26 C
Phnom Penh

TAG

សម រង្ស៊ី

មេដឹកនាំ​កម្ពុជា៖ អ្នក​នយោបាយ​ដែល​ល្ងង់​ហើយ​ស្រួល​ប្រើ​បំផុត គឺ​អ្នក​ដែល​បាន​ជួយ​កែ​រដ្ឋធម្មនុញ្ញ​ពី ២​ភាគ​៣ ទៅ ៥០%​បូក​១

លោក ហ៊ុន សែន ចំអក​ថា អ្នក​នយោបាយ​ដែល​ល្ងង់ ហើយ​ស្រួល​ប្រើ​បំផុត​នោះ គឺ​អ្នក​ដែល​បាន​ជួយ​កែ​រដ្ឋធម្មនុញ្ញ​ពី ២​ភាគ​៣ ទៅជា ៥០​ភាគរយ​បូក​១ ព្រោះថា​លោក​ពិតជា​ពិបាក​ណាស់​ក្នុង​ការ​ធ្វើជា​នាយករដ្ឋមន្ត្រី​ដែល​បង្កើត​ឡើង​ដោយ​រូបមន្ត ២​ភាគ​៣។ លោក ហ៊ុន សែន បាន​ថ្លែង​បែប​នេះ​ដើម្បី​ចំអក​ឱ្យ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​ធ្លាប់​បាន​ចូលរួម​កែប្រែ​រដ្ឋធម្មនុញ្ញ​ក្នុង​រដ្ឋាភិបាល​ជាមួយ​គណបក្ស​កាន់​អំណាច​កាលពី​ឆ្នាំ​២០០៦ កន្លងទៅ។ ក្នុង​ពិធី​បើក​យុទ្ធនាការ​ចាក់​ថ្នាំបង្ការ​ជំងឺ Covid-19 សម្រាប់​កុមារ​អាយុ​ក្រោម ១៣​ឆ្នាំ​នៅ​វិមាន​សន្តិភាព នៅ​ថ្ងៃ​ទី​១៧...

បញ្ញវន្ត​ខ្មែរ៖ ក្រុម​ប្រឆាំង​នៅ​ក្រៅ​ស្រុក​នាំគ្នា​ស្រែក «ផ្សះផ្សា​ជាតិ» ព្រោះតែ​កំពុង​ទាល់ច្រក​អស់ផ្លូវ​ដើរ

ក្រុម​អ្នក​តស៊ូ​មតិ​រិះគន់​ថា ក្រុម​ប្រឆាំង​នៅ​ក្រៅ​ស្រុក​កំពុង​ទាល់ច្រក​អស់ផ្លូវ​ដើរ ហើយ​ក៏​នាំគ្នា​ងាក​មក​ស្រែក​ពាក្យ «ផ្សះផ្សា​ជាតិ» ខណៈ​បណ្ឌិត​បញ្ញវន្ត​មួយ​ចំនួន​នាំគ្នា​ចាំ​ធ្វើ​សេចក្ដី​សន្និដ្ឋាន​សរសើរ​ល្ខោន​របស់​ក្រុម​អ្នក​នយោបាយ​អស់ផ្លូវ​ទាំងនោះ ដែល​ប្រឹង​កុហក​ភូតភរ​ប្រជាពលរដ្ឋ​ខ្មែរ​បន្ត​ទៀត​នៅ​ពេលនេះ។ ការរិះគន់​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ក្នុង​កិច្ចប្រជុំ​សម្ងាត់​របស់​មន្ត្រី​បក្ស​ប្រឆាំង​តាម​ប្រព័ន្ធ​អនឡាញ Zoom ដែល​ត្រូវ​គេ​ទម្លាយ​កាលពី​ពេល​ថ្មីៗ​នេះ ហើយ​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​ជា​សញ្ញា​វិជ្ជមាន​សម្រាប់​ក្រុម​ប្រឆាំង​ក្នុង​ការ​រក​ការ​ចរចា​នយោបាយ​សម្រាប់​កម្ពុជា។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី Facebook របស់​លោក កាលពី​ម្សិលមិញ ដោយ​លោក​រំឭក​សម្ដី​របស់​លោក​តាំងពី​មុន​ព្រឹត្តិការណ៍...

