27 C
Phnom Penh

TAG

ហ៊ុន សែន

មេដឹកនាំ​កម្ពុជា៖ អ្នក​នយោបាយ​ដែល​ល្ងង់​ហើយ​ស្រួល​ប្រើ​បំផុត គឺ​អ្នក​ដែល​បាន​ជួយ​កែ​រដ្ឋធម្មនុញ្ញ​ពី ២​ភាគ​៣ ទៅ ៥០%​បូក​១

លោក ហ៊ុន សែន ចំអក​ថា អ្នក​នយោបាយ​ដែល​ល្ងង់ ហើយ​ស្រួល​ប្រើ​បំផុត​នោះ គឺ​អ្នក​ដែល​បាន​ជួយ​កែ​រដ្ឋធម្មនុញ្ញ​ពី ២​ភាគ​៣ ទៅជា ៥០​ភាគរយ​បូក​១ ព្រោះថា​លោក​ពិតជា​ពិបាក​ណាស់​ក្នុង​ការ​ធ្វើជា​នាយករដ្ឋមន្ត្រី​ដែល​បង្កើត​ឡើង​ដោយ​រូបមន្ត ២​ភាគ​៣។ លោក ហ៊ុន សែន បាន​ថ្លែង​បែប​នេះ​ដើម្បី​ចំអក​ឱ្យ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​ធ្លាប់​បាន​ចូលរួម​កែប្រែ​រដ្ឋធម្មនុញ្ញ​ក្នុង​រដ្ឋាភិបាល​ជាមួយ​គណបក្ស​កាន់​អំណាច​កាលពី​ឆ្នាំ​២០០៦ កន្លងទៅ។ ក្នុង​ពិធី​បើក​យុទ្ធនាការ​ចាក់​ថ្នាំបង្ការ​ជំងឺ Covid-19 សម្រាប់​កុមារ​អាយុ​ក្រោម ១៣​ឆ្នាំ​នៅ​វិមាន​សន្តិភាព នៅ​ថ្ងៃ​ទី​១៧...

លោក ហ៊ុន សែន គំរាម​ចាប់​ខ្លួន​អ្នកវិភាគ​នយោបាយ​ម្នាក់​ទាក់ទង​នឹង​ការ​គាំទ្រ​រដ្ឋាភិបាល​ក្រៅ​ប្រទេស

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គំរាម​តាម​ចាប់​ខ្លួន​អ្នកវិភាគ​នយោបាយ​សង្គម​ម្នាក់​ទាក់ទង​ទៅ​នឹង​ការ​គាំទ្រ​រដ្ឋាភិបាល​ក្រៅ​ប្រទេស ថា​សូម​កុំ​គិត​ថា​រដ្ឋាភិបាល​របស់​លោក​មិន​ហ៊ាន​វ៉ៃ​ខ្នោះ​រូបគេ​ឱ្យ​សោះ ទោះ​ពាក់កណ្តាល​អាធ្រាត្រ​ក៏​សមត្ថកិច្ច​អាច​អនុវត្ត​ការ​ចាប់​ខ្លួន​នេះ​បាន​ដែរ។ លោក ហ៊ុន សែន គំរាម​ចាប់​ខ្លួន​បែប​នេះ ទំនង​ជា​សំដៅ​ដល់​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី ដែល​ធ្លាប់​បាន​លើកឡើង​ពី​លក្ខខណ្ឌ ៦​ចំណុច​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ក្រៅ​ប្រទេស បន្ទាប់ពី​មេដឹកនាំ​បក្ស​ប្រឆាំង​ប្រកាស​ឱ្យ​មាន​ការ​ចូល​បង្កើត​រដ្ឋាភិបាល​ក្រៅ​ប្រទេស​ដែល​យក​គំរូ​តាម​ប្រទេស​ភូមា កាលពី​ពេល​កន្លងទៅ។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​លើក​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​បើក​យុទ្ធនាការ​ចាក់​ថ្នាំបង្ការ​ជំងឺ Covid-19 សម្រាប់​កុមារ​នៅ​វិមាន​សន្តិភាព​នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២១ ថា តុលាការ​បាន​ចេញ​ដីកា​ចាប់​ខ្លួន​រួចហើយ...

