាន់​ទឹកដី​អាស៊ី អាច​ធានា និង​ប្ដេជ្ញា​អ្វី​ខ្លះ​ដល់​សហគមន៍​មួយ​នេះ​ទៅ​ថ្ងៃ​ខាងមុខ​ដែល​វា​មិន​ដូច​នឹង​អាហ្វហ្គានីស្ថាន។ សិង្ហបុរី...

បទវិភាគ៖ តើ​ការ​គាំទ្រ​ការ​គ្រប់គ្រង​អំណាច​របស់​លោក ហ៊ុន សែន ដើម្បី​ជាតិ ឬ​ដើម្បី​ខ្លួន​ឯង?

មហាជន​ទូទៅ​សង្កេត​ឃើញ​ថា ក្រុម​គ្រួសារ និង​អ្នក​គាំទ្រ​លោក ហ៊ុន សែន តែង​មាន​អំនួត​ទៅ​នឹង​ការ​ស្ថិតនៅ​ក្នុង​អំណាច​ដ៏​យូរលង់​របស់​លោក ស្រប​ពេល​ដែល​រដ្ឋាភិបាល​របស់​លោក​មិន​បាន​ធ្វើ​ឲ្យ​មាន​ការ​រីកចម្រើន និង​ជឿ​ទុកចិត្ត​បាន​លើ​វិស័យ​សាធារណៈ​អ្វី​មួយ​ឡើយ ជាពិសេស​វិស័យ​សុខាភិបាល​ជាដើម។ តើ​ការ​គាំទ្រ​ការ​គ្រប់គ្រង​អំណាច​របស់​លោក ហ៊ុន សែន ដើម្បី​ជាតិ ឬ​ដើម្បី​ខ្លួន​លោក និង​គ្រួសារ​របស់​លោក? ពលរដ្ឋ​ខ្មែរ និង​អន្តរជាតិ ជា​រឿយៗ​តែង​រិះគន់​លោក ហ៊ុន សែន ថា​បាន​គ្រប់គ្រង​ប្រទេស​កម្ពុជា​ជិត ៤០​ឆ្នាំ ដោយ​ប្រើ​អំណាច​ផ្ដាច់ការ និង​វិធី​ឃោរឃៅ​ដើម្បី​គ្រប់គ្រង​អំណាច​ផ្ទាល់ខ្លួន។ លោក​ពង្រឹង​អំណាច​តាមរយៈ​ការ​កម្ចាត់​ក្រុម​ប្រឆាំង ឬ​អ្នក​ដែល​មិន​បម្រើ​ផលប្រយោជន៍​របស់​លោក។ ការ​ដឹកនាំ​របស់​លោក...

បទវិភាគ៖ តើ​នរណា​សម្លាប់​លោក​បណ្ឌិត កែម ឡី?

ចម្លើយ​ចំពោះ​សំណួរ​ថា តើ​នរណា​ជា​អ្នក​សម្លាប់​បណ្ឌិត កែម ឡី នៅតែ​គ្មាន​ពន្លឺ និង​នៅតែ​ជា​ចម្ងល់​សម្រាប់​មហាជន​ទូទៅ​អស់​រយៈពេល​ប្រាំ​ឆ្នាំ​មក​ហើយ។ ប្រសិន​សំណួរ​នេះ​នៅតែ​គ្មាន​ចម្លើយ តើ​ភស្តុតាង​អ្វី​ខ្លះ​ដែល​មហាជន​អាច​ធ្វើ​ការ​វិនិច្ឆ័យ និង​ធ្វើ​ការ​វិភាគ​ថា នរណា​ជា​អ្នក​នៅ​ពីក្រោយ​អំពី​ឃាតកម្ម​ដ៏​ល្បីល្បាញ​មួយ​នេះ? មនុស្ស​ជាច្រើន​បាន​ដាក់​ការសង្ស័យ​លើ​ក្រុម​អ្នក​មាន​អំណាច​នៅ​កម្ពុជា ថា​មាន​ជាប់​ពាក់ព័ន្ធ​អំពើ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី កាលពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។ ឃាតកម្ម​ខ្នាត​ធំ​ដ៏​កក្រើក​មួយ​នេះ ត្រូវ​បាន​ក្រុម​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ ស្ថានទូត ឬ​រដ្ឋាភិបាល​បរទេស​មួយ​ចំនួន​ចាត់ទុក​ថា​ជា​អំពើ​ហិង្សា​នយោបាយ ឬ​ជា​ឃាតកម្ម​ក្នុង​ហេតុផល​នយោបាយ។ អំពើ​ឃាតកម្ម ឬ​អំពើ​ហិង្សា​នយោបាយ ធ្វើ​ឡើង​ដោយ​មនុស្ស​មួយ​ក្រុម...

Latest news