បទវិភាគ៖ តើ​នយោបាយ​របស់​លោក សម រង្ស៊ី និង​លោក ហ៊ុន សែន ជា​នយោបាយ​ប្រជែង​គ្នា ឬ​បំពេញ​គ្នា?

លោក ហ៊ុន សែន គឺជា​មេដឹកនាំ​ផ្ដាច់ការ​ម្នាក់​ដែល​ក្រាញ​អំណាច​យូរ​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​នយោបាយ​កម្ពុជា និង​ជា​មេដឹកនាំ​ផ្ដាច់ការ​ស្ថិត​ក្នុង​អំណាច​យូរ​ជាងគេ​ក្នុង​ពិភពលោក។ ក្រោម​ការ​ដឹកនាំ​របស់​លោក ប្រទេស​បាន​ធ្លាក់​ដុនដាប​ទ្រុឌទ្រោម​យ៉ាង​ដំណំ ហើយ​នាំ​ឲ្យ​រាស្រ្ត​នៅ​ក្នុង​នគរ​ក្លាយ​ជា​រាស្រ្ត​ដែល​ក្រីក្រ​បំផុត​ក្នុង​ពិភពលោក។ តាមពិត​ទៅ ពលរដ្ឋ​ខ្មែរ​បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត និង​ចង់​ផ្លាស់ប្ដូរ​របប​លោក ហ៊ុន សែន ជា​ខ្លាំង។ ឆន្ទៈ​នេះ​បាន​បញ្ជាក់​ច្បាស់​តាមរយៈ​លទ្ធផល​បោះឆ្នោត​នៅ​ឆ្នាំ​១៩៩៣ និង​ឆ្នាំ​២០១៣។ ចំណែក​លោក សម រង្ស៊ី វិញ​គឺជា​មេដឹកនាំ​គណបក្ស​ប្រឆាំង​ជិត ៣០​ឆ្នាំ​ដែល​តែង​អួត​ថា ខ្លួន​លោក​ផ្ទាល់​គឺជា​អ្នក​នយោបាយ​ដែល​លោក ហ៊ុន សែន ខ្លាច​បំផុត។ ដូច្នេះ...

បញ្ញវន្ត​ខ្មែរ៖ លោក ហ៊ុន សែន លួច​ចូល​កិច្ចប្រជុំ​សម្ងាត់​គឺ​គ្រាន់តែ​ចង់​អួត​ថា​ទោះ​ជា​ក្រុម​ប្រឆាំង​ធ្វើ​អ្វី​ក៏​មិន​អាច​លាក់​បាន​ដែរ

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ស្រុក អះអាង​ថា ការ​ដែល​លោក ហ៊ុន សែន ចូល​ទៅ​ក្នុង​កិច្ចប្រជុំ​សម្ងាត់​ជាមួយ​លោក ឡុង រី និង​សមាជិក​បក្ស​ប្រឆាំង​ដទៃ​ទៀត​នៃ​ភាគី​លោក សម រង្ស៊ី កាលពី​ពេល​ថ្មីៗ​នេះ គ្រាន់តែ​ចង់​អួតអាង​ថា ទោះ​ជា​ក្រុម​ប្រឆាំង​ធ្វើ​អ្វី សម្ងាត់​ប៉ុនណា ក៏​មិន​អាច​លាក់​នឹង​លោក​បាន​ដែរ។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia...