លោក ហ៊ុន សែន៖ ការ​ចូល​ក្នុង​កិច្ចប្រជុំ​សម្ងាត់​របស់​ក្រុម​ប្រឆាំង​ជា​សញ្ញា​ប្រាប់​ថា​នៅ​កន្លែង​ណា​ក៏​មាន​មនុស្ស​របស់​លោក​ដែរ

លោក ហ៊ុន សែន នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ កញ្ញា អះអាង​ថា ការ​ចូល​ទៅ​ក្នុង​កិច្ចប្រជុំ​សម្ងាត់​របស់​ក្រុម​ប្រឆាំង​តាម​ប្រព័ន្ធ​អនឡាញ Zoom កាលពី​ថ្ងៃ​មុន គឺ​គ្រាន់តែ​ជា​ការ​ផ្តល់​សញ្ញា​ប្រាប់​ថា ទោះ​ជា​នៅ​កន្លែង​ណា​ក៏​មាន​មនុស្ស​របស់​លោក​ដែរ ដូច្នេះ​សូម​ប្រុងប្រយ័ត្ន​កុំ​ធ្វើ​សកម្មភាព​ណាមួយ​ប្រឆាំង​នឹង​ផល​ប្រយោជន៍​ជាតិ​ឲ្យ​សោះ។ លោក ហ៊ុន សែន ឆ្លើយតប​បែប​នេះ​ទៅ​នឹង​គណនី Facebook មួយ​ដែល​បាន​ចូល​ទៅ​សរសេរ​បែប​ឌឺដង​ឲ្យ​លោក ហ៊ុន សែន ដោយ​ភ្ជាប់​រូបថត​របស់​លោក​ដែល​បាន​ចូល​ទៅ​ក្នុង​ប្រព័ន្ធ Zoom របស់​ក្រុម​ប្រឆាំង​កាលពី​ពេល​ថ្មីៗ​កន្លងទៅ​នោះ។ គណនី Facebook...

លោក ហ៊ុន សែន ជំរុញ​ឱ្យ​ក្រុម​វិនិយោគ​ដែល​បាត់​លុយ ៣០​លាន​ដុល្លារ​ក្នុង​ក្រុមហ៊ុន GFX ប្តឹង​ទៅ​តុលាការ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​ឲ្យ​ក្រុម​អ្នក​វិនិយោគ​ដែល​បាន​បាត់​លុយ​ចំនួន ៣០​លាន​ដុល្លារ​អាមេរិក​ពី​ការ​បណ្ដាក់ទុន​ក្នុង​ក្រុមហ៊ុន GoldFX Investment ឱ្យ​ប្តឹង​ទៅ​តុលាការ​កម្ពុជា​ដើម្បី​រក​ដំណោះស្រាយ​តាម​ផ្លូវច្បាប់។ លោក​បាន​ធ្វើ​សេចក្តី​អត្ថាធិប្បាយ​នៅ​ក្នុង​ប្រអប់​បញ្ចេញ​មតិ​លើ​ទំព័រ Facebook របស់​លោក កាលពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២១ ថា ដោយសារ​មាន​អ្នក​ចូល​មក​សំណូមពរ​យ៉ាង​ច្រើន ដូច្នេះ​លោក​សូម​ឆ្លើយ​ដោយ​ខ្លី​ថា សូម​ភាគី​អ្នក​ដាក់​ទុន​វិនិយោគ និង​ម្ចាស់​ភាគី​ក្រុមហ៊ុន​សម្រុះសម្រួល​គ្នា​សិន​ទៅ ព្រោះថា​ភាគី​ទាំង​សងខាង​បាន​យល់ព្រម​ស្រុះស្រួល​រកស៊ី​ជាមួយ​គ្នា​នា​ពេល​កន្លងមក។ លោក ហ៊ុន សែន បញ្ជាក់​ថា ក្នុង​ករណី​ភាគី​ទាំង​សងខាង​រក​ការ​ស្រុះស្រួល​មិន​បាន​លើ​ករណី​ដែល​ភាគី​ខាង​ក្រុមហ៊ុន​ផ្តល់​សំណង​ហើយ តែ​ភាគី​អ្នក​បណ្ដាក់ទុន​មិន​យល់ព្រម​ទទួលយក​សំណង​នោះ...

បញ្ញវន្ត​ខ្មែរ៖ ក្រុម​ប្រឆាំង​នៅ​ក្រៅ​ស្រុក​នាំគ្នា​ស្រែក «ផ្សះផ្សា​ជាតិ» ព្រោះតែ​កំពុង​ទាល់ច្រក​អស់ផ្លូវ​ដើរ

