27 C
Phnom Penh

TAG

ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ ទូច

លោក សុខ ទូច ថា​ខ្មែរ​ត្រូវ​ឈឺចាប់​នៅ​ពេល​ដែល​ខ្លួនឯង​មិន​អាច​ការពារ​ទ្រព្យសម្បត្តិ​ជាតិ​ខ្លួន​បាន

មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា ប្រតិកម្ម​ថា ពលរដ្ឋ​ខ្មែរ​ដែល​សម្ដែង​ការឈឺចាប់​ពី​បរទេស​ជិតខាង​លួច​ចម្លង​វប្បធម៌​របស់​ខ្លួន​ជា​រឿង​ត្រឹមត្រូវ​ហើយ ប៉ុន្តែ​ខ្មែរ​ក៏​ត្រូវ​ឈឺចាប់​នៅ​ពេល​ដែល​ខ្លួន​មិន​អាច​ការពារ​ទ្រព្យសម្បត្តិ​ជាតិ​របស់​ខ្លួន​បាន ខណៈ​ខ្លួនឯង​កំពុង​មាន​មោទកភាព​លើ​វប្បធម៌​បរទេស ជាជាង​វប្បធម៌ និង​សម្បត្តិ​ជាតិ​របស់​ខ្លួន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​អ្នកលេង​បណ្ដាញ​សង្គម​បាន​នាំគ្នា​ប្រតិកម្ម​យ៉ាង​ខ្លាំង​ទៅលើ​ស្ថាបត្យករ​ថៃ ដែល​បាន​សាងសង់​ប្រាសាទ​នៅ​ក្នុង​ប្រទេស​ខ្លួន​មាន​គំនូស​ប្លង់​ដូច​ទៅ​នឹង​ប្រាសាទ​អង្គរវត្ត​របស់​ខ្មែរ។ ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ ទូច បាន​បង្ហោះ​វីដេអូ​បកស្រាយ​ទាក់ទិន​ទៅ​នឹង​បញ្ហា​ដែល​ប្រទេស​ថៃ ចម្លង​វប្បធម៌​ពី​កម្ពុជា កាលពី​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០២១ ថា ថៃ​មិន​អាច​ចម្លង​វប្បធម៌ ឬ​អរិយធម៌​របស់​កម្ពុជា​ធ្វើ​ជា​របស់​ខ្លួន​បាន​ទេ ព្រោះ​ថា​ប្រាសាទ​អង្គរវត្ត និង​អរិយធម៌​មួយ​ចំនួន​ផ្សេងទៀត​របស់​ខ្មែរ ត្រូវ​បាន​ទទួលស្គាល់​ដោយ​អង្គការ​យូណេស្កូ រួច​ទៅ​ហើយ...

Latest news