សកម្មជន​ថា​ផ្ទៃក្នុង​បក្ស​ប្រឆាំង​ត្រូវ​លោក ហ៊ុន សែន ក្តោប​ក្តាប់​តាំងពី​មុន​សម័យ​ហ្វេសប៊ុក​មក​ម្ល៉េះ

សកម្មជន​បក្ស​ប្រឆាំង បាន​រិះគន់​ថា ផ្ទៃក្នុង​របស់​គណបក្ស​ប្រឆាំង​ត្រូវ​បាន​លោក ហ៊ុន សែន ក្តោប​ក្តាប់​តាំងពី​មុន​សម័យ​បណ្ដាញ​សង្គម Facebook មក​ម្ល៉េះ ប៉ុន្តែ​បញ្ហា​នេះ​គឺ​នៅ​ត្រង់​ថា ហេតុ​អ្វី​បាន​ជា​លោក ហ៊ុន សែន ចេះតែ​ដឹង​រឿង​ផ្ទៃក្នុង​របស់​បក្ស​ប្រឆាំង​រហូត​មក​បែប​នេះ? តើ​ក្នុង​នោះ លោក ហ៊ុន សែន បាន​ដាក់​បណ្ដាញ​ស៊ើបការណ៍​ចូល​មក ឬ​សមាជិក​បក្ស​ប្រឆាំង​ក្បត់​ឧត្តមគតិ​ធ្វើ​ជា​បណ្ដាញ​ស៊ើបការណ៍​បម្រើ​ឱ្យ​លោក ហ៊ុន សែន? សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​បែប​នេះ​បន្ទាប់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​បាន​ទម្លាយ​ពី​បញ្ហា​ផ្ទៃក្នុង​ក្រុម​ប្រឆាំង​នៅ​ក្រៅ​ប្រទេស ដែល​បាន​ផ្តល់​លេខ​កូដ​សម្ងាត់​ដល់​លោក ហ៊ុន...

បទវិភាគ៖ តើ​អ្នក​ណា​ជា​មនុស្ស​គន្លឹះ​នាំ​ឲ្យ​មាន​សេចក្ដី​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ?

គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ព្រមព្រៀង​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១២ ដោយ​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស សម រង្ស៊ី របស់​លោក សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​របស់​លោក កឹម សុខា ក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន។ ប៉ុន្តែ​គណបក្ស​ប្រឆាំង​ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​សឹង​កន្លះ​នគរ​នេះ ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន រំលាយ​ចោល​កាលពី​ឆ្នាំ​២០១៧។ តើ​អ្នក​ណា​ជា​មនុស្ស​គន្លឹះ​នាំ​ឲ្យ​មាន​សេចក្ដី​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ? ហើយ​ថា​តើ​មាន​អ្វី​ជា​ចំណុច​សំខាន់​បំផុត​មុន​នឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ? នៅ​ខែ​សីហា ឆ្នាំ​២០១៧ លោក អូន...

អតីត​អ្នក​ទោស​នយោបាយ៖ គោលការណ៍​មិន​យក​ខ្មែរ​ណា​ជា​សត្រូវ​គឺ​ដើម្បី​បញ្ចប់​វប្បធម៌​សងសឹក​គ្នា​រវាង​ខ្មែរ​និង​ខ្មែរ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា គោលការណ៍​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​មិន​យក​ខ្មែរ​ណា​ជា​សត្រូវ គឺ​ក្នុង​បំណង​ដើម្បី​បញ្ចប់​នូវ​វប្បធម៌​នយោបាយ «ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី» ដែល​ត្រូវ​ផ្តល់​តម្លៃ​ថា​ជា​គុណធម៌​កំពូល​របស់​លោក។ លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០២១ ថា ផ្លូវ​ទៅ​រក​ការ​ផ្សះផ្សា ការ​បង្រួបបង្រួម​ជាតិ និង​ការ​ឯកភាព​ជាតិ​ខ្មែរ គឺ​មាន​តែ​មាគ៌ា​អនុវត្ត​តាម​បែប​អហិង្សា និង​ដោយ​សន្តិវិធី​តែប៉ុណ្ណោះ...