ក្រុម​អ្នក​តស៊ូ​មតិ​រិះគន់​ថា ក្រុម​ប្រឆាំង​នៅ​ក្រៅ​ស្រុក​កំពុង​ទាល់ច្រក​អស់ផ្លូវ​ដើរ ហើយ​ក៏​នាំគ្នា​ងាក​មក​ស្រែក​ពាក្យ «ផ្សះផ្សា​ជាតិ» ខណៈ​បណ្ឌិត​បញ្ញវន្ត​មួយ​ចំនួន​នាំគ្នា​ចាំ​ធ្វើ​សេចក្ដី​សន្និដ្ឋាន​សរសើរ​ល្ខោន​របស់​ក្រុម​អ្នក​នយោបាយ​អស់ផ្លូវ​ទាំងនោះ ដែល​ប្រឹង​កុហក​ភូតភរ​ប្រជាពលរដ្ឋ​ខ្មែរ​បន្ត​ទៀត​នៅ​ពេលនេះ។ ការរិះគន់​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ក្នុង​កិច្ចប្រជុំ​សម្ងាត់​របស់​មន្ត្រី​បក្ស​ប្រឆាំង​តាម​ប្រព័ន្ធ​អនឡាញ Zoom ដែល​ត្រូវ​គេ​ទម្លាយ​កាលពី​ពេល​ថ្មីៗ​នេះ ហើយ​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​ជា​សញ្ញា​វិជ្ជមាន​សម្រាប់​ក្រុម​ប្រឆាំង​ក្នុង​ការ​រក​ការ​ចរចា​នយោបាយ​សម្រាប់​កម្ពុជា។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី Facebook របស់​លោក កាលពី​ម្សិលមិញ ដោយ​លោក​រំឭក​សម្ដី​របស់​លោក​តាំងពី​មុន​ព្រឹត្តិការណ៍...

បទវិភាគ៖ តើ​នយោបាយ​របស់​លោក សម រង្ស៊ី និង​លោក ហ៊ុន សែន ជា​នយោបាយ​ប្រជែង​គ្នា ឬ​បំពេញ​គ្នា?

លោក ហ៊ុន សែន គឺជា​មេដឹកនាំ​ផ្ដាច់ការ​ម្នាក់​ដែល​ក្រាញ​អំណាច​យូរ​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​នយោបាយ​កម្ពុជា និង​ជា​មេដឹកនាំ​ផ្ដាច់ការ​ស្ថិត​ក្នុង​អំណាច​យូរ​ជាងគេ​ក្នុង​ពិភពលោក។ ក្រោម​ការ​ដឹកនាំ​របស់​លោក ប្រទេស​បាន​ធ្លាក់​ដុនដាប​ទ្រុឌទ្រោម​យ៉ាង​ដំណំ ហើយ​នាំ​ឲ្យ​រាស្រ្ត​នៅ​ក្នុង​នគរ​ក្លាយ​ជា​រាស្រ្ត​ដែល​ក្រីក្រ​បំផុត​ក្នុង​ពិភពលោក។ តាមពិត​ទៅ ពលរដ្ឋ​ខ្មែរ​បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត និង​ចង់​ផ្លាស់ប្ដូរ​របប​លោក ហ៊ុន សែន ជា​ខ្លាំង។ ឆន្ទៈ​នេះ​បាន​បញ្ជាក់​ច្បាស់​តាមរយៈ​លទ្ធផល​បោះឆ្នោត​នៅ​ឆ្នាំ​១៩៩៣ និង​ឆ្នាំ​២០១៣។ ចំណែក​លោក សម រង្ស៊ី វិញ​គឺជា​មេដឹកនាំ​គណបក្ស​ប្រឆាំង​ជិត ៣០​ឆ្នាំ​ដែល​តែង​អួត​ថា ខ្លួន​លោក​ផ្ទាល់​គឺជា​អ្នក​នយោបាយ​ដែល​លោក ហ៊ុន សែន ខ្លាច​បំផុត។ ដូច្នេះ...

បញ្ញវន្ត​ខ្មែរ៖ លោក ហ៊ុន សែន លួច​ចូល​កិច្ចប្រជុំ​សម្ងាត់​គឺ​គ្រាន់តែ​ចង់​អួត​ថា​ទោះ​ជា​ក្រុម​ប្រឆាំង​ធ្វើ​អ្វី​ក៏​មិន​អាច​លាក់​បាន​ដែរ

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ស្រុក អះអាង​ថា ការ​ដែល​លោក ហ៊ុន សែន ចូល​ទៅ​ក្នុង​កិច្ចប្រជុំ​សម្ងាត់​ជាមួយ​លោក ឡុង រី និង​សមាជិក​បក្ស​ប្រឆាំង​ដទៃ​ទៀត​នៃ​ភាគី​លោក សម រង្ស៊ី កាលពី​ពេល​ថ្មីៗ​នេះ គ្រាន់តែ​ចង់​អួតអាង​ថា ទោះ​ជា​ក្រុម​ប្រឆាំង​ធ្វើ​អ្វី សម្ងាត់​ប៉ុនណា ក៏​មិន​អាច​លាក់​នឹង​លោក​បាន​ដែរ។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia...

