សារព័ត៌មានតៃវ៉ាន់ Taiwan News បានធ្វើសេចក្ដីរាយការណ៍ដោយស្រង់ប្រភពរបស់ក្រសួងការពារជាតិតៃវ៉ាន់ មកថា កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ មិថុនា ប្រទេសចិនបានបង្ហោះយន្តហោះចម្បាំងរបស់ខ្លួនចំនួន ៧គ្រឿងឱ្យហោះហើរចូលដែនអាកាសតៃវ៉ាន់ ដែលនេះជាលើកទី៦ នៃការរំលោភដែនអាកាសតៃវ៉ាន់ នៅក្នុងខែមិថុនា នេះ។
យោងតាមក្រសួងការពារជាតិតៃវ៉ាន់ កងទ័ពជើងអាកាសរំដោះប្រជាជនចិន បានបង្ហោះយន្តហោះចម្បាំងចូលខាងក្នុងដែនអាកាសតៃវ៉ាន់ នៅថ្ងៃទី១៧ ខែមិថុនា ដែលមានចំនួន ៧គ្រឿងនេះ គឺជាលើកទី២ បន្ទាប់ពីចិនបានបង្ហោះយន្តហោះចម្បាំងចំនួន ២៨គ្រឿងកាលពីថ្ងៃទី១៥ មិថុនា។...