មន្ត្រី​ក្រសួង​មហាផ្ទៃ​កំពុង​ស្រាវជ្រាវ​ចាប់​អ្នក​បំភ្លៃ​ព័ត៌មាន​ថា​លោក ស ខេង មាន​ជំនួប​ជាមួយ​លោក សម រង្ស៉ី នៅ​បារាំង

មន្ត្រី​ក្រសួង​មហាផ្ទៃ​របស់​រដ្ឋាភិបាល​កម្ពុជា បាន​អះអាង​ថា ខ្លួន​កំពុង​ស្រាវជ្រាវ​ចាប់​ខ្លួន​ជន​ដែល​បំភ្លៃ​ព័ត៌មាន​ថា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ជួប​ជាមួយ​នឹង​អតីត​មេ​បក្ស​ប្រឆាំង លោក សម រង្ស៉ី នៅ​ប្រទេស​បារាំង ហើយ​ព្រមព្រៀង​គ្នា​បង្កើត​រដ្ឋាភិបាល​បណ្ដោះអាសន្ន​ស្រប​ពេល​ដែល​វត្តមាន​របស់​លោក​កំពុង​ស្ថិតនៅ​ក្នុង​ប្រទេស​បារាំង​នៅ​ពេលនេះ។ ប្រតិកម្ម​របស់​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​រូប​នេះ គឺ​បន្ទាប់ពី​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ភាគី​លោក សម រង្ស៊ី បាន​លើកឡើង​ពី​ការ​បង្កើត​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​រវាង​លោក សម រង្ស៊ី និង​លោក ស ខេង កាលពី​ពេល​ថ្មីៗ​នេះ។ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក...

IDEA TALK៖ តើ​មាន​អ្វី​នៅ​ពី​ក្រោយ​ការ​ប្រកាស​ជា​ឯកតោភាគី​ពី​ខាង​លោក សម រង្ស៊ី ថា​លោក ស ខេង ចូលរួម​បង្កើត​រដ្ឋាភិបាល​រួបរួម​ជាតិ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​មាន​អ្វី​នៅ​ពី​ក្រោយ​ការ​ប្រកាស​ជា​ឯកតោភាគី​ពី​ខាង​លោក សម រង្ស៊ី ថា​លោក ស ខេង ចូលរួម​បង្កើត​រដ្ឋាភិបាល​រួបរួម​ជាតិ?»។

មន្ត្រី​បក្ស​ប្រឆាំង៖ លោក សម រង្ស៊ី ប្រើ​ល្បិច​ចោរ​ស្រែក​ចាប់​ចោរ​ទាក់ទង​ការ​អំពាវនាវ​ឱ្យ​បញ្ឈប់​ការ​ជេរប្រមាថ

មន្ត្រី​បក្ស​ប្រឆាំង​អះអាង​ថា ការ​អំពាវនាវ​ឱ្យ​បញ្ឈប់​ការ​ជេរ​ប្រមាថ​របស់​អតីត​មេដឹកនាំ​ប្រឆាំង​លោក សម រង្ស៉ី គ្រាន់តែ​ជា​គំនិត​ទុច្ចរិត​ទម្លាក់​កំហុស​លើ​អ្នកគាំទ្រ ខណៈ​ខ្លួន​ដើរ​តួ​ជា​មនុស្ស​ស្អាតស្អំ ប៉ុន្តែ​បង្កប់​ល្បិច​របស់​ចោរ​ស្រែក​ឱ្យ​ចាប់​ចោរ។ មន្ត្រី​រូប​នេះ​សារភាព​ថា រឿង​ពិត​នៃ​ការ​បែកបាក់​ផ្ទៃក្នុង​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក សម រង្ស៊ី ជា​អ្នក​បញ្ជា។ ការ​អះអាង​របស់​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ ធ្វើឡើង​បន្ទាប់ពី​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ណែនាំ​ទៅកាន់​សមាជិក​បក្ស​របស់​ខ្លួន​នៅ​ក្រៅ​ប្រទេស ឲ្យ​ឈប់​ជេរប្រមាថ​បន្ត​ទៀត​កាលពី​ពេល​ថ្មីៗ​នេះ។ អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០២១...

Latest news