ក្រុម​តស៊ូ​មតិ​រិះគន់​ថា​មេដាយ​សន្តិភាព​របស់​លោក ហ៊ុន សែន ជា​វិធី​នៃ​ការ​ធ្វើ​ប្រជាភិថុតិ​ពលរដ្ឋ​ខ្មែរ​ប៉ុណ្ណោះ

បញ្ញវន្ត​ខ្មែរ​នៅ​ឯនាយ​សមុទ្រ ប្រតិកម្ម​ថា មេដាយ​សន្តិភាព​របស់​លោក ហ៊ុន សែន ដែល​ទើប​ទទួល​បាន​កាលពី​ពេល​ថ្មីៗ​នេះ គឺជា​វិធី​នៃ​ការ​ធ្វើ​ប្រជាភិថុតិ​ពលរដ្ឋ​ខ្មែរ​តែប៉ុណ្ណោះ ត្បិត​មេដាយ​នេះ​ហាក់​មិន​បង្ហាញ​ពី​ប្រទេស​សាមី​ដែល​ផ្តល់​ជូន​ច្បាស់លាស់​នោះ​ទេ ស្រប​ពេល​ប្រទេស​លោកសេរី​កំពុង​បង្កើន​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា​ជាបន្តបន្ទាប់។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ថា មេដាយ​របស់​លោក ហ៊ុន សែន នេះ...

សកម្មជន​ថា​ផ្ទៃក្នុង​បក្ស​ប្រឆាំង​ត្រូវ​លោក ហ៊ុន សែន ក្តោប​ក្តាប់​តាំងពី​មុន​សម័យ​ហ្វេសប៊ុក​មក​ម្ល៉េះ

សកម្មជន​បក្ស​ប្រឆាំង បាន​រិះគន់​ថា ផ្ទៃក្នុង​របស់​គណបក្ស​ប្រឆាំង​ត្រូវ​បាន​លោក ហ៊ុន សែន ក្តោប​ក្តាប់​តាំងពី​មុន​សម័យ​បណ្ដាញ​សង្គម Facebook មក​ម្ល៉េះ ប៉ុន្តែ​បញ្ហា​នេះ​គឺ​នៅ​ត្រង់​ថា ហេតុ​អ្វី​បាន​ជា​លោក ហ៊ុន សែន ចេះតែ​ដឹង​រឿង​ផ្ទៃក្នុង​របស់​បក្ស​ប្រឆាំង​រហូត​មក​បែប​នេះ? តើ​ក្នុង​នោះ លោក ហ៊ុន សែន បាន​ដាក់​បណ្ដាញ​ស៊ើបការណ៍​ចូល​មក ឬ​សមាជិក​បក្ស​ប្រឆាំង​ក្បត់​ឧត្តមគតិ​ធ្វើ​ជា​បណ្ដាញ​ស៊ើបការណ៍​បម្រើ​ឱ្យ​លោក ហ៊ុន សែន? សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​បែប​នេះ​បន្ទាប់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​បាន​ទម្លាយ​ពី​បញ្ហា​ផ្ទៃក្នុង​ក្រុម​ប្រឆាំង​នៅ​ក្រៅ​ប្រទេស ដែល​បាន​ផ្តល់​លេខ​កូដ​សម្ងាត់​ដល់​លោក ហ៊ុន...

លោក ហ៊ុន សែន ថា​កម្ពុជា​ជា​ប្រទេស​មួយ​បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 ក្នុង​កម្រិត​ខ្ពស់​បំផុត​ក្នុង​តំបន់

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា កម្ពុជា​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​បណ្តា​ប្រទេស​ក្នុង​តំបន់​ដែល​សម្រេច​បាន​នូវ​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 ជូន​ប្រជាពលរដ្ឋ​របស់​ខ្លួន​ក្នុង​កម្រិត​ខ្ពស់​គួរ​ឱ្យ​កត់សម្គាល់។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លើកឡើង​ក្នុង​ពិធី​បើក​ពិព័រណ៍​ចិន-អាស៊ាន លើក​ទី​១៨ នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០២១ ថា លោក​សូម​អរគុណ​មិត្ត​ដែកថែប​ចិន ដែល​តែង​ផ្តល់​ការ​គាំទ្រ​ដល់​កម្ពុជា​តាមរយៈ​នៃ​ការ​ផ្តល់​ជំនួយ​គ្រប់​រូបភាព ទាំង​ផ្នែក​បច្ចេកទេស​ព្យាបាល​ជំងឺ Covid-19 សម្ភារ​បរិក្ខារ​ពេទ្យ និង​ជាពិសេស​គឺ​ការ​ផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ Covid-19 ទាំង​ជំនួយ​មនុស្សធម៌ និង​ការអនុញ្ញាត​ឱ្យ​កម្ពុជា​បញ្ជាទិញ​ផង​ដែរ។ លោក ហ៊ុន សែន អះអាង​ថា...

Latest news