27 C
Phnom Penh

TAG

លោក ប៉ុន សៅរី

មន្ត្រី​នយោបាយ​បក្ស​ប្រឆាំង​ប្រចាំ​សហរដ្ឋ​អាមេរិក CNRP-A ប្រកាស​លាឈប់​ពី​តួនាទី

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្រៅ​ប្រទេស CNRP-A (CNRP-American) បាន​សម្រេច​ដាក់​ពាក្យ​លាឈប់​ពី​តួនាទី​របស់​ខ្លួន​ដែល​ជា​មន្ត្រី​ជាន់ខ្ពស់​ប្រចាំ​សហរដ្ឋ​អាមេរិក ដោយ​ចោទ​ថា ក្រុម CNRP-A និង​ក្រុម CNRP-O (CNRP Oversea) លួច​ជួយ​គណបក្ស​បេះដូង​ជាតិ​នៅ​កម្ពុជា ដែល​ទើប​នឹង​បង្កើត​ឡើង​កាលពី​ពេល​ថ្មីៗ​នេះ។ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ CNRP-A លោក យ៉ង់ ណុយ ឬ​លោក យ៉ង់ ប្រេឌី ណុយ ឬ Brady...

មន្ត្រី​ជាន់ខ្ពស់​របស់​លោក សម រង្ស៊ី ប្រកាស​ជំហរ​គាំទ្រ​គណបក្ស​បេះដូង​ជាតិ

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ភាគី​លោក សមរ ង្ស៊ី បង្ហាញ​ជំហរ​គាំទ្រ និង​សម្តែង​មោទកភាព​ចំពោះ​គណបក្ស​បេះដូង​ជាតិ ជា​សាធារណៈ។ ការ​អះអាង​របស់​អ្នកស្រី មូរ សុខហួរ ធ្វើឡើង​ក្នុង​កម្មវិធី​ទទួលទាន​អាហារ​សាមគ្គី​កូនខ្មែរ​ក្នុង​ទីក្រុង Atlanta នៃ​រដ្ឋ Georgia សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃ​ទី​០៥ ខែ​កក្កដា ឆ្នាំ​២០២១។ អ្នកស្រី​បាន​ថ្លែង​ទៅកាន់​អ្នកគាំទ្រ​របស់​ខ្លួន​នៅ​ពេល​នោះ​ថា បើ​បង្កើត​គណបក្ស​ហើយ​មិន​ធ្វើ​សកម្មភាព មិន​ចាំបាច់​បង្កើត​មក​ទេ ព្រោះ​ថា​បើ​បើក​បក្ស​ហើយ​មិន​ហ៊ាន​តតាំង​ជាមួយ​បក្ស​កាន់​អំណាច គឺ​ដើរ​ចូល​ក្នុង​ល្បែង​លោក ហ៊ុន សែន ប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង...

តើ​មន្ត្រី​បក្ស​ប្រឆាំង​ដែល​ចេញ​ទៅ​បង្កើត​បក្ស​ថ្មី ស្ថិត​ក្នុង​យុទ្ធសាស្ត្រ​បក្ស​កាន់​អំណាច ឬ​ដើម្បី​ដួង​ព្រលឹង​សង្គ្រោះ​ជាតិ?

អតីត​អគ្គលេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រៅ​ប្រទេស (CNRP-O) អះអាង​ថា មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​បង្កើត​គណបក្ស​ថ្មី និង​អ្នក​ដែល​បាន​ចូលរួម​ទាំងអស់ ត្រូវ​អស់​សុពលភាព​ជា​មេដឹកនាំ ឬ​ជា​តំណាង​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ស្វ័យប្រវត្តិ។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​បាន​នាំគ្នា​ទៅ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​រៀងៗ​ខ្លួន ដែល​ក្នុង​នោះ​ក៏​មាន​ការសង្ស័យ​ថា អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ជា​ខ្នង​បង្អែក​នៃ​ការ​បង្កើត​បក្ស​ថ្មី​នោះ​ផង​ដែរ។ អតីត​អគ្គលេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រៅ​ប្រទេស (CNRP-O) និង​ជា​អគ្គនាយក​អង្គការ​មជ្ឈមណ្ឌល​ប្រជាធិបតេយ្យ​កម្ពុជា (CDC) លោក ប៉ុន សៅរី បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​២៨...

អតីត​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ក្រៅ​ប្រទេស​រិះគន់​មន្ត្រី​បក្ស​ប្រឆាំង​ដែល​លះបង់​បក្ស​សង្គ្រោះ​ជាតិ​ទៅ​បង្កើត​បក្ស​ថ្មី

អតីត​អគ្គលេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រៅ​ប្រទេស (CNRP-O) រិះគន់​ថា អ្នកនយោបាយ​អាជីព​របស់​បក្ស​ប្រឆាំង​មួយ​ចំនួន​បែរជា​នាំគ្នា​ទៅ​បង្កើត​គណបក្ស​ថ្មី​ផ្សេង​ពី​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​មួយ​ចំនួន​ទៀត​កំពុងតែ​ដើរ​កេណ្ឌ​ពល​រដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ឲ្យ​បោះបង់​ចោល​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ទៅ​ចូលរួម​ជាមួយ​ពួកគេ។ ការរិះគន់ ធ្វើឡើង​គឺ​សំដៅ​ដល់​អតីត​មន្ត្រី​បក្ស​ប្រឆាំង​មួយ​ចំនួន​ដែល​នាំគ្នា​ចេញ​ទៅ​បង្កើត​បក្ស​នយោបាយ​ថ្មី ជាពិសេស​ក៏​ទំនង​ជា​សំដៅ​ដល់​អតីត​មេ​បក្ស​ឆាំង​លោក សម រង្ស៊ី ផង​ដែរ ដែល​គេ​អះអាង​ថា​លោក​គឺជា​អ្នក​នៅ​ពីក្រោយ​គណបក្ស​បេះដូង​ជាតិ ដែល​ក្រសួង​មហាផ្ទៃ បាន​អនុញ្ញាត​កាលពី​ពេល​ថ្មីៗ​នេះ។ អតីត​អគ្គលេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រៅ​ប្រទេស (CNRP-O) និង​ជា​អគ្គនាយក​អង្គការ​មជ្ឈមណ្ឌល​ប្រជាធិបតេយ្យ​កម្ពុជា (CDC) លោក ប៉ុន សៅរី បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​២២...

Latest news